​តើ​អ្នក​ធ្លាប់​ប្រេះ​បបូរមាត់ ឬ​ស្ងួត​ទេ​? វា​មិន​ត្រឹមតែ​ឈឺ​នោះទេ ហើយ​វា​ថែមទាំង​ធ្វើឱ្យ​សម្រស់​អ្នក ធ្លាក់ចុះ​ទៀតផង​។

ដូចនេះ អ្នក​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

1.​ ​អ្នក​ត្រូវ​តែ​ផឹកទឹក​ឱ្យបាន​ច្រើន មួយថ្ងៃ គួរតែ​ផឹក​ពី ៨ ទៅ ១០ កែវ ទើប​មិន​ធ្វើឱ្យ​បបូរមាត់​ស្ងួត​។​
2.​ ​នៅពេល​ដែល​វា​ប្រេះ អ្នក​មិន​ត្រូវ​ហែក​ស្បែក ដែល​ប្រេះ​ចេញ​នោះ​ទេ ព្រោះ​វា​អាច​ឆ្លង​មេរោគ​បាន​។​
3.​ ​អ្នក​អាច​លាបថ្នាំ ដើម្បី​ឱ្យ​ស្បែក​ទាំងនេះ​ងាប់ ហើយ​កើត​ស្បែក​ថ្មី​។​
4.​ ​អ្នក​អាច​ម៉ាស្សា​បបូរមាត់​ថ្នមៗ ដើម្បី​ឱ្យ​ស្បែក​ថ្មី ឆាប់​លូតលាស់​។​
5.​ ​មិន​ត្រូវ​យកក្រែ​មលាប​មាត់ មក​លាប​ពីលើ​ទេ ព្រោះ​វា​ធ្វើឱ្យ​បបូរមាត់​កាន់តែ​ស្ងួត​។​
6.​ ​អ្នក​អាច​យក​ប្រេង​ដូង មក​លាប​បាន ព្រោះ​វា​ជួយ​ខ្លាំងណាស់ ដល់​អ្នក​ដែល​មាន​អា​ការៈប្រេះ​បបូរមាត់​។​
7.​ ​អ្នក​ក៏​អាច​បរិភោគ​ផ្លែឈើ ដែល​មាន​វីតាមីន​ច្រើន​មក​ជំនួយ​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង