ការមានផ្ទៃពោះគឺជាពេលមួយដែលប្រសើរបំផុតសំរាប់ជីវិតរបស់ស្ត្រី, ទោះជាយ៉ាង ណាក៏ដោយ, អ្នកមិនអាចមានអារម្មណ៍ថាអស្ចារ្យនៅពេលដែលអ្នកកំពុងតស៊ូនឹងជំនះនូវបញ្ហាមួយចំនួននៃភាពជាម្តាយដែលរួមមាន ការមានសង្វារ, មានរង្វង់ខ្មៅក្រោមភ្នែក និងបញ្ហាស្បែកជាដើម។ នេះជាការដោះស្រាយមួយចំនួនទៅនឹងបញ្ហាពេលមានផ្ទៃពោះ។

បញ្ហាទី១: ការមានសង្វារ
ប្រសិនបើអ្នកមានសង្វារ, វាមិនធ្វើ្វបានច្រើនទេដើម្បីបង្ការកុំអោយមានសង្វារ។
សង្វារកើតឡើងនៅពេលដែលស្បែកវិវត្តន៍លឿនពេកហួសពីសមត្ថភាពជាតិសរសៃ។ ជាតិសរសៃទទាំងនេះអាចរហែក, បន្សល់នូវពណ៌ស្វាយ។ ដើម្បីជួយអោយភាពយឺតនៃស្បែកប្រសើរឡើងវិញ, អ្នកមាស្សាក្បាលពោះជាច្រើនដងក្នុងមួយថ្ងៃដោយធ្វើចលនាជារង្វង់ដោយប្រើក្រែមដែលមានវីតាមីនEឬមានប្រេងអាល់ម៉ុន។នៅពេលទារកបានកើត, អ្នកអាចព្យាបាលសង្វារដោយ StriVectin-SD,។វាប្រហែលជាផលិតផលដែលល្បីបំផុតសំរាប់លាបបំបាត់ស្នាមសង្វារ។
បញ្ហាទី២:ស្នាមពណ៌ត្នោត
ស្ត្រីដែលមានផ្ទៃពោះគឺងាយនឹងទទួលកើតមានស្នាមដែលមានពណ៌ត្នោត។ ស្នាមពណ៌ត្នោតទាំងនេះអាចត្រូវបង្កឡើងដោយអរម៉ូន, ពន្លឺព្រះអាទិត្យ និងងាយនឹងធ្ងន់ធ្ងរដោយពន្លឺព្រះអាទិត្យ។
បញ្ហាទីបី:សក់មានជាតិប្រេង
នៅពេលដែលវាច្បាស់លាស់ថាមានការផ្លាស់ប្តូរអរម៉ូនអំឡុងពេលមានផ្ទៃពោះ នឹងធ្វើអោយសក់មានភាពរឹងមាំ និងរលោងជាងអ្វីដែលអ្នកធ្លាប់មាន, សក់ជាធម្មតាមានអត្ថប្រយោជន៍បន្ទាប់ពីត្រីមាសទី១។ នៅក្នុង៣ខែដំបូង, ជាតិប្រេងអាចមានច្រើននៅជាប់សក់។ដូច្នេះគេបានណែនាំថាអោយស្ត្រីមានផ្ទែពោះបីខែដំបូងសូមកក់សក់ជារៀងរាល់ថ្ងៃជាមួយនឹងសាប៊ូដែលធ្វើអោយសក់ទន់។ ស្ត្រីមួយចំនួនធ្លាប់មាសក់ស្ងួតអំឡុងពេលដែលមានផ្ទៃពោះ។ ការប្រើប្រាស់ផលិតផលសំណើមជារៀងរាល់ថ្ងៃ និងការព្យាបាលមួយយូរជារៀងរាល់សប្តាហ៍អាចជួយអ្នកបាន។
បញ្ហាទី៤:ស្បែកស្ងួត និងមន្ត
បញ្ហាទាំងនេះគឺជាឥទ្ធិពលរបស់អរម៉ូនផងដែរ។ អ្វីដែលអ្នកអាចធ្វើបាននោះគឺផ្ទៃមុខមានសំណើម។ចូរប្រើផលិតផលដែលនាំអោយមានសំណើម។សូមចាំថា នេះមិនមែនជាពេលត្រូវប្រើប្រាស់ដូចជា Retin-A, អាស៊ីតសាលីស៊ីឡីក(salicyclic acid) ឬ benzoyl peroxide ។
បញ្ហាទី៥:មានស្នាមរង្វង់ខ្មៅនៅក្រោមភ្នែក
វាគ្មាននូវមធ្យោបាយដែលព្យាបាលរង្វង់ខ្មៅនៅជុំវិញភ្នែកនោះទេ, ទោះជាយ៉ាងណាក៏ដោយ។
បញ្ហាទី៦: ឈឺសាច់ដុំ
ការម៉ាស្សាមុនពេលឆ្លងទន្លេគឺល្អបំផុតសំរាប់ស្ត្រីជាម្តាយ ប៉ុន្តែសូមរង់ចាំរហូតដល់ត្រីមាសទី១រួចរាល់សិន។ ការម៉ាស្សាបន្ធូរអារម្មណ៍ទាំងម្តាយ និងទារក។
បញ្ហាទី៧: សរសៃវ៉ែនរីកធំ
វិទ្យាស្ថាននៃការការពារផ្នែកវេជ្ជសាស្ត្រនៃសហរដ្ឋអាមេរិកបានអោយយោបល់ដូចតទៅនេះដើម្បីការពារកុំអោយមានចេញសរសៃខៀវៗបែបនេះ។សូមលើកជើងអោយខ្ពស់នៅពេលសំរាក និងដើរ៤៥នាទីនៅអំឡុងពេលមានការធ្វើដំណើរតាមយន្យហោះឬធ្វើដំណើរតាមរថយន្តមានរយ:ពេលវែង។កុំអង្គុយគងទាក់ខ្លា។
បញ្ហាទី៨: ឈឺជើង និងប្រអប់ជើង
ដើម្បីបន្ថយនូវភាពឈឺជើង, ត្រាំជើងក្នុងទឹកត្រជាក់ជាមួយនឹងទឹកអំបិល, បន្ទាប់មកលាបក្រែមលើជើងជាមួយនឹងមង់តុល។