សម្រាប់អ្នកដែលគ្រប់គ្រងជំងឺទឹកនោមផ្អែមជាមួយនឹងការចាក់អាំងស៊ុយលីន ការញ៉ាំអាហារខាងក្រៅផ្ទះអាចជាប្រភពដែលពិបាកដោយសារតែពួកគេអាចប្រឈមនឹងការឡើងចុះៗរបស់ជាតិស្ករក្នុងឈាមខ្លាំងបាន។ យ៉ាងណាមិញ អ្នកគួរតែមានការប្រុងប្រយ័ត្នដូចខាងក្រោមនេះបើសិនជាចេញទៅញ៉ាំអាហារខាងក្រៅ៖

  • ចូរធ្វើការកក់កន្លែងដើម្បីញ៉ាំអាហារធម្មតាៗបានហើយ។ ចូរចៀសវាងការទៅញ៉ាំអាហារក្នុងភោជនីយដ្ឋានណាដែលមានមនុស្សច្រើន ឬត្រូវការរងចាំយូរទើបបានញ៉ាំ
  • ចូរធ្វើដំណើរទៅណាមកណាមានដាក់ជាមួយនឹងនំស្រួយពីរបីដុំតាមខ្លួន លើករណីដែលក្របានអីញ៉ាំពេក
  • បើសិនជាអ្នកក្រញ៉ាំអាហារ ចូរញ៉ាំផ្លែឈើមួយផ្លែក្នុងម៉ោងដែលត្រូវញ៉ាំ។ បន្ទាប់មកញ៉ាំអាហារធម្មតានៅរយៈពេលមួយម៉ោងក្រោយ
  • ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីអ្វីដែលអ្នកត្រូវធ្វើបើសិនជាអ្នកបានញ៉ាំអាហារអាហារមិនទៀងពេលបែបនេះ៕