ក្បាច់តៃជិ ត្រូវបានគេចាត់ទុកថាជា លំហាត់ប្រាណដែលមានការប៉ះទង្គិចតិចតួច ជាចលនាយឺតៗ និងអាចជាវិធីតាំងសមាធិមួយប្រភេទសម្រាប់ជួយពង្រឹងដល់ភាពរឹងមាំ ភាពបត់បែន និងតុល្យភាពរាងកាយ។
ការសិក្សាមួយក្នុងសារព័ត៌មាន Journal of Gerontology បានពិនិត្យទៅលើឥទ្ធិពលនៃក្បាច់តៃជិ ទៅលើមនុស្សចាស់ៗ។ គេបានបង្ហាញថា មនុស្សចាស់ដែលមិនសូវមានភាពសកម្មរាងកាយ តែហាត់ក្បាច់តៃជិបីដងក្នុងមួយសប្តាហ៍ អាចបន្ថយឱកាសនៃការដួលរហូតដល់ ៥៥ភាគរយឯណោះ។ ក្បាច់តៃជិផ្តោតសំខាន់ទៅលើចលនាជារង្វង់ និងយឺតៗ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាអាចសម្របខ្លួននឹងវាបាន ទោះបីជាអ្នកអង្គុយលើកៅអីរុញ ឬអ្នកទើបជាសះស្បើយពីការវះកាត់ ឬដាច់សរសៃឈាមខួរក្បាល ក៏ដោយ ក៏អាចអនុវត្តបានដែរ៕