Join with Health.com.kh on Telegram

ចរន្តឈាម​ដែល​បាន​រត់នៅ​ក្នុង​សរសៃឈាម និង សរសៃ​អាទែ​របស់​យើង គឺ​បាន​ធ្វើ​ការផ្គត់ផ្គង់​នូវ អុកស៊ីសែន ទៅកាន់​សរីរៈ នៅក្នុង​រាងកាយ ដោយ​វា​បាន​ធ្វើការ​ច្រចា​ច់ចេញ និង ចូល​ពី​ក្នុង​បេះដូង ជាមួយនឹង​កំលាំង ដែល​នាំយក​មក​នូវ​សម្ពាធ ដែល​ត្រូវបាន​ផ្ទុក​ទៅលើ​ជញ្ជាំង​នៃ​សរសៃឈាម​។​

​ប្រសិនបើ សម្ពាធ​ទាំងនេះ ត្រូវ​បាន​កើនឡើង នោះ​បេះដូង​នឹង​ត្រូវ​ធ្វើការ​ខំប្រឹង​ច្របាច់​ជាង​ពេល​ធម្មតា ដើម្បី​បង្កើន ថាមពល​ការងារ​របស់​វា ហើយ​សរសៃឈាម​អាទែ​ទាំងនោះ ក៏​ត្រូវ​បាន​មាន​ការវិវត្ត​នូវ ការរីកលូតលាស់ នៃ​ជាលិកា​មិន​ធម្មតា ដែល​វា​នឹង​ធ្វើអោយ​ចរន្តឈាម​រត់ ត្រូវបាន​កាត់បន្ថយ​។ នៅពេល​ដែល​បេះដូង បាន​ខំប្រឹង​ធ្វើការ​ពិបាក​ជាង​មុន ក្នុងការ​ច្របាច់​បញ្ចេញ​ឈាម តាមរយៈ​សរសៃ អាទែ ដែល​ត្រូវបាន​រាំងស្ទះ​នេះ នោះ​សម្ពាធ​ដែល​មាន​នៅ​លើ​ជញ្ជាំង​សរសៃ​អាទែ នឹង​ត្រូវ​បាន​បង្កើន ឡើង​។ ការកើនឡើង​នូវ សម្ពាធ​ឈាម​នេះ យូរៗ​ទៅ​វា​នឹង​ធ្វើ​អោយ​បេះ​ដូង​ចុះ​ទន់ខ្សោយ​។ ជា​លទ្ធផល នោះ​គឺថា អ្នក​អាច កើតមាន​នូវ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​, ជំងឺ​គាំងបេះដូង ឬក៏ ជំងឺ​ខ្សោយតម្រងនោម​។​

     សម្ពាធ​ឈាម​ដែល​មាន​កម្រិត ១២០/ ៨០ ត្រូវបាន​ចាត់ទុក​ថា ជា​កម្រិត​ប្រក្រតី សម្រាប់​មនុស្ស​ពេញ វ័យ​ដែលមាន​សុខភាព​ល្អ​។ តែ​ប្រសិនបើ​សម្ពាធ​ឈាម​អ្នក កើន​ដល់ ១៤០/ ៩០ ឬ ច្រើន​ជាង​នេះ នោះ អ្នក​នឹង​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា អ្នក​កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ តួលេខ​នៅ​ខាងលើ (systolic ) គឺ ជា​ការបង្ហាញ​ប្រាប់​ពី សម្ពាធ​នៅក្នុង​សរសៃឈាម​របស់​អ្នក នៅពេល​ដែល​បេះដូង​អ្នក កំពុង​លោត​ក្នុង កំលាំង​ជា​អតិបរិមា​របស់​វា ។ តួលេខ​ដែល​នៅ​ខាងក្រោម (diastolic ) គឺ​ប្រាប់​អ្នក​ពី សម្ពាធ​ដែលមាន នៅពេល ដែល​បេះដូង​កំពុង​សម្រាក ។​

ហេតុអ្វី​បាន​ជា​ការធ្វើ លំ​ហាត់ប្រាណ​អាច​ជួយ​អ្នក​បាន ?

     ការ​សម្រក​ទំងន់ និង ការព្យាយាម​ភ្ជាប់​ខ្លួនឯង ទៅ​នឹង​សកម្មភាព​លំ​ហាត់ប្រាណ នៅក្នុង​មជ្ឈដ្ឋាន ខាងក្រៅ នឹង​អាចជួយ​ពង្រឹង​ដល់ សុខភាព​បេះដូង​របស់​អ្នក និង ជួយ​បាន​ផងដែរ ក្នុង​ការជួយ​បន្ទាប នូវ​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​។ បេះដូង​ដែល​មាន​ភាព​មាំមួន គឺ​អាច​ធ្វើការ​ច្របាច់​បញ្ចេញ​ឈាម​បាន ច្រើន​ជាង​មុន ដោយ​មិន​ចាំបាច់​មាន​ការប្រឹងប្រែង​ខ្លាំង​។  សកម្មភាព​នៃ​លំ​ហាត់ប្រាណ​ខាងក្រៅ​ផ្ទះ គឺ អាច​ជួយ​បាន ដោយ​វា​បាន​ជួយ​ក្នុង​ការបង្កើន​នូវ ការប្រើប្រាស់​កម្រិត​អុកស៊ីសែន​នៅក្នុង​រាយ​កាយ​យើង ។ បេះដូង និង ប្រព័ន្ធ​ដំណើរ​ឈាម​រត់ បានធ្វើការ​ច្របាច់​បញ្ចេញ​កម្រិត​អុកស៊ីសែន​នៅក្នុង​ឈាម ដើម្បី អោយ​វា ឆ្លើយតប​បាន​តាម​តម្រូវការ​ដែល​មាន​ការ​កើនឡើង​នេះ ។ ប្រសិនបើ​សម្ពាធ​ឈាម អ្នក​ស្ថិតក្នុង​ស្ថានភាព​ប្រក្រតី នោះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​អ្នក​ទប់ស្កាត់ នឹង​ការកើនឡើង​នូវ​សម្ពាធ​ឈាម ដែល​វា​នឹង​កើតមាន ទៅតាម​អាយុកាល​របស់​អ្នក​។ ដើម្បី​ធ្វើ​ការថែរក្សា​ពួកវា នោះ​អ្នក​ត្រូវតែ​ធ្វើ​ការហាត់ ប្រាណ​។ វា​ត្រូវ​ចំណាយពេល ប្រហែលជា​១ ទៅ ៣​ខែ ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ជា​ប្រចាំ ដើម្បី​អោយ​វា​មាន​ឥទ្ធិពល​ជា​វិជ្ជមាន ទៅលើ​សម្ពាធ​ឈាម​របស់​អ្នក ហើយ​អត្ថប្រយោជន៍​របស់​វា នឹង​បន្ត មានបាន ដរាបណា​អ្នក​នៅ​តែ​បាន​បន្ត​ធ្វើ​វា​។ អ្នក​ដែល​មាន​សម្ពាធ​ឈាម​លើស​ខ្ពស់​ខ្លាំង គឺ​មិន​គួរ​ធ្វើ​នូវ ប្រភេទ​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ដែល​មាន​លក្ខណៈ​បញ្ច្រាស មានដូចជា​ស្ថានភាព​នៃ​ការដាក់​ស្មា ឬ ក្បាល ចុះក្រោម ដោយសារតែ ការដាក់​ស្ថានភាព​ដងខ្លួន​បញ្ច្រាស​បែ​ប​នេះ គឺ​អាច​ធ្វើអោយ​មាន​បម្រែ បម្រួល​ដល់ស​សៃឈាម​បេះដូង ដែល​វា​ជា​បាន​ផ្តល់​ផល​ប៉ះពាល់​មួយ​ដ៏​ធ្ងន់ធ្ងរ​។​

​សកម្មភាព​ជា​ប្រចាំ​ថ្ងៃ​

    មិន​ថា​សកម្មភាព​រាងកាយ ក្នុង​កម្រិត​ជា​មធ្យម​ណាមួយ​នោះទេ គឺ​សុទ្ធតែ​ធ្វើអោយ​រាងកាយ និង ធ្វើ​អោយ​ផ្នែក​ធំៗ​នៃ​សាច់ដុំ​របស់​រាងកាយ​យើង​បាន ធ្វើ​ចលនា គឺ​មាន​ដូចជា​នៅ​ត្រង់​ជើង​,​ដៃ និង ស្មា គឺ​ពិតជា​អាច​ជួយ​បន្ទាប​នូវ កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​។ មាន​សកម្មភាព​ការងារ​ជាច្រើន ដែល​យើង​ធ្វើ ជា​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​សកម្មភាព​ផ្នែក​កីឡា​ផងដែរ គឺ​បាន​ចូលរួមចំណែក នូវ​ការប្រើប្រាស់​ថាមពល​ដ៏​មាន ប្រយោជន៍​មានដូចជា ៖

·         ការ​ឡើងជណ្តើរ​អោយ​បាន​រយៈពេល ១៥​នាទី ។​

·         ការ​រាំ​កំសាន្ត អោយ​បាន​រយៈពេល ៣០​នាទី​។​

·         ការធ្វើ​កិច្ចការ​ក្នុង​សួនច្បារ ក្នុង​រយៈពេល ៤៥​នាទី​។​

·         បោសសំអាត​ស្លឹកឈើ ក្នុង​រយៈពេល ៣០​នាទី​។​

·         ការលាង​សំអាត​ឡាន ក្នុង​រយៈពេល ៤៥ ទៅ ៦០​នាទី​។​

·         ការ​ជូត​សម្អាត​កញ្ចក់ អោយ​បាន​រយៈពេល ពី ៤៥ ទៅ ៦០​នាទី ។​

​ធ្វើការ​លើក​ដុំ​ទម្ងន់​

     ការលើក​ទ្រ​ដុំ​ទំងន់ ដែល​មាន​ទម្ងន់​ធ្ងន់​ខ្លាំង គឺ​អាច​មាន​ផលប៉ះពាល់​ដល់​អ្នក ប្រសិនបើ​អ្នក​មាន ជំងឺ​លើស​សម្ពាធ​ឈាម​នោះ ។ ការ​ខំប្រឹង​ឈរ ដោយ​ទ្រ​ទម្ងន់​ធ្ងន់​ខ្លាំង គឺ​អាច​បង្ខំ​ធ្វើអោយ​បេះដូង​របស់ អ្នក​ខំ​ប្រឹង​ធ្វើការ​ច្របាច់​បញ្ចេញ​ឈាម ទៅ​ក្នុង​ដៃ​របស់​អ្នក នៅក្នុង​កម្រិត​មួយ ដែល​អាច​បង្កើន​ដល់ សម្ពាធ​ឈាម​របស់​អ្នក​។ ប្រសិនបើ​អ្នក​ចង់​ធ្វើ​ការហ្វឹកហាត់​ជាមួយនឹង​ការ លើក​ដុំ​ទំងន់ ទៅ​ក្នុង​កម្មវិធី ហាត់ប្រាណ​របស់​អ្នក នោះ​អ្នក​ត្រូវ​ធ្វើ​ការជ្រើសរើស​ការលើក​ដុំ​ទំងន់​ស្រាលៗ​ជំនួស​វិញ ។​

    ក្នុងករណី​ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ត្រូវ​ចងចាំ​ថា ការធ្វើ​លំ​ហាត់ប្រាណ ដោយ​ប្រើ​ថាមពល​នៅ​នឹង​ដៃ​ខ្លាំងក្លា​ពេក ក៏​អាច​ធ្វើអោយ​សម្ពាធ​ឈាម​របស់​អ្នក​ខ្លះ កើនឡើង​បាន​ផងដែរ ដោយសារតែ ចង្វាក់​បេះ ដូង និង សម្ពាធ​ឈាម​បាន​ធ្វើ​ការឆ្លើយតប​ទៅនឹង លំ​ហាត់ប្រាណ​នៅត្រង់​ដៃ មាន​កម្រិត​ខ្ពស់​ជាង លំ​ហាត់ប្រាណ ដែល​បាន​ធ្វើ​ត្រង់​ជើង ។​

​សកម្មភាព​ដែល​សាក​សម​បំផុត មានដូចជា​៖

·         ការដើរ​។​

·         ការរត់​។​

·         ការ​ធាក់​កង់​។​

·         ការ​ហែល​ទឹក​។​

·         ការ​ចែវ​ទូក​។​

·         ការ​រាំ​។​

·         លំ​ហាត់ប្រាណ​បែប​យូ​ហ្គា (​តែ​ជៀសវាង​ស្ថានភាព​ដែល បញ្ច្រាស​ដងខ្លួន​) ។​

·         លំ​ហាត់ប្រាណ​បែប​ថៃ​ឈិ​។​

·         លំ​ហាត់ប្រាណ បែប​គី​ហ្គុ​ង​។​

·         ការធ្វើ​កិច្ចការ​ក្នុង​សួនច្បារ​។​

​តើ​អ្នក​គួរ​ធ្វើ​វា អោយបាន​ញឹកញាប់​ប៉ុណ្ណា​?

      យ៉ាងហោចណាស់ អ្នក​គួរ​ធ្វើ​លំ​ហាត់ប្រាណ អោយបាន​៣០​នាទី​ក្នុង​មួយថ្ងៃ គឺ​វា​នឹង​អាចជួយ​ធ្វើ អោយ​សម្ពាធ​ឈាម​អ្នក​ធ្លាក់ចុះ និង ធ្វើអោយ​ដំណើរ​ឈាម​រត់ មាន​ភាពប្រសើរឡើ​វិញ​។ ធ្វើការ​កម្តៅ​សាច់ដុំ ដោយ​ការដើរ​យឺតៗ ឬ ធ្វើ​ការពត់​ខ្លួន​អោយបាន​យ៉ាងតិចណាស់ ១០​នាទី និង អោយ​បាន​យូរ​ជាង​នេះ សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ។ បន្ទាប់​មក​ធ្វើ​លំ​ហាត់ប្រាណ អោយ​បាន​រយៈពេល ៣០​នាទី និង ធ្វើ​សកម្មភាព​បញ្ចប់ ជាមួយនឹង​ក​សកម្មភាព​ស្រាលៗ អោយ​បាន​រយៈពេល ៥​នាទី​បន្ថែមទៀត ។ ប្រសិនបើ​អ្នក​ធ្វើ​ការបញ្ឈប់​នូវ សកម្មភាព​ហាត់ប្រាណ ក្នុងពេល​ភ្លាមៗ​ពេក នោះ​សម្ពាធ​ឈាម​អ្នក អាច​នឹង​មាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំង និង ធ្វើអោយ​អ្នក​មាន​ការ រមួល​សាច់ដុំ​យ៉ាង​ឈឺចាប់ ។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង