Join with Health.com.kh on Telegram

Hypertension គឺជា​ពាក្យ​បច្ចេកទេសផ្នែក​វេជ្ជសាស្ត្រ​មួយ ដែល​បានន័យថា ជំងឺ​លើស​សម្ពាធ​ឈាម ។ ខណៈពេលដែល  មនុស្ស​ភាគច្រើន​ដែល​មាន​អាយុ លើសពី ៥៥​ឆ្នាំ នឹង កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ជា​ដំណឹង​ល្អ គឺថា អ្នក​អាច​ជ្រើសរើស​ទំលាប់​រស់នៅ​ប្រចាំថ្ងៃ​ដ៏​សាមញ្ញ ដែល​នឹង មាន​ឥទ្ធិពល​ជា​វិជ្ជមាន ចំពោះ​សម្ពាធ​ឈាម​របស់​អ្នក​។​

​ការគ្រប់គ្រង​នូវ​អ្វី​ដែល​អ្នក​ទទួល​ទាន គឺជា​ដំណាក់កាល ដ៏​សំខាន់ ក្នុងការ​ធ្វើ​អោយ​ផ្នែក​ទាំងអស់​នៃ​សុខភាព និង រូបរាង របស់​អ្នក​មាន​ភាព ល្អប្រសើរ​ឡើងវិញ សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​ជាមួយ​នឹង​ជំងឺ​នេះ ។​

​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម​

     អាហារ​ដែល​អ្នក​ពិតជា​ចាំបាច់ ត្រូវតែ​ជៀសវាង​នោះ​គឺ ប្រភេទ​អាហារ​ទាំងឡាយណា​ដែល​មាន​ផ្ទុក ជាតិ​សូ​ដ្យូ​ម ជាច្រើន តាម​ដែល​ពួក​វា​អាច​បំផ្លាញ​ដោយផ្ទាល់ ទៅលើ​បេះដូង និង ស​សៃ​អាទែ ដែល​នេះ​ជា​កត្តា​ដ៏​ចំបង ក្នុងការ បង្កើត​អោយ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ វិទ្យាស្ថាន​សុខភាព​ជាតិ បាន​និយាយថា ការប្រើប្រាស់​ជាតិ​សូ​ដ្យូ​ម តិចតួច គឺ ជា​គន្លឹះ​ដ៏​ល្អ ក្នុង​ការរក្សា​សម្ពាធ​ឈាម អោយមាន​សុខភាព​ល្អ​។​

    មនុស្សពេញវ័យ​ដែលមាន​សុខភាព​ល្អ ភាគច្រើន ត្រូវការ​ជាតិ​សូ​ដ្យូ​ម​ត្រឹមតែ ១៥០០ ទៅ ២៤០០​មី​លី​ក្រាម ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ មន្ទីរ​ព្យាបាល មេ​យ៉ូ បាន​រាយការណ៍​ថា អ្នក​ជ​ងឺ​លើស​សម្ពាធ​ឈាម គួរតែ​ព្យាយាម​ប្រើ ជាតិ សូ​ដ្យូ​ម​នេះ អោយបាន​ទាប​ជាង ១៥០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ ដែល​វិធី​នេះ​គឺ​អាច​ជួយ កាត់បន្ថយ​សម្ពាធ​ឈាម អ្នក​បាន​ពី ២ ទៅ ៨ mm Hg ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សុខភាព​សហគមន៍ បាន​ធ្វើការ​ណែនាំ​ថា ការបង្កើន​នូវ​ការប្រើ ប្រាស់​សារជាតិ​ប៉ូ​តា​ស្យូម គឺ​អាច​ជួយ​ធ្វើអោយ ការចុះ​ទាប​នៃ​ជាតិ​សូ​ដ្យូ​ម​ដែល​មាន​នៅ​លើ​សម្ពាធ​ឈាម ហាក់​មាន ភាពប្រសើរឡើង ។​

     ជាការ​បន្ថែម​ទៅលើ ការកាត់បន្ថយ​នៃ​បរិមាណ​សូ​ដ្យូ​ម ដែល​ត្រូវបាន​ប្រើប្រាស់ ដោយផ្ទាល់​នៅក្នុង​ចំណី គ្រូពេទ្យ​ក៏​បាន​ណែនាំ​ផងដែរ​ថា មនុស្ស​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ត្រូវតែ​មាន​ភាព ប្រុងប្រយ័ត្ន​ក្នុង​ការ អាន​ស្លាក​សញ្ញា​នៃ​អាហារ និង វិធី​នៃ​ការ​ចំអិន​របស់​វា​។ ភាគច្រើន នៃ​ម្ហូបអាហារ​ដែល​បាន ចំអិន​រូ​ច​ជាស្រេច គឺ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ជា​ច្រើន ហើយ​ពេល​ខ្លះ​វា​ពិតជា​មាន ក្នុង​កម្រិត​ច្រើន​ជ្រុល​។ វិទ្យាស្ថាន សុខភាព​ជាតិ ក៏​បាន​ណែនាំ​ផងដែរ​ថា អ្នកជំងឺ​ត្រូវ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់គេ​ជាមុនសិន មុន​ពេល​សម្រចចិត្ត ប្រើ​ផលិតផល​ជំនួស​អំបិល ប្រភេទ​ណា​មួយ​។ ការបន្ថែម​រសជាតិ​, ថ្នាំបុរាណ និង គ្រឿងទេស គឺជា​ជម្រើស​ដ៏​សាក​សម ក្នុងការ​បន្ថយ​នូវ​កម្រិត​សូ​ដ្យូ​ម ក្នុង​អាហារ​ដើម្បី​អោយ​វា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ។​

​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង កាឡួរី​ខ្ពស់​

     ប្រភេទ​អាហារ ដែល​មាន​ជាតិ​ស្ករ  និង ខ្លាញ់​ខ្ពស់ គឺ​ស្មើរ​គ្នា​ទៅ​នឹង ការបន្ថែម​នូវ​ជាតិ​កាឡូរី​។ ការ​លើស​ទំងន់ ឬ ស្ថិតក្នុង​ស្ថានភាព​ធាត់​ជ្រុល គឺ​ពិតជា​មាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ ជំងឺ​លើស​សម្ពាធ​ឈាម ដោយ​វា​បាន ដាក់​សម្ពាធ​កាន់តែច្រើន​ទៅលើ បេះដូង និង ធ្វើអោយ​ដំណើរ​ឈាមរ​ត់​មាន​ភាពស្មុគស្មា​ញ​។​

     អាហារ​ដែល​មាន​ជាតិ​កា​ឡូរី និង ជាតិ​ខ្លាញ់​ខ្ពស់​ដែល​អ្នក​គួរ​ជៀសវាង​នោះ​មានដូចជា​៖ ផលិតផល​ដែល​ធ្វើ​ពី ទឹកដោះគោ​, អាហារ​បំពង ឬ ចៀន​, សាច់​ក្រហម ឬ ប្រភេទ​សាច់​ខ្លាញ់​ដទៃទៀត និង អាហារ​ផ្សេងៗ​ទៀត​ដែល មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​ដែល​រលាយ​ក្នុង​ទឹក​ជាដើម ។​

     វិទ្យាស្ថាន​សុខភាព​ជាតិ បាន​ណែនាំ​អ្នក​ទាំងឡាយ​ណា ដែល​មិន​អាច តម​សាច់​បាន​ពី អាហារ​ជា​ប្រចាំថ្ងៃ​របស់ គេ​បាន​នោះ គួរ​ព្យាយាម​តម​អាហារ​ដែល​មាន​សាច់ អោយបាន ពីរដង ឬ ច្រើន​ជាង​នេះ ក្នុង​មួយ​សប្តាហ៍​។ សម្រាប់​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ មានដូចជា បឺរ និង ហ្វ្រូ​ម៉ាស់ អ្នក​អាច​ធ្វើ​ការកាត់បន្ថយ ដោយ​ប្រើ​វា​ពាក់ កណ្តាល​នៃ​ចំនួន ដែល​អ្នក​ធ្លាប់បាន​ប្រើ​ពីមុនមក​។ ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​សុទ្ធ គឺជា​ផលិផល​ដែល​អ្នក គួរ​ជៀសវាង ប៉ុន្តែ​អ្នក​អាច​ជំនួស​នូវ​ទឹកដោះគោ​ដែល​ដក​ជាតិ​ក្រែ​មចេញ​បាន ។​

​សារជាតិ​កាហ្វេ​អ៊ី​ន និង សុ​រា​

    ទោះបីជា សារជាតិ​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​យូរ ក្នុង​ការផ្តល់​ផលប៉ះពាល់ ដល់​សម្ពាធ​ឈាម​អាច​មាន​ការពិភាក្សា​វែកញែក វា​គឺ​ពិតជា​អាច​បណ្តាលអោយ​មាន​វិបត្តិ​ជា​បណ្តោះអាសន្ន​ចំពោះ សម្ពាធ​ឈាម​របស់​អ្នក​។ ភេសជ្ជ​:​ដែល​គេ​ដឹងថា​មាន​ផ្ទុក​សារជាតិ​កាហ្វេ​អ៊ី​ន​ជាច្រើន មានដូចជា​៖ កាហ្វេ​, តែ​, ទឹកក្រូច​កូកាកូឡា​, ទឹក​សូកូឡា​ខ្មៅ គឺ​សុទ្ធតែ​ជា​ភេសជ្ជ​:​ដែល​អ្នកជំងឺ លើស​សម្ពាធ​ឈាម​គួរ​ធ្វើ​ការជៀសវាង ឬ កណត់​អោយបាន​ច្បាស់លាស់ ។​

     យោងតាម មជ្ឈមណ្ឌល​សុខភាព ស្រា​អាច​បំផ្លាញ​ដល់ ជញ្ជាំង​របស់​ស​សៃឈាម និង បង្កើន​នូវ​ការ​ប្រឈម​នឹង ផលវិបាក​ផ្សេងៗ​ដទៃទៀត ។ ហើយ​ទោះបីជា មាន​ការបង្ហាញ​ថា បរិមាណ​សុរា​ក្នុង​កម្រិត​ទាប​អាចជួយ ផ្តល់​ផល ជា​វិជ្ជមាន​ចំពោះ​សម្ពាធ​ឈាម​យ៉ាងណាក៏ដោយ ក៏​ការ​ទទួលទាន​វា​ក្នុង​បរិមាណ​ច្រើន​ជ្រុល​គឺ​អាច​ធ្វើអោយ អ្នក មានការ​កើន​សម្ពាធ​ឈាម ដោយសារ​កត្តា​ជាច្រើន ហើយ​វា​ក៏​បាន​កាត់បន្ថយ​ផងដែរ​នូវ ឥទ្ធិពល​ឱសថ​សម្រាប់ ការព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ។ សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ទាំងឡាយណា ដែល​សម្រេច​ចិត្ត មិន​បញ្ឈប់​ការ​ផឹកស្រា នោះ​អ្នក​គួរ កំណត់​នូវ​ការប្រើប្រាស់​វា​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង