អាហារ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស្អាត​នៅ​ទី​នេះ​សំដៅលើ​ទឹកដោះគោ​ជូរ បើ​អ្នកចេះ​បរិភោគ​ទឹកដោះគោ​ជូរ​ជាមួយ​អាហារ​ដទៃ នោះ​អ្នក​នឹង​អាច​មាន​រាង​ដែល​ស្អាត ថែម​ទាំង​មាន​ស្បែក​ស្អាត​ទៀត​ផង​។ ដូចនេះ​តើ​អ្នក​គួរតែ​បរិភោគ​ទឹកដោះគោ​ជាមួយ​អ្វីខ្លះ​នៅ​ពេល​យប់​ដែល​អាច​ធ្វើ​ឱ្យ​ចង្កេះ​អ្នកតូច ថែម​ទាំង​មាន​រាង​ស្អាត?

ទឹកដោះគោ​ជូរ និង​ផ្លែ​ប៉ោម
អ្នក​អាច​យក​ផ្លែ​ប៉ោម​ចិតជា​ដុំ​ៗ បន្ទាប់​មក​យក​វា​ទៅ​កិន​យក​ទឹក រួច​យក​ទឹក​នោះ​ទៅ​លាយ​ជាមួយ​ទឹកដោះគោ​ជូរ កូរ​ឱ្យ​សព្វ រួច​យក​មក​ផឹក នោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ស្គម​បាន ដោយសារ​តែ​ផ្លែ​ប៉ោម​អាច​ជួយ​អ្នក​ឱ្យ​អ្នក​ស្រក​ទម្ងន់ ថែម​ទាំង​ជួយ​អ្នក​ឱ្យ​ឆាប់​រំលាយ​អាហារ​ទៀត​ផង​។

ត្រសក់​ទឹកដោះគោ​ជូរ
អ្នក​អាច​បរិភោគ​ទឹកដោះគោ​ជូរ ជាមួយ​ត្រសក់​បាន​នៅ​ពេល​ដែល​អ្នក​ឃ្លាន ឬ​អ្នក​អាច​យក​វា​មក​ធ្វើ​ជា​ភេសជ្ជៈ​ក៏​បាន​ដែរ ព្រោះ​អាហារ​ទាំង​ពីរ​ប្រភេទ​នេះ​នៅ​ពេល​ដែល​បរិភោគ​ជាមួយ​គ្នា វា​នឹង​ជួយ​អ្នក​ឱ្យ​មាន​រាង​ស្អាត​បាន​។

ល្ហុង​ទឹកដោះគោ​ជូរ
បើ​អ្នក​ចង់​ស្រក​ទម្ងន់ ថែម​ទាំង​ចង់ឱ្យ​សុដន់​តឹង​ណែន ហើយ​ធំ អ្នក​អាច​យក​ល្ហុង​ទៅ​កិន​យក​ទឹក បន្ទាប់​មក​យក​មក​លាយ​ជាមួយ​ទឹកដោះគោ​ជូរ រួច​យក​មក​ផឹក​បាន នោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ស្អាត​ជា​មិន​ខាន​ឡើយ​។

ទឹកដោះគោ​ជូរ​ចេក
អ្នក​អាច​យក​ចេក​ទៅ​កិន​ជា​ទឹក រួច​លាយ​ជាមួយ​ទឹកដោះគោ​ជូរ ឬ​អ្នក​អាច​បរិភោគ​ចេក​ជាមួយ​ទឹកដោះគោ​ជូរ​ក៏​បាន នោះ​វា​នឹង​ជួយ​អ្នក​ឱ្យ​មាន​រាង​ស្អាត ដោយសារ​តែ​នៅ​ក្នុង​ចេក​មាន​ប្រូតេអ៊ីន ប៉ូ​តា​ស្យូ​ម វីតាមីន​A និង​C និង​សារ​ធាត​តុ​ចិញ្ចឹម​ជា​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស្អាត​បាន​។

តែ​បៃតង​ទឹកដោះគោ​ជូរ
អ្នក​អាច​យក​ម្សៅ​តែ​បៃតង​ដែល​មាន​ចំនួន​១០​ក្រាម​លាយ​ចូល​ទៅ​ក្នុង​ទឹកដោះគោ​ជូរ​ដែល​មាន​បរិមាណ​២០០​ក្រាម រួច​កូរ​ឱ្យ​សព្វ បើ​អ្នក​ផឹក​តែ​បៃតង​ទឹកដោះគោ​ជូរ​នេះ វា​នឹង​ជួយ​អ្នក​បញ្ចេញ​ជាតិពុល​ចេញ​មក​ក្រៅ ថែម​ទាំង​អាច​ជួយ​អ្នក​ឱ្យ​ស្រក​ក្បាលពោះ​បាន​ទៀត​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង