​ប្រសិនបើ​គ្រូពេទ្យ​សង្ស័យ​ថា​អ្នក​មាន​ជំងឺ​រលាក​សន្លាក់ គាត់​ប្រហែលជា​ត្រូវការ​បូម​ឈាម​ដើម្បី​កំណត់​អំពី​ប្រភេទ​នៃ​ជំងឺ​រលាក​សន្លាក់​របស់​អ្នក​ហើយ​។ ចំពោះ​អ្នក​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ការ​ធ្វើតេស្ត​ឈាម​តែងតែ​គ្មានអ្វី​មិន​ធម្មតា​ទេ ប៉ុន្តែ​ចំពោះ​ជំងឺ​រលាក​សន្លាក់​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis ការ​ធ្វើ​តេស្ត​ថ្មីៗ​នឹង​អាច​ជំនួយ​ដល់​ការធ្វើ​រោគវិនិច្ឆ័យ​កាន់តែ​ប្រសើ​។​

​នេះ​គឺជា​ការ​ធ្វើ​តេស្ត​ឈាម​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា និង​ចំនុច​សម្គាល់​ផ្សេងៗ​ក្នុង​ការ​យក​មក​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​សន្លាក់ និង​បញ្ហា​រលាក​ផ្សេងៗ​ទៀត​។​

​តើ​តេស្ត​ឈាម​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis មាន​អ្វីខ្លះ​?
Rheumatoid Factor គឺជា​អង់ទីគ័រ​មិន​ទៀងទាត់​មួយ​ដែល​អាច​បញ្ជាក់​ថា​អ្នកជំងឺ​នោះ​មាន​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis រហូតដល់ ៧០ ទៅ​៩០%​។ ទោះបីជា​យ៉ាងណា​ក៏ដោយ Rheumatoid Factor (RF) ក៏​អាច​រកឃើញ​លើ​មនុស្ស​ដែល​គ្មាន​ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ ឬ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​មិន​ប្រក្រតី​ផ្សេងៗ​ទៀត​ដែរ​។ ជាទូទៅ នៅ​ពេល​អ្នក​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis មិន​មាន​វត្តមាន Rheumatoid Factor ទេ មានន័យ​ថា ស្ថានភាព​ជំងឺ​របស់​គាត់​មិនសូវ​ជា​ធ្ងន់ធ្ងរ​ឡើយ​។​

​តេស្ត​ដ៏​ថ្មី​មួយ​សម្រាប់​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis ដែល​វាស់​ពី​កម្រិត​អង់ទីគ័រ​មួយ​ប្រភេទ​ឈ្មោះថា Anti-CCP គឺ​មាន​លក្ខណៈ​ច្បាស់លាស់​ជាង ហើយ​ការកើនឡើង​របស់​វា​ពិតជា​អាច​កំណត់​ថា​អ្នកជំងឺ​មាន​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis និង​វិវត្ត​ទៅ​ជា​ជំងឺ Rheumatoid Arthritis បាន​។ វត្តមាន​របស់​អង់ទីគ័​រ Anti-CCP អាច​ប្រើ​សម្រាប់​ព្យាករណ៍​ទុក​ថា​អ្នកជំងឺ​នឹងមាន​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​បាន​ទៀត​ផង​។​

​តើ​មាន​តេស្ត​សម្រាប់​កំណត់​អំពី​ការ​រលាក​ដែរ​ទេ​?
ពិតជា​មាន​។ Erythrocytes Sedimentation Rate (ESR) អាច​បង្ហាញ​អំពី​កម្រិត​នៃ​ការ​រលាក​ក្នុង​រាងកាយ​បាន​។ មនុស្ស​មាន​សុខភាព​ល្អ​ម្នាក់ បរិមាណ​របស់ ESR ត្រូវតែ​ចុះ​ទាប ហើយ​វា​ឡើង​ខ្ពស់​បាន​នៅ​ពេល​តែ​មាន​ការ​រលាក​។ តេស្ត​នេះ​មិន​អាច​ចង្អុល​បញ្ជាក់ថា​មាន​ជំងឺ​អ្វី​មួយ​ច្បាស់លាស់​ទេ ប៉ុន្តែ​ទូទៅ​វា​គឺជា​សញ្ញា​បញ្ជាក់ថា​មានការ​រលាក​ក្នុង​ខ្លួន​តែ​ប៉ុណ្ណោះ​។ ជំងឺ Lupus និង Polymyalgia Rheumatica បរិមាណ​របស់ ESR ច្រើន​តែ​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ដំណើរការ​របស់​ជំងឺ​។​

​បរិមាណ​របស់ C-reactive Protein (CRP) សម្រាប់​បញ្ជាក់​អំពី​ការ​រលាក​កាន់តែ​ល្អ​ជាង ESR ទៅទៀត​។ ករណី​អ្នកជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ប្រសិនបើ CRP ឡើង​ខ្ពស់ អាច​បញ្ជាក់បាន​ថា មាន​សញ្ញា​នៃ​ការ​រលាក​ដ៏​សំខាន់ ឬ​របួស​ដល់​រាងកាយ​ហើយ​។​

​ទាំងបិរ​មាណ CRP និង ESR ត្រូវបាន​ប្រើ​ដើម្បី​តាមដាន​សកម្មភាព​របស់​ជំងឺ និង​ការឆ្លើយតប​របស់​ការ​ព្យាបាល​។​

​តើ​មាន​សញ្ញា​អ្វីខ្លះ​ក្នុង​ការកំណត់​ថា​មាន​ជំងឺ  Disorder Like Lupus?
ANA គឺជា​តេស្ត​មួយ​ប្រភេទ​សម្រាប់​វាស់​អំពី​វត្តមាន​នៃ​អង់ទីគ័រ​ដែល​មិន​ធម្មតា និង​ជួយ​ដល់​គ្រូពេទ្យ​ក្នុង​ការ​រក​មើល​ជំងឺ Sjogren’s Syndrome, Lupus, Drug-induced Lupus, Polymyostitis, និង Scleroderma​។​

​នៅពេល​មាន​វត្តមាន​របស់ ANA វា​អាច​បញ្ជាក់​បានដែរ អ្នក​ប្រហែលជា​មាន​ជំងឺ ប្រព័ន្ធ​ភាពស៊ាំ​មិន​ប្រក្រតី​ហើយ​។ ប៉ុន្តែ​តេស្ត​នេះ​តែ​មួយ​មុខ​មិន​អាច​យកជាការ​បាន​ឡើយ​។ ប្រសិនបើ គ្មាន​វត្ត​មាន ANA ទេ អ្នក​ទំនងជា​មិនមាន​ជំងឺ Lupus ដែរ​។​

​តើ​វត្តមាន​របស់ HLA-B27 បញ្ជាក់​អំពី​អ្វីខ្លះ​?
HLA-B27 គឺ​ជ​ចំនុច​សម្គាល់​អំពី​ហ្សែ​ន​។ អ្នកជំងឺ​រលាក​សន្លាក់​ឆ្អឹង​កង​ខ្នង និង​ក្នុង​សន្លាក់ (​មិនមែន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​) តេស្ត​ដែល​មាន​វត្តមាន HLA-B27 ត្រូវ​បាន​ជាប់​ទាក់ទង​គ្នា​នឹង​ជំងឺ​មួយ​ក្រុម​ឈ្មោះ​ថា Seronegative Spondyloarthropathies​។ ជំងឺ​នេះ​រួមមាន Ankylosing Spondylitis (AS), Psoriatic Arthritis, និង Reiter’s Syndrome​។ HLA-B27 មាន​ប្រហែលជា ៩០​ភាគរយ​នៃ​អ្នកជំងឺ AS  ប៉ុន្តែ​វា​ក៏​អាច​មើលឃើញ​លើ​មនុស្ស​ដែល​គ្មាន​សញ្ញា​នៃ​ការ​រលាក​សន្លាក់ ឬ​ការ​រលាក​ផងដែរ​។​

​តើ​អង់ស៊ីម​សាច់ដុំ ឡើង​ខ្ពស់​មាន​ន័យ​ដូច​ម្តេចទៅ​?
​នៅពេល​អង់ស៊ីម​សាច់ដុំ (Creatine Phosphokinase, CPK) និង (Aldolase) ឡើង​ខ្ពស់ ជា​សញ្ញា​បញ្ជាក់ថា អាច​មាន​ជំងឺ​នៃ​ការ​រលាក​សាច់ដុំ​កើតមាន​ឡើង​ហើយ​។ កម្រិត​ដ៏​ខ្ពស់​របស់ CPK ក៏​អាច​ឃើញ​លើ​មនុស្ស​ក្រោយពី​បាក់បែក​ឆ្អឹង ចាក់​ថ្នាំ​ក្នុង​សាច់ដុំ ជំងឺ​សាច់ដុំ​ដោយសារ​ក្រពេញ​ទី​រ៉ូ​អ៊ីត​មិន​ដំណើរការនិង​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​ដូចជា ថ្នាំ​បញ្ចុះ​ជា​តិកូ​ឡេ​ស្ទើ​រ៉ុល​។​

​តើ Antineutrophil Cytoplasmic Antibodies (ANCA) គឺជា​អ្វី​?
ANCA គឺជា​អង់ទីគ័រ​មិន​ធម្មតា​ដែល​រកឃើញ​ភាគច្រើន​នៅក្នុង​ឈាម​របស់​អ្នកជំងឺ Wegener’s Granulomastosis ដែល​វា​មាន​ការប៉ះពាល់​លើ​ផ្លូវដង្ហើម​ខាងលើ សួត និង​តម្រងនោម​។ គេ​មិនសូវ​ប្រើ​វា​លើ​ជំងឺ​ផ្សេង​ក្នុង​ការកំណត់​រោគវិនិច្ឆ័យ​ឡើយ​។ បរិមាណ ANCA ពេល​ខ្លះ​ប្រើ​សម្រាប់​តាមដាន​លើ​ដំណាក់កាល​របស់​ជំងឺ Wegener’s Granulomastosis ដែរ​។​

​តើ Complement System គឺជា​អ្វី​?
Complement System ត្រូវបាន​បង្កើតឡើង​ដោយ​ទំនាក់ទំនង​របស់​ប្រូតេអ៊ីន​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការ​រលាក​។ ការថយចុះ​នៃ​ធាតុ​ផ្សំ​របស់ Complement (C3,C4, ឬ CH50) អាច​ឃើញ​លើ​ជំងឺ Lupus ។ ជំងឺ​ផ្សេងៗ​ដែល​មាន​ការ​រលាក​លើ​សរសៃឈាម ក៏​ច្រើន​តែ​ធ្វើ​អោយ​ចំនួន​របស់ Complement ថយចុះ​ក្នុង​ឈាម​បាន​ដែរ​។ ជំងឺ Lupus បរិមាន Complement ត្រូវបាន​ប្រើ​ដើម្បី​តាមដាន​ជំងឺ ព្រោះ​វា​អាច​ឡើង និង​ធ្លាក់ចុះ​អាស្រ័យ​ទៅតាម​សកម្មភាព​របស់​ជំងឺ​។​

​តើ Cryoglobulin គឺជា​អ្វី​ទៅ​?
Cryoglobulin គឺជា​អង់ទីគ័រ​ដែល​ប្រហែល​ជា​ឡើង​ខ្ពស់​បាន​ទៅ​តាម​ជំងឺ​ខុសៗ​គ្នា​ដូចជា ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis, Lupus, Sjogren’s Syndrome, Waldenstrom’s Macroglobulinemia, Multiple Myeloma,Lymphoproliferative Disorders, ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង