​បើសិន​ជា​អ្នក​ចង់​សម្រក​ទម្ងន់ អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ និង​ហាត់ប្រាណ​ឲ្យបាន​ច្រើន​។ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង​ទៅ បើសិនជា​ការ​ស​ម្រកទ​ម្ងន់ តែ​មួយ​គីឡូ​ក្នុង​មួយ​ខែ មិន​គ្រប់គ្រាន់​សម្រាប់​អ្នកនោះ​? តើ​វា​នឹង​យ៉ាងម៉េច​ទៅ បើសិន​ជា​អ្នក​ចង់​សម្រក​ទម្ងន់ ឲ្យបាន​លឿន​នោះ​?

នៅ​ពេល​អ្នក​កាត់បន្ថយ ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​ស្ករ​គ្រាប់ ហើយ​ចាប់ផ្តើម​ហាត់ប្រាណ ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍​នោះ អ្នក​គួរតែ​អាច​ធ្វើ​ទៅ​តាម ទម្លាប់​ដូចខាងក្រោម​នេះ​ហើយ ដើម្បី​ឲ្យ​ការសម្រកជា​តិខ្លាញ់​អ្នក កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ប្រើប្រាស់​សីតុណ្ហភាព​ត្រជាក់ ដើម្បី​ឲ្យ​ខ្លាញ់​រំលាយ​កាន់តែ​ល្អ​
​ជាលិកា​ខ្លាញ់​ភាគច្រើន គឺជា​ខ្លាញ់​ស សម្រាប់​ស្តុក​ថាមពល ហើយ​អ្នក​ក៏​មាន​ខ្លាញ់​ពណ៌​ត្នោត​មួយទៀត ដែល​មាន​ចំនួន​តិចតួច សម្រាប់​រំលាយ​ថាមពល ដើម្បី​រក្សា​កម្តៅ​ក្នុង​ខ្លួន​។ អ្នក​អាចរំលាយ​ជាតិ​ខ្លាញ់​នេះ​បាន តាមរយៈ​រស់នៅក្នុង​សីតុណ្ហភាព​ត្រជាក់ ដើម្បី​ភ្ញោ​ច​ឲ្យ​ខ្លាញ់​ពណ៌​ត្នោត​លូតលាស់​។
​មាន​វិធីសាស្ត្រ​ច្រើនណាស់ ដែល​អាច​ធ្វើ​បែប​នេះ​បាន​។ អ្នក​អាច​រក្សា​ភាព​ត្រជាក់​បន្តិចបន្តួច​ក្នុងផ្ទះ ឬ​ស្លៀក​សម្លៀកបំពាក់​ស្តើងៗ​នៅ​ពេល​ថ្ងៃ​។ អ្នក​អាច​ញ៉ាំ​ទឹកកក​មួយ​កែវជា​រៀងរាល់​ព្រឹក និង​រាល់​ល្ងាច​។ អ្នក​ក៏​អាច​ស្អំ​របស់​ត្រជាក់ នៅលើ​កន្លែង​ដែល​មាន​ខ្លាញ់​ច្រើន​បានដែរ ជាពិសេស ខ្លាញ់​ពណ៌​ត្នោត​តែម្តង ដែល​ស្ថិតនៅ​តំបន់​ក ទ្រូង​ផ្នែក​ខាងលើ និង​ខ្នង​។ ក្រៅពី​នេះ​អ្នក​អាច​ប្រើប្រាស់​វិធី​ងូតទឹក​ផ្កាឈូក​ត្រជាក់ៗ​បាន​។

​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ជាពិសេស​ឋ​មុន​ញ៉ាំ​អាហារ​តែម្តង​
​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា យើង​ត្រូវការ​ទឹក​ដើម្បី​រស់ ប៉ុន្តែ មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹងថា ត្រូវ​ញ៉ាំ​ទឹក​ច្រើន​ប៉ុណ្ណា​នោះ​។ ភាគច្រើន មនុស្ស​យើង​រស់នៅក្នុង ស្ថានភាព​ខ្សោះ​ជាតិ​ទឹក​តិចតួច​រ៉ាំរ៉ៃ ដែល​នាំឲ្យ​អស់កម្លាំង និង​ឡើង​ទម្ងន់​បាន​។ ដើម្បី​ឲ្យមាន​សុខភាព​ល្អ និង​រំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន​បំផុត​នោះ អ្នក​គួរតែ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ២,៩ លីត្រ​ក្នុង​មួយថ្ងៃ និង​ញ៉ាំ​ទឹក​ឲ្យបាន​យ៉ាងហោចណាស់ កន្លះ​លីត្រ​ពេល​ញ៉ាំ​អាហារ​ម្តងៗ ហើយក៏​គ្រប់​ពេល​ដែល​អ្នក​យល់ថា អស់កម្លាំង​ដែរ​។

​ចំណាយ​ពេល​ទំពារ​អាហារ ឲ្យបាន​យូរ​បន្តិច​
​ទ្រឹស្តី​ដ៏​ពេញនិយម​មួយ ដែល​ទាក់ទង​ទៅនឹង ការ​ញ៉ាំ​អាហារ​ឲ្យបាន​យឺតៗ​នោះ វា​ពិតជា​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​។ ហេតុផល​មួយ​នោះ​គឺថា វា​នឹង​ពន្យារ​ពេល​វេលា នៅ​ចន្លោះ​ពេល​អ្នក​លេប​អាហារ និង​ពេល​ដែល​អាហារ ធ្វើឲ្យ​ខួរក្បាល​បន្ថយ​ការឃ្លាន ដូច្នេះ អ្នក​ពិតជា​មិន​អាច​ញ៉ាំ​អាហារ​បាន​ច្រើន​ទៀត​ឡើយ​។
​ការសិក្សា​ថ្មី​មួយ​ពី​ប្រទេស​ចិន បាន​បញ្ជាក់​អំពី​ការពិត​មួយ​នេះ​ថា បុរស​ធាត់​ជ្រុល ច្រើន​តែ​ញ៉ាំ​អាហារ​លឿន​ជាង​បុរស​ដែល​មិន​ធាត់​។ គេ​រកឃើញ​ទៀតថា បុរស​ដែល​ទំពារ​អាហារ​បាន ៤០ ដង នឹង​សម្រក​ជាតិ​ខ្លាញ់ ច្រើន​ជាង​បុរស​ដែល​ទំពារ​អាហារ​បានតែ ១៥ ដង​។ បើសិន​ជា​អ្នក​ចង់​សម្រក​ទម្ងន់ ចូរ​ប្តេជ្ញាចិត្ត​ទំពារ​អាហារ ឲ្យបាន​យ៉ាងហោច​ណាស់ ២០ ដង បន្ទាប់មក បង្កើន ៥ ដង​ទៀត ជា​រៀង​រាល់​សប្តាហ៍​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង