​តើ​ស្រា​បៀរ​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ល្អ​មែនឬ​?​តើ​វា​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ស្អាត​តាម​របៀប​ណា​?​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បកស្រាយ​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​ទាំងឡាយ​ដែល​អ្នក​អាច​ទទួលបាន​ពី​វា​។​


1.​    ​នៅ​ពេល​ព្រឹក​អ្នក​អាច​ប្រើ​ស្រា​បៀរ​មក​លុបមុខ​បាន ដោយ​អ្នក​អាច​ចាក់​ស្រា​បៀរ​មួយ​កែវ​តូច​ចូលទៅក្នុង​ទឹកលុប​មុខ​អ្នក បន្ទាប់​មក​ធ្វើការ​ម៉ាស្សា នោះ​មុខ​អ្នកនឹង​ទន់ រលោង ភ្លឺ និង​មាន​ភាព​តឹង​ណែន​។​

2.​    ​នៅពេល​យប់ អ្នក​អាច​ប្រើ​ស្រា​បៀរ​មក​ត្រាំ​ខ្លួន​បាន ដោយ​អ្នក​អាច​លាយ​ស្រា​បៀរ​ជាមួយ​ទឹ​កក្តៅ ហើយ​ត្រាំ​ខ្លួន នោះ​អ្នកនឹង​អាច​កាត់បន្ថយ​សំពាធ​ទាំងឡាយ មិន​មាន​អារម្មណ៍​នឿយហត់​ឡើយ ជាងនេះទៅទៀត​វា​នឹង​ធ្វើឲ្យ​អ្នកកាន់តែ​ស្អាត​។​

3.​    ​អ្នក​អាច​ប្រើ​ម៉ាស​បិទមុខ​ដែល​ធ្វើ​ពី​ស្រា​បៀរ​មក​បិទមុខ​អ្នក​បាន ដោយ​អ្នក​អាច​ចាក់​ស្រា​បៀរ​ចូលទៅ​ក្នុង​ចាន​ដែល​ស្អាត​មួយ បន្ទាប់មក​យក​ម៉ាស​បិទមុខ ឬ​ប៉ុង​ផាត់មុខ​ទៅ​ត្រាំ​ក្នុង​ស្រា​បៀរ​៣​នាទី បន្ទាប់​មក​ពូត​វាឲ្យ​រាងស្ងួត ហើយ​យក​មក​បិទ​លើ​មុខ​អ្នក​ចំនួន​៣០​នាទី បើ​វា​ស្ងួត ហើយ​អ្នក​អាច​យក​វា​ទៅ​ជ្រលក់​ម្តង​ទៀត​ទើប​បិទ ក្រោយពេល​ដែល​អ្នក​ប្រើ​ហើយ ស្បែក​មុខ​អ្នកនឹង​តឹង រន្ធ​ញើស​អ្នកនឹង​រួម​តូច ស្បែក​អ្នកនឹង​ទន់​រលោង ថែម​ទាំង​អាច​សម្អាត​ស្បែក​ដែល​ក្រិន​លើ​មុខ​អ្នក​បាន​ទៀតផង​។​
4.​    ​អ្នក​ក៏​អាច​យក​ទឹកឃ្មុំ​លាយ​ជាមួយ​ស្រា​បៀរ​មក​ធ្វើ​ជា​ម៉ាស​បិទមុខ​បានដែរ ដោយ​យក​ក្រូចឆ្មារ​កន្លះ​គ្រាប់  លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា ហើយ​លាយ​ជាមួយ​ម្សៅ​សម្រាប់​ធ្វើ​ម៉ា​សមុខ កូរ​វាឲ្យ​សព្វ ហើយ​លាប​លើ​មុខ​អ្នក​ចំនួន​២០​នាទី ទើប​លាង​ចេញ នោះ​អ្នកនឹង​ឃើញ​ស្បែក​អ្នក​ប្រែប្រួល​ជា​ស្អាត​ជាង​មុន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង