ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីសកម្មភាពដែលអ្នកមិនគួរធ្វើពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកចង់ហាត់ប្រាណ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីឲ្យគាត់ផ្តល់ជាគំនិតដល់អ្នក ទើបមិនធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ប្រសិនជាអ្នកបារម្ភថាហាត់ប្រាណអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ អ្នកអាចប្រើការដើរ ដើម្បីទុកជាការហាត់ប្រាណបាន។ បើកន្លែងដែលអ្នកចង់ទៅមិនឆ្ងាយ អ្នកអាចដើរទៅបាន។ ម្យ៉ាងទៀត អ្នកក៏អាចបបួលស្វាមីអ្នកដើរកំដរអ្នកផងដែរ ដើម្បីចៀសវាងពីការមានគ្រោះថ្នាក់។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីការពារទារកក្នុងផ្ទៃបានល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)