ការឱបគឺជាអំពើរបន្តិចបន្តួចដែលអាចលួងលោមចិត្តយើងនិងបង្ហាញយើងពីទំនាក់ទំនងរបស់យើងទៅកាន់អ្នកដទៃ។ ការឱបមិនត្រឹមតែជាវិធីក្នុងការបង្ហាញនិងទទួលយកនូវសេចក្តីស្រឡាញ់តែប៉ុណ្ណោះទេ វាគឺជាប្រភពដ៏សំខាន់នៃការបំបាត់ស្ត្រេសនិងការលួងលោងរាង្គកាយរបស់យើង។

វេជ្ជបណ្ឌិត ឡរ៉ា ចនសុន (Laura Johnson) និយាយថា “អ្នកនិយាយថាអ្នកគឺជាគ្រូពេទ្យដែលបង្គាប់ឱ្យអ្នកជំងឺបង្កើតការឱប នោះអ្នកជំងឺនឹងគិតថាអ្នកគឺជាគ្រូពេទ្យដែលលេងសើច។ ពួកគេនឹងគិតថា តើអ្នកមិនអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំពិតប្រាកដទេឬ?”។
“មនុស្សយើងគិតថារាង្គកាយគឺដូចជាម៉ាស៊ីន ប៉ុន្តែការពិតមិនមែននោះទេ។ ពួកគេគិតថាការជួសជុលមនុស្សម្នាក់គឺដូចជាការជួសជុសម៉ាស៊ីនយ៉ាងដូច្នោះដែរ។ អ្នកគ្រាន់តែដាក់ផ្នែករបស់វាឱ្យត្រូវ នោះអ្នកនឹងអាចប្រើវាបាន។ ប៉ុន្តែភាពខុសគ្នាគឺ ម៉ាស៊ីនមិនមានអារម្មណ៍នោះទេ។ វាមិនខ្វល់ថាអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកដាក់បញ្ចូលផ្នែកថ្មីមួយនោះទេ។ ប៉ុន្តែ មនុស្សមានអារម្មណ៍នោះ។ អ្នកមិនអាចមានវិធីសាស្ត្រដំណើរការណាមួយដើម្បីព្យាបាលមនុស្សម្នាក់ដែលមិនមែនជាគ្រឿងម៉ាស៊ីននោះទេ”។
វេជ្ជបណ្ឌិត ចនសុន បានសិក្សាពីឥទ្ធិពលនៃការប៉ះពាល់នៃរាង្គកាយ រួមមានទាំងចំនួនម៉ោងដែលគ្រួសាររបស់អ្នកជំងឺបានចំណាយពេលជាមួយអ្នកជំងឺ និងចំនួនម៉ោងដែលគ្រូពេទ្យចំណាយលើអ្នកជំងឺ។ “ភស្តុតាងគឺគួរឱ្យរន្ធត់៖ មនុស្សគ្រប់គ្នាត្រូវការការយកចិត្តទុកដាក់ប្រចាំថ្ងៃនិងការប៉ះពាល់រាង្គកាយប្រចាំថ្ងៃដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ល្អ។ វាមានសារសំខាន់ដូចគ្នានឹងរបបអាហារនិងការហាត់ប្រាណយ៉ាងដូច្នោះដែរ”។
“ប្រព័ន្ធរាង្គកាយរបស់អ្នកមិនមែនសម្រាប់ដំណើរការក្នុងរូងថ្ម ឬកន្លែងដាច់ស្រយាលពីអ្នកដទៃនោះទេ។ វាត្រូវប្រើសម្រាប់ដំណើរការជាមួយនឹងស្ថានភាពនៃមនុស្សនិងមនុស្ស”។
ដូច្នេះការប៉ះពាល់រាង្គកាយ ដូចជាការឱប ក៏អាចប្រើជាឱសថជួយឱ្យអារម្មណ៍មនុស្សបានធូរស្បើយផងដែរ។