​ដោយសារ​តែ​អាយុ​កាន់តែ​ចាស់ ដូចនេះ​មុខ​អ្នកនឹង​អាចមាន​ស្នាម​ជ្រួញ​ដោយ​អ្នក​មិនដឹង​ខ្លួន ដូចនេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​ស្នាម​ជ្រួញ​ទាំងនេះ​អាច​បំបាត់​បាន​នោះ​?​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយចំនួន​ក្នុង​ការបំបាត់​។​តើ​មាន​វិធី​ណា​ខ្លះ​?
1.​    ​អ្នក​អាច​យក​បាយ​ដែល​អ្នក​ដាំ​រួច​យក​មក​ស្អំ​លើ​មុខ​អ្នក​បាន ដោយ​អ្នក​អាច​យក​បាយ​ដែល​ទន់ ហើយ​ក្តៅ​ល្មម​មក​ច្របាច់​ជា​រាង​រង្វង់  បន្ទាប់មក​យក​មក​លុញ​លើ​មុខ​អ្នក​ចុះ​ឡើង​រហូត​ដល់​វា​ចេញ​ខ្មៅ ទើប​លាង​ទឹក​ចេញ នោះ​វា​នឹង​អាច​កាត់បន្ថយ​ស្នាម​ជ្រួញ​លើ​មុខ​អ្នក​បាន​។​
2.​    ​អ្នក​អាច​យក​ឆ្អឹង​មាន់ និង​ស្បែក​មាន់​ដាំ​ជា​សម្ល​យក​មក​ផឹក​បាន នោះ​បើ​អ្នក​តែងតែ​ផឹក វា​នឹង​ជួយ​អ្នក​បំបាត់​ស្នាម​ជ្រួញ និង​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ទន់​ទៀតផង​។​


3.​    ​អ្នក​អាច​បរិភោគ​ចេក ក្រូច ប៉េង​ប៉ោះ ស្ត្រ​ប៊ី​រី ឲ្យ​ច្រើនបាន ថែម​ទាំង​អាច​យកមក​ធ្វើ​ជា​ម៉ាស​បិទមុខ​ក៏បាន នោះ​វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​មិនឲ្យ​មាន​ស្នាម​ជ្រួញ ថែម​ទាំង​ភ្លឺរលោង​ទៀតផង​។​
4.​    ​ទឹកតែ​ក្រៅពី​អាច​យក​មក​លុបមុខ អ្នក​ក៏​អាច​យកមក​ផឹក​បានដែរ វា​ក៏​ការពារ​ស្បែក​អ្នក​ដូចគ្នា ប៉ុន្តែ​អ្នក​មិន​ត្រូវ​ផឹក​តែ​ដែល​ក្រាស់​ពេក​នោះទេ វា​ប៉ះពាល់​ក្រពះ​អ្នក​ណាស់​។​
5.​    ​ក្រៅពី​ទឹកតែ ស្រា​បៀរ​ក៏​ជា​របស់​ដែល​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ស្អាត ភ្លឺរលោង ទន់ និង​អាច​បំបាត់​ស្នាម​ជ្រួញ​បាន ព្រោះ​នៅក្នុង​ស្រ​បៀរ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​ស្បែក​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង