អ្នកជំនាញជាច្រើននិយាយថា អត្រានៃការប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទឆ្លាតវៃ និងការមើលទូរទស្សន៍របស់កូនតូចៗ និងយុវវ័យ ទាមទារឲ្យមានការរឹតត្បិត ឬតឹងរឹងបន្តិច។ យ៉ាងណាមិញ ឪពុកម្តាយគួរតែរៀបគម្រោងឲ្យបានល្អសម្រាប់កូនៗប្រើប្រាស់របស់ខាងលើតាមរបៀបដូចខាងក្រោម៖

  • ចូរកំណត់ម៉ោងសម្រាប់ការប្រើប្រាស់
  • ចូរលើកទឹកចិត្តឲ្យគេលេងខាងក្រៅផ្ទះឲ្យបានច្រើន ដែលជាសកម្មភាពអតិភាពប្រចាំថ្ងៃវិញ
  • ចូរធ្វើជាគំរូដ៏ល្អសម្រាប់ពួកគេ។ ចូរចៀសវាងការមើលទូរទស្សន៍ ឬទូរស័ព្ទឆ្លាតវៃញឹកញាប់ដោយខ្លួនឯងច្រើន
  • ចូរបង្រៀនកូនអំពីសារៈសំខាន់នៃការធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឲ្យបានច្រើនចៀសជាងសង្ងំមើលតែបណ្តាញសង្គម
  • ចូរដាក់កំហិតលើការមើលទូរស័ព្ទក្នុងពេលម៉ោងបាយ ការជួបជុំគ្នា និងម៉ោងគេង
  • មិនត្រូវប្រើប្រាស់បច្ចេកវិទ្យាឲ្យដូចជាក្បាលដោះបៀមលេងឡើយ
  • ការប្រើប្រាស់បណ្តាញសង្គមមួយចំនួនអាចជារឿងល្អសម្រាប់ក្មេង។ ប៉ុន្តែចូរដាក់បម្រាមកូនអ្នកអំពីការបង្ហាញអ្វីដែលជារឿងផ្ទាល់ខ្លួនដល់សាធារណៈបានដឹង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង