របបអាហាររបស់អ្នកគឺជាគន្លឹះក្នុងការទទួលបានសុខភាពល្អ។ អ្នកត្រូវប្រើកម្រិតកាឡូរីដែលអ្នកគួរទទួលទានទៅលើអាហារដែលល្អ។ អាហារដែលល្អគឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃ អាហារមានសាច់ហាប់ និងអាហារដែលធ្វើឱ្យឆាប់ឆ្អែត ដែលវាអាចឆាប់បំពេញក្រពះរបស់អ្នកដោយការទទួលទានតិច។ ស៊ុប សាឡាត់ បន្លែ គ្រាប់ធញ្ញជាតិ និងសណ្តែកសុទ្ធតែជាអាហារល្អ។

ខាងក្រោមនេះគឺជាការណែនាំមួយចំនួនដែលរួមផ្សំអាហារល្អទៅនឹងវិធីសាស្ត្រផ្សេងទៀតដើម្បីរក្សាសុខភាពឱ្យបានល្អ។
១. មិនត្រូវបង្ខំខ្លួនឯង៖ អាហារមិនមែនជាមិត្តរបស់អ្នក ហើយក៏មិនមែនជាសត្រូវរបស់អ្នកដែរ ដូច្នេះហើយអ្នកមិនក្លាយទៅជាមនុស្សអាក្រក់នោះទេនៅពេលដែលអ្នកបរិភោគច្រើនជ្រុល ហើយវាក៏មិនមែនល្អនោះដែរ នៅពេលដែលអ្នកបរិភោគមិនបានគ្រប់គ្រាន់។ ប្រសិនបើអ្នកធ្វើជ្រុល អ្នកអាចចាប់ផ្តើមសារជាថ្មីវិញបាន ជំនួសទៅនឹងការដាក់ទោសខ្លួនឯងដែលបន្សល់ទុកនូវកំហុសកាន់តែធ្ងន់ធ្ងរ។
២. មិនត្រូវប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃនោះទេ៖ សង្គមរបស់យើងបានបង្ហាញយើងនូវតារាជាច្រើន ប៉ុន្តែយើងមិនត្រូវប្រៀបខ្លួនយើងជាមួយនឹងគេនោះទេ។
៣. ចរចារជាមួយខ្លួនអ្នកដោយត្រួតពិនិត្យនិងផ្តល់លំនឹងរបបអាហារ៖ ការគិតបែបនេះអនុញ្ញាតិឱ្យយើងមានអ្វីគ្រប់យ៉ាង គ្រាន់តែមិនមែនអ្វីគ្រប់យ៉ាងក្នុងពេលតែមួយនោះទេ។ ប្រសិនបើអ្នកដឹងថាអ្នកចង់ញ៉ាំបង្អែមក្រោយពេលបាយល្ងាច អ្នកមិនត្រូវបរិភោគអាហារផ្អែមៗនៅពេលថ្ងៃនោះទេ។ ប្រសិនបើអ្នកដឹងថាអ្នកចង់បរិភោគផាស្តា ឬ ជាតិសុរា នៅអាហារពេលណាមួយ អ្នកត្រូវជៀសវាងបរិភោគអាហារនោះក្នុងពេលផ្សេងទៀត។
៤. ទទួលទានតិចៗ៖ ចូរដាក់អាហារក្នុងចានដែលតូចជាងធម្មតា ហើយទទួលទានម្តងបន្តិចៗ។ មិនត្រូវសម្រុកបរិភោគឱ្យច្រើនក្នុងមួយពេលនោះទេ។
៥. ប្រើប្រាស់តែគ្រឿងផ្សំពិតប្រាកដ៖ មិនត្រូវប្រើប្រាស់អាហារកំប៉ុង ឬគ្រឿងផ្សំណាដែលអ្នកមិនស្គាល់ប្រភពច្បាស់នោះទេ។
៦. ចម្អិនអាហារមានពណ៌៖ អាហារដែលមានពណ៌ធម្មជាតិកាន់តែភ្លឺច្បាស់ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មកាន់តែច្រើន និងកាន់តែមានប្រយោជន៍ដល់សុខភាព ដែលមានដូចជាស្ពៃ spinach, ដំឡូង និងផ្លែប្ល៊ូប៊ឺរី។
៧. ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុកនិងតាមរដូវ៖ គ្រឿងផ្សំទាំងនេះល្អជាងគ្រឿងផ្សំទិញពីក្រៅប្រទេសនិងខុសរដូវកាល ព្រោះវាទើបតែបេះថ្មីៗពីកសិដ្ឋាន មិនមែនផ្ញើរពីក្រៅប្រទេសមករាប់ពាន់គីឡូម៉ែត្រ ឬបេះមុនពេលទុំនោះទេ។
៨. ទទួលទានអាហារឆៅឱ្យបានច្រើន៖ អាហារឆៅសម្បូរទៅដោយអង់ស៊ីមដែលផ្តល់ឱ្យអ្នកនូវប្រយោជន៍ជាច្រើន។ ចូរធ្វើការផ្លាស់ប្តូរតិចតួច ហើយជំនួសបន្លែឆាជាមួយនឹងបន្លែឆៅ។
៩. រៀបចំទុកជាមុន៖ ជ្រើសរើសថ្ងៃណាមួយសម្រាប់ចម្អិនអាហារ ហើយទិញប្រអប់អាហារនិងរៀបចំអាហារឬអាហារសម្រន់សម្រាប់មួយសប្តាហ៍។ អ្នកក៏ត្រូវចិតផ្លែឈើនិងបន្លែទុកឱ្យហើយ ដើម្បីផ្តល់ភាពងាយស្រួល។ ប្រសិនបើអ្នកបានរៀបចំវារួចរាល់ហើយ អ្នកប្រហែលជាអាចនឹងទទួលទានវាជំនួសទៅនឹងការបរិភោគអាហារកញ្ចប់ផ្សេងៗ។
១០. ចូរធ្វើលំហាត់ប្រាណដែលធ្វើឱ្យអារម្មណ៍របស់អ្នកទទេរស្អាតនិងស្ងប់ស្ងាត់៖ បើទោះបីជាការហាត់យូហ្គាមិនអាចធ្វើឱ្យអ្នកបែកញើសបាន ប៉ុន្តែវាអាចធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់ស្ងាត់។
ពាក្យណែនាំ៖ មិនត្រូវព្យាយាមអនុវត្តការណែនាំខាងលើទាំងអស់ក្នុងពេលជាមួយគ្នានោះទេ។ ជ្រើសរើសចំណុចមួយដែលអ្នកអាចគ្រប់គ្រងបាន បន្ទាប់មកបន្ថែមចំណុចមួយទៀតនៅពេលដែលអ្នកគិតថាអ្នកអាចធ្វើការផ្លាស់ប្តូរបន្ថែម។