ផ្លែក្រឡាញ់ ជាផ្លែឈើមួយប្រភេទដែលមិនសម្បូរណាស់ណាឡើយ ក៏ព្រោះវាចេញផ្លែតាមរដូវប៉ុណ្ណោះ! គេច្រើនទទួលទានផ្លែក្រឡាញ់នៅពេលទុំ ចំណែកឯរសជាតិនៃផ្លែឈើនេះវិញ គឺចត់ជូរអែមស្រដៀងនឹងអំពិល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងអាចនឹងស្គាល់ ហើយធ្លាប់ទទួលទានផ្លែឈើនេះរួចហើយ ប៉ុន្តែប្រហែលជាស្មានមិនដល់ទេថា ផ្លែក្រឡាញ់ អាចផ្ដល់ឥទ្ធិពលល្អណាមួយចំពោះសុខភាពបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានផ្លែក្រឡាញ់ ទោះជាយ៉ាងណាអ្នកគួរទទួលទានត្រឹមកម្រិត ឬបរិមាណសមល្មមបានហើយ ៖

១. ជួយព្យាបាលជំងឺដំបៅក្រពះ

ផ្លែក្រឡាញ់ មានប្រសិទ្ធិភាពជួយបង្កើនការផលិតជាតិរំអិលនៃបំពង់ក្រពះ និងពោះវៀន ហេតុនេះហើយទើបផ្លែឈើនេះជាជម្រើសដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហាដំបៅក្រពះ។ ការផលិតជាតិរំអិលកាន់តែច្រើនឡើង នោះស្រតាប់ខាងក្នុងនៃក្រពះត្រូវបានការពារផុតពីជាតិអាស៊ីត ហើយការឈឺចាប់ និងរលាកក៏ត្រូវបានកាត់បន្ថយផងដែរ។

២. បំបាត់អាការៈឈឺធ្មេញ

ផ្លែក្រឡាញ់ មានផ្ទុកនូវសារធាតុ saponin ជួយកម្ចាត់បាក់តេរីដែលបណ្ដាលឲ្យឈឺធ្មេញ និងបំបាត់អាការៈឈឺចាប់។

៣. ព្យាបាលជំងឺរាក់ស៊ីធ្មេញ

យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឲ្យដឹងថា មូលហេតុចម្បងបំផុតមួយនៃជំងឺរាក់ស៊ីធ្មេញ គឺកង្វះវីតាមីន C ក្នុងរាងកាយ។ ចាប់តាំងពី ក្រឡាញ់ មានផ្ទុកសម្បូរទៅដោយវីតាមីន C នោះការទទួលទានវាជាវិធីបែបធម្មជាតិមួយព្យាបាលបញ្ហានៃជំងឺរាក់ស៊ីធ្មេញ។

៤. បង្កើនការរំញោចអាំងស៊ុយលីន

អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមនឹងហានិភ័យនៃជំអឹនេះ អាចទទួលបានអត្ថប្រយោជន៍មិនគួរឲ្យជឿពីការទទួលទានផ្លែក្រឡាញ់បាន ដោយវាជួយធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលទៅនឹងអាំងស៊ុយលីន។ ផ្លែក្រឡាញ់ ក៏មានប្រសិទ្ធិភាពគ្រប់គ្រងកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាមផងដែរ។

៥. ព្យាបាលអាការៈទល់លាមក

ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិសសៃហើយនោះ ផ្លែក្រឡាញ់ ក៏មានប្រសិទ្ធិភាពបង្កើនការផលិតជាតិរំអិលក្នុងបំពង់ពោះវៀនដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ប្រសើរជួយទប់ស្កាត់ និងព្យាបាលអាការៈទល់លាមក។

៦. ព្យាបាលជំងឺឬសដូងបាត

ផ្លែក្រឡាញ់ មានសមត្ថភាពលើកកម្ពស់ចលនាពោះវៀន ដូច្នេះវាជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកជំងឺឬសដូងបាត ដោយជួយកាត់បន្ថយការឈឺចាប់នៅពេលបត់ជើងផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង