សរសៃ​ត​ឆ្អឹង​គឺជា​សរសៃ​មួយ​រឹងមាំ បត់​បាន​ដែល​ភ្ជាប់​ពី​ឆ្អឹង​មួយ​ទៅ​ឆ្អឹង​មួយ និង​អោយ​សន្លាក់​របស់​អ្នក​នៅ​មួយកន្លែង​។ ការ​គ្រេច​គឺជា​គ្រោះថ្នាក់​មួយ​ទៅលើ​សរសៃ​ត​ឆ្អឹង​នេះ​ដោយ​មាន​ការ​រហែក​ជាតិ​សរសៃ​នៃ​សរសៃ​ត​ឆ្អឹង​។ សរសៃ​ត​ឆ្អឹង​អាច​មាន​ការ​រហែក​មួយ​ផ្នែក ឬ​វា​ក៏​អាចរ​ហែក​ទាំងអស់​ផងដែរ​។​

Little girl touching ankle with elastic bandage, close up view

​គ្រប់ការ​គ្រេច​ទាំងអស់​, ការ​គ្រេច​កជើង និង​ជង្គង់​កើតមានឡើង​ញឹកញាប់​ជាងគេ​។ សរសៃ​ត​ឆ្អឹង​ដែល​ត្រូវបានរ​ហែក​ហើ​មយ៉ាង​លឿន និង​ឈឺចាប់​ទៀតផង​។ ជាទូទៅ ការឈឺ និង​ហើម​មាន​ប៉ុណ្ណា ភាព​ធ្ងន់ធ្ងរ​ក៏​មាន​ប៉ុណ្ណោះ​ដែរ​។ ចំពោះ​ការ​គ្រេច​តិចតួច ជាទូទៅ​អ្នក​អាច​ព្យាបាល​បាន​ដោយ​ខ្លួន​អ្នក​ផ្ទាល់​។​

​សូម​ធ្វើ​តាម​ការណែនាំ​ដូចខាងក្រោម​៖

– សូម​កុំ​កម្រើក​ត្រង់​កន្លែង​ដែលរ​បួស​។ គ្រូពេទ្យ​អាច​ណែនាំ​កុំអោយ​ដាក់​របស់​អ្វី​ធ្ងន់​នៅ​លើ​តំបន់​ដែល​ប៉ះពាល់​ក្នុងអំឡុងពេល ៤៨​ម៉ោង​។ ប៉ុន្តែ​សូម​កុំ​ជៀសវាង​គ្រប់​សកម្មភាព​ទាំងអស់​ពេក​។ សូម្បី​តែ​ការ​គ្រេច​កជើង​ក៏ដោយ ជាធម្មតា​អ្នក​នៅ​តែ​អាចធ្វើ​បាន​លំ​ហាត់ប្រាណ​លើ​សាច់ដុំ​ដទៃទៀត​ដើម្បី​បន្ថយ​ភាព​តានតឹង​បាន​។ ឧទាហរណ៍​, អ្នក​អាច​ធ្វើ​លំ​ហាត់ប្រាណ​តាមរបៀប​ជិះ​កង់​ជាមួយ​នឹង​លំ​ហាត់ប្រាណ​លើ​ដៃ​, មាន​ចលនា​លើ​ដៃ​របស់​អ្នក​ទាំង​ពីរ និង​ជើង​ដែល​មិន​ត្រូវ​របួស​នៅពេលដែល​ការ​មិន​កម្រើក​លើកជើង​ដែលរ​បួស​នៅ​លើ​កង់​។ មធ្យោបាយ​នេះ​អ្នក​នៅ​តែ​ធ្វើ​លំ​ហាត់ប្រាណ​នេះ​ដើម្បី​រក្សា​សុខ​ភាព​ដល់​ប្រព័ន្ធ​បេះដូង និង​សរសៃឈាម​របស់​អ្នក​។​

– សូម​ដាក់​ទឹកកក​ត្រង់​តំបន់​ដែល​ប៉ះពាល់​។ សូម​ប្រើ​ថង់​ទឹកកក​ដើម្បី​ជួយ​បន្ថយ​ការ​ហើម​បន្ទាប់ពី​មាន​គ្រោះថ្នាក់​។ សូម​ដាក់​ទឹកកក​ត្រង់​តំបន់​ដែល​ប៉ះពាល់​លឿន​បំផុត​បន្ទាប់​ពី​គ្រោះថ្នាក់ និង​បន្ត​ដាក់​វា​ទៀត​ក្នុង​រយៈពេល ១៥ ទៅ​២០​នាទី​, ៤ ទៅ​៨​ដង​ក្នុង​មួយថ្ងៃ​, ក្នុង​រយៈពេល ៤៨​ម៉ោង​ដំបូង ឬ​រហូត​ដល់​វា​បាន​ប្រសើរឡើង​។ ប្រសិនបើ​អ្នក​ប្រើ​ទឹកកក​, សូម​ប្រយ័ត្ន​កុំ​ប្រើ​វា​យូរពេក​ព្រោះ​វា​អាច​បណ្តាលអោយ​ខូច​ជាលិកា​ទៅវិញ​។​

– សូម​សង្កត់​តំបន់​ដែល​ប៉ះពាល់​ជាមួយនឹង​បង់​រុំ​។ ការ​រុំ​ដោយ​ស្បៃ​រុំ​គឺជា​រឿង​ដែល​ល្អ​បំផុត​។​

– លើក​កន្លែងរ​បួស​អោយ​ខ្ពស់​ផុត​ពី​បេះដូង​របស់​អ្នក​នៅ​ពេល​ដែល​វា​ជួយ​ការពារ ឬ​កំណត់​ការ​ហើម​។ បន្ទាប់​ពី​២​ថ្ងៃ​, សូម​ប្រើ​កន្លែង​ដែលរ​បួស​នោះ​ថ្នមៗ​។ អ្នក​អាច​មាន​អារម្មណ៍​ថា​ប្រសើរ​ឡើង​បន្តិច​ម្តងៗ​។ ថ្នាំ​បន្ថយ​ការឈឺចាប់​ដូចជា​ពពួក​ថ្នាំ​អ៊ី​ប៊ុយ​ប្រូ​ហ្វេន (Advil, Motrin, ថ្នាំ​ដទៃទៀត​) និង​ពពួក​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេន (Tylenol, ថ្នាំ​ដទៃទៀត​) អាច​មាន​ប្រយោជន៍​ដើម្បី​បន្ថយ​ការឈឺចាប់​អំឡុង​ពេល​ដំណើរការ​នៃ​ការ​ជារ​សះស្បើយ​។​

​សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​ប្រសិនបើ​ការ​គ្រេច​របស់​អ្នក​មិន​បាន​ប្រសើរ​ឡើង​បន្ទាប់​ពី ២ ឬ​៣​ថ្ងៃ​។​

​សូម​រក​ការសង្គ្រោះ​បន្ទាប់​ប្រសិនបើ​៖

– អ្នក​មិន​អាច​ទ្រ​ទម្ងន់​នៅ​លើ​ជើង​ដែលរ​បួស​, សន្លាក់​ហាក់ដូចជា​មិន​ថេរ ឬ​ស្ពឹក ឬ​អ្នក​មិន​អាច​ប្រើ​សន្លាក់​បាន​។ នេះ​អាច​មានន័យថា សរសៃ​ត​ឆ្អឹង​ត្រូវបានរ​ហែក​ទាំងអស់​។ សូម​ដាក់​ទឹកកក​ស្របពេល​ដែល​អ្នក​ទៅ​ជួប​គ្រូពេទ្យ​។​

– អ្នក​វិវត្ត​ទៅ​ជា​ក្រហម​ដែល​រាលដាល​ចេញពី​តំបន់​ដែលរ​បួស​។ នេះ​មានន័យ​ថា​អ្នក​មាន​ការឆ្លង​មេរោគ​។​

– អ្នក​មាន​ការគ្រោះថ្នាក់​ប៉ះ​កន្លែង​ដដែល​ដែល​ធ្លាប់បាន​ប៉ះទង្គិច​ក្នុងពេល​ណាមួយ​ពីមុន​។​

– អ្នក​មាន​ការ​គ្រេច​ធ្ងន់ធ្ងរ​។ ការព្យាបាល​មិន​គ្រប់គ្រាន់ ឬ​ពន្យារពេល​នៃ​ការព្យាបាល​អាច​នាំ​អោយ​សន្លាក់​មិននៅ​ថេរ ឬ​ធ្វើអោយ​ឈឺ​ខ្លាំង​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង