ខាងក្រោមនេះHealth.com.kh នឹងបង្ហាញអ្នកពីរោគសញ្ញាដែលអាចបង្ហាញអ្នកថា អ្នកប្រហែលកំពុងតែប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលម្រាមជើងអ្នកប្រែជាស អ្នកគួរតែប្រយ័ត្នពីជំងឺទឹកនោមផ្អែមនេះ ដោយគួរតែពិនិត្យកម្រិតជាតិស្ករអ្នកឲ្យបានល្អ ទើបអាចព្យាបាលជំងឺមួយនេះបានទាន់ពេល។
- នៅពេលដែលបាតជើងអ្នកស្រាប់តែមានដំបៅ ដោយមិនដឹងពីមូលហេតុ អ្នកគួរតែវាស់មើលកម្រិតជាតិស្ករក្នុងរាងកាយអ្នក ព្រោះអ្នកអាចកំពុងតែកើតមានជំងឺទឹកនោមផ្អែមនេះ។
- ប្រសិនជាជើងអ្នកស្រាប់តែមានអាការៈស្ពឹក ឈឺ ឬដ៏ថ្នាក់ដើរមិនរួច នោះមានន័យថា អ្នកអាចនឹងមានជំងឺទឹកនោមផ្អែមនេះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចជាពីជំងឺនេះបាន។
- នៅពេលដែលអ្នកទើបតែប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដំណាក់កាលដំបូង ជើងអ្នកអាចប្រែជាត្រជាក់ ដោយមិនកក់ក្តៅសោះ។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ទើបអាចបង្ក្រាបជាតិស្កររបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855