ឱកាសក្នុងការក្លាយខ្លួនជាមនុស្សធាត់ជ្រុលរបស់មនុស្សយើងម្នាក់ៗក្នុងសម័យដ៏ទំនើបនេះ កំពុងតែកើនឡើងហើយ ជាមួយនឹងរបបអាហារស្រួលៗ ប៉ុន្តែរឿងនេះគ្រាន់តែធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងជំងឺប៉ុណ្ណោះទេ។ ខាងក្រោមនេះគឺជារបៀបដែលរដ្ឋាភិបាល និងសហគមន៍ជាច្រើនគួរតែធ្វើយ៉ាងណាដើម្បីជំរុញដល់មនុស្សយើងមានសកម្មភាពរាងកាយឲ្យបានច្រើនដើម្បីកាត់បន្ថយអត្រាអ្នកមានជំងឺធាត់ជ្រុល៖

  • ប្រធានក្រុមហ៊ុន ឬសហគ្រាស គួរតែបង្កើតកម្មវិធីជាច្រើនដែលលើកទឹកចិត្តដល់បុគ្គលិកខ្លួនធ្វើការបែបធ្វើចលនារាងកាយឲ្យបានច្រើន
  • កម្មវិធីអប់រំគួរតែបញ្ចូល ការហាត់ប្រាណ ឬកីឡាឲ្យបានច្រើន
  • រដ្ឋាភិបាល និងអ្នករកស៊ីគួរតែសង្កត់ធ្ងន់ទៅលើឱកាសសម្រាប់សកម្មភាពរាងកាយឲ្យបានច្រើនរួមទាំងអ្នកដែលមានពិការភាពរាងកាយដែរ
  • រដ្ឋាភិបាលគួរតែផ្ចង់អារម្មណ៍ខ្លាំងបន្តិចទៅលើការផ្តល់ជំនួសស្រាវជ្រាវលើភាពគ្រោះថ្នាក់នៃការរស់នៅមិនមានសកម្មភាពរាងកាយ ឬរស់នៅអសកម្ម៕