​នៅពេល​ដែល​អ្នក​ព្យាយាម​កាត់បន្ថយ​ចំនួន​អាហារ​ដែល​អ្នក​ទទួល​ទាន អ្នក​ច្រើនតែ​កាត់បន្ថយ​ចំនួន​ដង​ដែល​អ្នក​ទទួល​ទាន​។ ប៉ុន្តែ​វិធីសាស្ត្រ​មួយ​នេះ​គឺ​ជា​រូបមន្ត​នៃ​ភាពបរាជ័យ​។ ការបរិភោគ​តិច​ដង​ក្នុង​មួយថ្ងៃ កាត់បន្ថយ​លទ្ធភាព​រាង្គ​កាយរ​បស់​អ្នកក្នុង​ការបំលែង​អាហារ​ទៅ​ជា​កម្លាំង​។​

​ ​ម៉ា​រី បានឈ្នះ​និង​ចាញ់​សង្គ្រាម​ជាមួយនឹង​ទម្ងន់​របស់​នាង​យ៉ាង​តិច​បួន​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ​។ នាង​អាច​សម្រក​ទម្ងន់​បាន​ដល់​ទៅ ២៧​គីឡូក្រាម ប៉ុន្តែ​នៅពេលដែល​បាន​សម្រក​ទម្ងន់​បាន​ដូច​បំណង​ហើយ​នាង​បែរ​ជា​ភ្លេចខ្លួន​បណ្តោយឱ្យ​ឡើង​ទម្ងន់​វិញ​។​

​ ​នាង​បាន​សាកល្បង​ប្រើ​វិធីសាស្ត្រ​គ្រប់គ្រង​អាហារ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​ហើយ​ថែមទាំង​ធ្លាប់​បាន​ទៅ​ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​អាហារ​ទៀតផង​កាលពីមុន​។ ប៉ុន្តែ​នាង​ចង់បាន​អ្វី​ដែល​ទាក់ទង​ទៅនឹង​ការផ្លាស់ប្តូរ​ខ្លួនឯង​ឱ្យទៅ​ជា​ល្អ​ជាង​មុន​។ បន្ទាប់មក​នាង​បាន​រក​ឃើញ​ក្រុម​អ្នក​តម​អាហារ​នៅក្នុង​អ៊ី​ន​ធើរ​ណេត ដែល​ជា​ក្រុម​មួយ​ជួយ​ចែករំលែក​ពត៌មាន គាំទ្រ និង​ទូន្មាន​គ្នា​។​

​ ​ឥឡូវ​នាង​បាន​ចូល​ទៅ​ក្រុម​នោះ​មួយ​ថ្ងៃ​ពីរដង​ដើម្បី​អាន​ពត៌មាន​។ នាង​និយាយថា “​ខ្ញុំ​ចូល​ចិត្ត​មើល​អ្នក​ដទៃ​ប្រឈមមុខ​នឹង​បញ្ហា​ដែល​ប្រហាក់ប្រហែល​នឹង​បញ្ហា​របស់​ខ្ញុំ ហើយ​ប្រមូល​យកគំនិត​ពី​អ្នក​ដទៃ​នៅក្នុង​ក្រុម​”​។​

​ ​នាង​បាន​ចាប់​ផ្តើមនិយាយ​ពី​ប្រធានបទ​នៃ​ការ​មិន​បរិភោគ​អាហារ​ដើម្បី​សម្រក​ទម្ងន់​។ នាង​និយាយថា “​គ្មាន​ផ្លូវ​ដែល​វិធី​នេះ​អាច​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ការ​ទៅ​កន្លែង​ចាក់​សាំង​ឡាន​តិច​ដង​មិន​អាច​ធ្វើឱ្យ​ឡាន​របស់​អ្នក​ស៊ីសាំង​តិច​នោះទេ​។ ក៏​ដូចគ្នា​ទៅ​នឹង​ការ​ញ៉ាំ​ដែរ ការ​ញ៉ាំ​តិច​ដង​មិនមែន​មានន័យថា​អាច​ធ្វើឱ្យ​រាង្គ​កាយរ​បស់​អ្នក​ញ៉ាំ​តិច​នោះទេ​។ វា​មានន័យថា អ្នកនឹង​កាន់តែ​ឃ្លាន​ខ្លាំង​នៅពេល​ដែល​អ្នក​បរិភោគ នោះ​អ្នកនឹង​ញ៉ាំ​កាន់តែច្រើន ហើយ​ប្រព័ន្ធ​ក្នុង​រាង្គ​កាយរ​បស់​អ្នក​មិន​អាច​រៀបចំ​ក្នុង​ការគ្រប់គ្រង​វា​បាន​នោះ​ទេ​”។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង