ការ​ប្រឆាំង​នឹង​ជំងឺ​មុន អាច​ជា​រឿង​មួយ​ស្មុគស្មាញ​ណាស់ ហើយ​ត្រូវ​ទៅ​ពិគ្រោះ ជាមួយ​អ្នកជំនាញ ខាង​ជំងឺ​សើរ​ស្បែក ឬ​ប្រើ​ថ្នាំលាប​ផ្សេង ដើម្បី​អាច​ព្យាបាល​វា​បាន ប៉ុន្តែ ពេល​ខ្លះ ការ​ទទួល​បាន​ជោគជ័យ គឺ​មិនសូវ​ច្រើន​នោះ​ទេ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ នូវ​វិធី​ព្យាបាល​ងាយ​ៗ ដែល​អាច​បំបាត់​ជំងឺ​មុន លើ​ស្បែក​មុខ​បាន​។

ញ៉ាំ​ទឹក ឱ្យ​បាន​ច្រើន ក្នុង​មួយ​ថ្ងៃ

ស្បែក​របស់​យើង គឺជា​សរីរាង្គ​ដ៏​សំខាន់ ហើយ​ក៏​មាន​ទំហំ ធំ​ជាងគេ​បំផុត នៃ​សរីរាង្គ​ទាំងអស់ របស់​រាង​កាយ​ដែរ ទោះបីជា​វា​មើលទៅ មិន​ដូច​សរីរាង្គ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ដូច​ជា​តម្រងនោម ឬ​បេះដូង​ក៏​ដោយ​។ សរីរាង្គ ត្រូវការ​ជីវជាតិ​ត្រឹមត្រូវ ដើម្បី​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​។ អ្វី​ដែល​ជា​តម្រូវការ​ដ៏​សំខាន់ របស់​ស្បែក​នោះ គឺ​ទឹក​។ ដូច្នេះ ចូរ​ញ៉ាំ​ទឹក​គ្រប់ពេល​ទាំងអស់ ដែល​អ្នក​ស្រេក​។ ដើម្បី​ចង់​ដឹង​ថា អ្នក​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់ ឬ​អត់​នោះ គឺ​ការ​មើល​ពណ៌​របស់​ទឹកនោម​។ បើសិនជា​ទឹកនោម​ថ្លា មាន​ន័យ​ថា គ្រប់គ្រាន់​ហើយ តែ​បើសិនជា​លឿង​វិញ អ្នក​គួរតែ​ធ្វើ​យ៉ាងណា ញ៉ាំ​ទឹក​បន្ថែម​ទៀត​។

ចូរ​ព្យាយាម​ញ៉ាំ​ទឹក ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។ ការ​សិក្សា​មិន​ទាន់​បាន​សន្និដ្ឋាន​អំពី ឥទ្ធិពល​នៃ​ជាតិ​ស្ករ ចំពោះ​ការ​ផលិត​ជាតិ​ខ្លាញ់​សេ​បូម ឬ​មុន​នៅឡើយ​ទេ ទោះបីជា​ការ​ណែនាំ​មួយ​ចំនួន នា​ពេល​ថ្មី​ៗ​ប្រាប់​ថា វា​មាន​ទំនាក់ទំនង​គ្នា​ក៏​ដោយ​។ ម្យ៉ាងវិញទៀត អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា របប​អាហារ​មាន​ជាតិ​ស្ករ​ច្រើន មិនមែន​ជា​រឿង​ល្អ​ឡើយ ព្រោះ​ក្រៅពី​ធ្វើ​ឱ្យ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ធាត់​ជ្រុល​នោះ អាំង​ស៊ុ​យ​លី​ន ដែល​កើត​ច្រើន ដោយសារ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើន នឹង​ធ្វើ​ឱ្យ​មានការ​រលាក​ក្នុង​រាង​កាយ​បាន​។

យកចិត្តទុកដាក់ ចំពោះ​អ្វី​ដែល​អ្នក​ញ៉ាំ

ចូរ​ធ្វើ​យ៉ាងណា ឱ្យ​មាន​តុល្យភាព​ចំណីអាហារ ដោយ​មាន​ដូច​ជា បន្លែ និង​ផ្លែ​ឈើ​ស្រស់​ៗ គ្រាប់​ធញ្ញជាតិ សាច់ ជាមួយនឹង​អាហារ ដែល​ជំរុញ​ដល់​សុខភាព​ពោះវៀន​។ ចូរ​ចៀស​ឱ្យ​ឆ្ងាយ ពី​អាហារ​កែ​ច្នៃ ដូច​ជា សាច់​មាន់​ចៀន ដែល​ប្រើ​ខ្លាញ់​មិនល្អ ឬ​ភី​ហ្សា​ក្លា​សេ​។ ចូរ​ព្យាយាម​កាត់​បន្ថយ​ការ​ញ៉ាំ​បា​យស ឬ​នំ​បុ័ង ប៉ុន្តែ អ្នក​គួរតែ​ញ៉ាំ​សណ្តែក អង្ករសម្រូប និង​គ្រាប់​ធញ្ញជាតិ​ច្រើន​វិញ​។

ប្រើ​ពេល ដើម្បី​បន្ថយ​ស្ត្រេ​ស

ទោះជា​អ្នក​វិទ្យាសាស្ត្រ មិនដឹង​ច្បាស់​អំពី​ទំនាក់ទំនង​រវាង​ជាតិ​ស្ករ និង​មុន​ក៏​ដោយ ក៏​ពួក​គេ​យល់​ច្បាស់​អំពី ទំនាក់ទំនង​រវាង​ស្ត្រេ​ស និង​មុន​ដែរ​។ រឿង​ដែល​ស្រួល​យល់​នោះ​គឺថា កាលណា​ស្ត្រេ​ស​កាន់តែ​ច្រើន អ្នក​កាន់តែ​កើត​មុន​។ កោសិកា​ដូច​ៗ​គ្នា ដែល​បង្កើត​ខ្លាញ់​សេ​បូម ដែល​ឱ្យទៅ​ជា​មុន​នោះ ក៏​មាន​កន្លែង​ទទួល​ដំណឹង សម្រាប់​អ័រម៉ូន​ស្ត្រេ​ស​ដែរ​។ រឿង​មួយ​ដែល​ត្រឹមត្រូវ​នោះ​គឺថា គ្រប់ពេល​ទាំងអស់ ដែល​អ្នក​ស្ត្រេ​ស រាង​កាយ​អ្នក នឹង​ផលិត​ជាតិ​ខ្លាញ់​សេ​បូម កាន់តែ​ច្រើន​។

សំណាង​ដែរ មានរឿង​មួយ​ចំនួន ដែល​អ្នក​អាច​បំបាត់​អាកា​រៈ​ស្ត្រេ​សបាន ដូច​ជា ៖
• មិន​ត្រូវ​មាន​អារម្មណ៍​ស្មុគស្មាញ​ច្រើន​ពេក ចំពោះ​មុន​ដែល​កំពុង​តែ​កើត​ឡើយ​។ យុវវ័យ​ភាគច្រើន តែងតែ​ខ្វល់ខ្វាយ អំពី​ជំងឺ​មុន​តែ​ម្តង​។ ដូច្នេះ ចូរ​ធ្វើ​យ៉ាងណា ផ្តល់​ផា​សុខភាព​ដល់​ផ្លូវចិត្ត​ខ្លួនឯង ដោយ​យល់​ពី​ការ​ពិត​ថា វា​គឺជា​អាកា​រៈ​កើត​មាន ទៅ​តាម​អាយុ ហើយ​យល់​ថា អ្នក​ក៏​មិន​មាន​មុន​អ្វី​ច្រើន​ដែរ​។ កាលណា​អ្នក​បារម្ភ​កាន់តែ​ខ្លាំង មុន​នោះ នឹង​កើត​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ទេ​។
• បន្ថយ​ស្ត្រេ​ស តាម​រយៈ​ការ​គេង​នៅ​ពេល​យប់ ៖ ចូរ​ធ្វើ​យ៉ាងណា​គេង​ឱ្យ​បាន ៨ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។ ការ​សិក្សា​បានឱ្យ​ដឹង​ថា មនុស្ស​យើង នឹង​កើន​ស្ត្រេ​ស ១៤ ភាគរយ ជា​រៀង​រាល់​ម៉ោង​ដែល​ពួក​គេ មិន​បាន​គេង​នៅ​ពេល​យប់​។
• ហាត់ប្រាណ បន្ថយ​ស្ត្រេ​ស ៖ ការ​ហាត់ប្រាណ គឺជា​ឱសថ​ដ៏​អស្ចារ្យ​មួយ ព្រោះ​វា​អាច​បន្ថយ​ស្ត្រេ​ស បាន​យ៉ាង​ពិសេស​។ ចូរ​ប្រើ​ពេលវេលា​របស់​អ្នក ជាមួយនឹង​ការ​ដើរ ជិះ​កង់ ហែល​ទឹក ឬ​ហាត់ប្រាណ​នៅ​ក្លិប​។

បង្កើត​ទម្លាប់​សម្អាត ដ៏​មាន​សុខភាព

ចូរ​លាង​សម្អាត​មុខ​របស់​អ្នក ជាមួយ​សាប៊ូលាងមុខ​មួយ​ថ្ងៃ​ពីរ​ដង ព្រឹក​ម្តង និង​យប់​ម្តង​។ ចូរ​ផ្តល់​សំណើម​ដល់​ផ្ទៃមុខ ក្រោយ​ពី​លាងមុខ​រួច ឬ​ត្រូវការ​ដើរ​ហាលថ្ងៃ​។ ចូរ​ប្រើ​ផលិតផល​ជម្រះ​កោសិកា​ស្បែក​ងាប់​ៗ មិន​ឱ្យ​ច្រើន​ជាង​ម្តង ក្នុង​មួ​យស​ប្តា​ហ៍​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​គឺថា មិន​ត្រូវ​ញេច​មុន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​មាន​ស្នាក​ស្នាម ហើយ​ប្រឈម​នឹង​ការ​រាលដាល របស់​បាក់តេរី ទៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​ស្បែក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង