ការមានយុទ្ធសាស្ត្រដ៏ល្អគឺជាសមាសភាគសំខាន់សម្រាប់ការស្វែងរកការងារដែលទទួលបានជោគជ័យ។ ការប្រើវិធីសាស្ត្រមួយបញ្ចូលគ្នាអាចជួយឱ្យសាររបស់អ្នកបានទៅដល់មនុស្សកាន់តែច្រើន។

វិធីសាស្ត្របូកបញ្ចូលគ្នាអាចផ្តល់នូវលទ្ធផលវិជ្ជមាន ដែលមានដូចជា ភ្នាក់ងារស្វែងរកការងារ, ទាក់ទងផ្ទាល់ជាមួយនឹងប្រធានក្រុមហ៊ុន និងតាមខ្សែរយៈ។ ភ្នាក់ងារជួយស្វែងរកការងារផ្តល់សេវាកម្មខ្សែរយៈក្នុងកម្រិតខ្ពស់ដោយការផ្គូផ្គងបេក្ខជនស្វែងរកការងារជាមួយនឹងការងារ។ ការទាក់ទងផ្ទាល់ជាមួយនឹងនិយោជិកផ្តល់ឱ្យអ្នកនូវឱកាសទីផ្សារការងារដែលមិនមានចេញផ្សាយជាសាធារណៈ រីឯការបង្កើតខ្សែរយៈច្រើននឹងផ្តល់ឱ្យអ្នកនូវឱកាសកាន់តែច្រើនក្នុងការទទួលបានព័ត៌មានការងារ។
ភ្នាក់ងារជួយស្វែងរកការងារ
ភ្នាក់ងារជួយស្វែងរកការងារ ជាអ្នកផ្តល់សេវាកម្មទៅឱ្យទាំងអតិថិជនក្រុមហ៊ុននិងអ្នកស្វែងរកការងារ។ ពួកគេកំណត់ឱកាសការងារនិងផ្គុំបេក្ខជនការងារទៅនឹងតម្រូវការរបស់ក្រុមហ៊ុនដោយការប្រើទំនាក់ទំនងជំនាញដែលបេក្ខជនមាន។
ភ្នាក់ងារស្វែងរកការងារដំណើរការតាមកម្រិតកិច្ចសន្យាពីររបៀប។ ភ្នាក់ងារមួយចំនួន ស្វែងរកអ្នករកការងារ ហើយទទួលយកប្រាក់កម្រៃពីអតិថិជនម្ចាស់ក្រុមហ៊ុន។ ភ្នាក់ងារផ្សេងទៀតទទួលប្រាក់កម្រៃពីអ្នកដែលស្វែងរកការងារដើម្បីស្វែងរកឱកាសការងារដែលត្រូវនឹងការអប់រំ ជំនាញ និងបទពិសោធន៍របស់អ្នកស្វែងរកការងារ។
ទាក់ទងផ្ទាល់ជាមួយនិយោជិក
ខណៈដែលវិធីសាស្ត្រនេះមិនមែនសម្រាប់អ្នកដែលមិនក្លាហាន ប៉ុន្តែការទាក់ទងផ្ទាល់តំណាងពីភាគរយខ្ពស់នៃភាពជោគជ័យ។ ResuMagic បានឱ្យដឹងថា ៣០ភាគរយនៃអ្នកស្វែងរកការងារអាចទទួលបានការងារធ្វើដោយប្រើយុទ្ធសាស្ត្រនេះ។ ការទាក់ទងផ្ទាល់ផ្តល់ឱ្យអ្នកនូវឱកាសទីផ្សារដែលមិនមានផ្សាយជាសាធារណៈ ដែលការងារទាំងនោះមានដោយសារការចូលនិវត្តន៍ថ្មីៗរបស់បុគ្គលិក ការបណ្តេញចេញពីការងារ ការពង្រីកក្រុមហ៊ុន និងការចូលរួមក្នុងការបើកថ្មីទៅថ្ងៃអនាគត រួមជាមួយនឹងការងារដែលបច្ចុប្បន្នមិនទាន់មាន ប៉ុន្តែត្រូវបានបង្កើតឡើងសម្រាប់បុគ្គលស្វែងរកការងារធ្វើនោះ។ ជាទូទៅ អ្នកស្វែងរកការងារធ្វើទាក់ទងនិយោជិកតាមរយៈទូរស័ព្ទ ការជួបផ្ទាល់ តាមអ៊ីម៉ែល ឬការផ្ញើរសំបុត្រ។
ដើម្បីធ្វើការទាក់ទងផ្ទាល់ អ្នកត្រូវបង្កើតបញ្ជីនិយោជិកដែលអ្នកនឹងទៅជួប ធ្វើការស្រាវជ្រាវពីក្រុមហ៊ុន និងប្រមូលព័ត៌មានទំនាក់ទំនង។ នៅពេលដែលប្រមូលព័ត៌មានទាំងនោះបានហើយ អ្នកស្វែងរកការងារអាចទូរស័ព្ទទៅសួរពីឱកាសការងារជាមួយនឹងគោលបំណងនៃការផ្ញើរប្រវត្តិរូបសង្ខេបទៅឱ្យនិយោជិក។ អ្នកស្វែងរកការងារធ្វើក៏អាចផ្ញើរប្រវត្តិរូបសង្ខេបតាមអ៊ីម៉ែលឬទៅកាន់ក្រុមហ៊ុនផ្ទាល់ដើម្បីសាកសួរពីឱកាសការងារដែលមាន។
ប្រើខ្សែរយៈ
BH Careers International បានឱ្យដឹងថា “៨០ភាគរយនៃការងារ មិនត្រូវបានគេផ្សព្វផ្សាយនោះទេ ហើយ ៥០ភាគរយនៃបុគ្គលិកទទួលបានការងារធ្វើដោយសារខ្សែរយៈ”។
ខ្សែរយៈមិនផ្លូវការមានដូចជាការពិភាក្សាឱកាសការងារជាមួយនឹងមិត្តឬសាច់ញាតិ។ ខ្សែរយៈការងារជាផ្លូវការមានដូចជាការចូលរួមព្រឹត្តិការណ៍វិជ្ជាជីវៈ ឬសមាជិករបស់ក្រុមហ៊ុន។