​តើ​ទឹក​ពិត​ជា​សំខាន់​ស​សម្រាប់​មនុស្ស​គ្រប់រូប​ឬ​?​តើ​វា​ពិតជា​អាច​ជួយ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ និង​ស្រក​ទម្ងន់​បាន​ឬ​?​ក្រោយពេល​ដែល​អ្នក​ដឹង​ពី​មូលហេតុ​ដែល​វា​អាច​ជួយ​ឲ្យ​អ្នកស្រ​កទ​ម្ងន់​បាន អ្នក​គួរតែ​ជ្រើសរើស​ផឹកទឹក​ជំនួស​ផឹក​ភេសជ្ជៈ​ផ្សេងៗ​ដែល​អាច​បំផ្លាញ​ដល់​សុខភាព​អ្នក និង​រូបរាង​អ្នក​។​

1.​    ​បើ​អ្នក​ផឹកទឹក​ច្រើន វា​នឹង​នៅក្នុង​ក្រពះ​អ្នក នោះ​វា​នឹង​ជួយ​កាត់បន្ថយ​អត្រា​នៃ​ការ​ឃ្លាន​របស់​អ្នក ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍រាង​ឆ្អែត មិនសូវ​ចង់​បរិភោគ​អាហារ​ទេ ។​
2.​    ​ទឹក​អាចជួយ​កាត់បន្ថយ​កាឡូរី​នៅក្នុង​រាងកាយ​អ្នក​បាន ព្រោះ​បើ​កាឡូរី​ច្រើន វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​បេះដូង និង​លើសឈាម ជាងនេះទៅទៀត​វា​នឹង​អាច​បំផ្លាញ​រូបរាង​អ្នក​បាន ដូចនេះ​ទឹក​អាច​ជួយ​អ្នកឲ្យមាន​រូបរាង​ស្អាតបាន​។​
3.​    ​ទឹក​អាចជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ដែលមាន​ក្នុង​រាងកាយ​អ្នក ម្យ៉ាងទៀត​វា​នឹង​អាច​ជួយ​ធ្វើឲ្យ​សាច់ដុំ​អ្នក​រឹង និង​មាន​ស្បែក​តឹង​។​
4.​    ​ទឹក​អាចជួយ​អ្ន​កឲ្យរំលាយ​អាហារបាន​លឿន ដោយ​អ្នក​អាច​ផឹកទឹក​ក្តៅ​អ៊ុនៗ​មុន​ពេល​បរិភោគ​អាហារ​បាន ដោយ​ផឹក​រួច​១០​ទៅ​១៥​នាទី​ទើប​ចាប់ផ្តើម​បរិភោគ​អាហារ នោះ​វា​នឹង​ជួយ​រំលាយ​អាហារ​ក្នុង​ក្រពះ​អ្នក​លឿន ជា​ហេតុ​ដែល​វា​មិន​ផ្ទុក​ក្នុង​ក្រពះ​អ្នក​យូរ ធ្វើឲ្យ​មាន​អា​ស៊ីតខ្លាញ់​ច្រើនកក​ក្នុងនោះ  ដែល​អាច​ធ្វើឲ្យ​អ្នក​ធាត់​បាន​។​
5.​    ​នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ហួសកំណត់ អ្នក​គួរតែ​ផឹកទឹក​ឲ្យបាន​ច្រើន ព្រោះ​ទឹក​អាច​ធ្វើឲ្យ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​រំលាយ​យ៉ាង​ងាយ វា​មិន​ធ្វើឲ្យ​វាកក​ក្នុង​នោះ​ឡើយ​។​
6.​    ​នៅពេល​ដែល​អ្នក​ផឹកទឹក​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នក​ងាយស្រួល​បត់ជើង នោះ​សម្រាម​ទាំងឡាយ​ដែល​មាន​ក្នុង​រាងកាយ​អ្នកនឹង​ចេញមកក្រៅ​អស់ នោះ​អ្នកនឹង​ងាយ​ស្រក​ទម្ងន់​ជា​មិនខានឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង