តើនៅពេលដែលអ្នក ប្រើម៉ាសបិទមុខយប់ អ្នកមានចោទសំណួរសួរលើខ្លួនឯងឬទេថា តើពេលណាអាចបិទបាន? តើគួរតែប្រើដូចម្តេច? តើមុនពេលប្រើ គួរតែធ្វើដូចម្តេចខ្លះ?
ខាងក្រោមនេះ យើងខ្ញុំនឹងឆ្លើយប្រាប់អ្នក នូវសំណួរទាំងនេះ?
1. តើមុនពេលដែលប្រើម៉ាសបិទមុខយប់នេះ គួរតែធ្វើអ្វី?
នៅមុនពេលដែលអ្នកប្រើ អ្នកត្រូវតែប្រើទឹកក្តៅអ៊ុនៗ ដើម្បីសម្អាតធូលីលើផ្ទៃមុខអ្នក ឲ្យអស់ជាមុនសិន ម្យ៉ាងទៀ វាអាចជួយឲ្យស្បែកមុខអ្នក អាចស្រូបយកសារធាតុចិញ្ចឹម ដែលមានក្នុងម៉ាសបានទៀតផង ដោយសារតែរន្ធញើសអ្នកបើក។
2. តើមានតែនៅមុនពេលគេង ទើបអាចប្រើបានមែនឬ?
ម៉ាសបិទមុខយប់ អាចប្រើបានគ្រប់ពេល ព្រោះវាគ្រាន់តែមានឈ្មោះថាម៉ាសយប់ទេ ប៉ុន្តែ អ្នកអាចបិទបាននៅពេលថ្ងៃក៏បានដែរ។
3. តើពេលណា ដែលប្រើម៉ាសបិទមុខប្រភេទនេះ ល្អជាងគេ?
ពេលដែលល្អជាងគេ គឺពេលយប់ ព្រោះពេលយប់ គឺជាពេលដែលកោសិកាថ្មីរីកលូតលាស់ ច្រើនជាងពេលថ្ងៃចំនួន ២ ដង ដូចនេះ អ្នកគួរតែប្រើនៅពេលយប់ទើបល្អ។
4. តើអ្នកគួរតែប្រយ័ត្ន នូវចំណុចអ្វីខ្លះ នៅពេលដែលប្រើ?
នៅពេលដែលអ្នកបិទម៉ាសនេះ អ្នកគួរតែបិទ មុនពេលចូលគេង ២០ នាទី លុះទុកដល់វាស្ងួត ទើបបកវាចេញ ព្រោះបើអ្នកទុកដល់ពេលព្រឹកទើបបកចេញ វានឹងប៉ះពាល់ដល់ស្បែកអ្នកខ្លាំងណាស់ វាអាចធ្វើឲ្យស្បែកអ្នកខូចបាន។
5. តើអ្នកអាចប្រើវា រាល់ថ្ងៃបានដែរឬទេ?
អ្នកមិនត្រូវប្រើរាល់ថ្ងៃទេ ព្រោះវាអាចធ្វើឲ្យស្បែកអ្នកខូច ដោយសារតែខ្វះ សារធាតុចិញ្ចឹមផ្សេងៗ។
6. តើវាមានអត្ថប្រយោជន៍អ្វីខ្លះទៀតទៅ?
វាអាចសង្គ្រោះស្បែកអ្នក នៅពេលដែលត្រូវថ្ងៃក្តៅខ្លាំង វានឹងជួយស្បែកអ្នកមិនឲ្យឡើងក្រហម និងស្ងួតក្រោយពេលដែលអ្នកបិទរួច៕