ក្រូចសើច ជាប្រភេទផ្លែឈើមួយប្រភេទដែលមានរូបរាងគ្រើមៗរដិបរដុប ប៉ុន្តែមានទំហំប៉ុននឹងក្រូចឆ្មារដែរ។ ហើយដោយសារក្រូចសើចមិនសូវសំបូរទឹកដូចក្រូចឆ្មារ គេតែងប្រើប្រាស់សំបក និងស្លឹករបស់វាទៅបន្ថែមក្នុងអាហារផ្សេងៗដើម្បីបង្កើនឱជារស។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានស្គាល់ក្រូចសើចហើយ តែប្រហែលជាមិនធ្លាប់ដឹងទេថាវាអាចផ្ដល់អត្ថប្រយោជន៍ប្រសើរៗចំពោះសុខភាព! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបញ្ហាឲ្យដឹងឥទ្ធិពលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃក្រូចសើច ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ទោះបីជាក្រូចសើចមិនសម្បូរទឹកដូចក្រូចឆ្មារក៏ពិតមែន ប៉ុន្តែវាក៏នៅតែមានផ្ទុកសម្បូរទៅដោយវីតាមីន C។ ហើយអ្នកអាចទទួលបានវីតាមីន C ពីក្រូចសើចតាមរយៈការប្រើប្រាស់សំបក និងសាច់របស់វា។ ការបន្ថែមក្រូចសើចចូលក្នុងរបបអាហារប្រចាំថ្ងៃនឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំខ្លាំងក្លាឡើង ជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗ។
២. សុខភាពស្បែក
វីតាមីន C ដែលមានផ្ទុកក្នុងផ្លែក្រូចសើចជួយរក្សាសុខភាពស្បែកល្អប្រសើរ និងថែមទាំងធ្វើឲ្យមើលទៅក្មេងជាងវ័យផងដែរ។ នោះក៏ព្រោះតែវីតាមីន C ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកម្ចាត់នូវរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត វីតាមីន C ក៏ចាំបាច់សម្រាប់ការផលិតកូឡាជែនគួរឲ្យកត់សម្គាល់។
៣. លើកកម្ពស់សុខភាពបេះដូង
ធ្លាប់ដឹងទេថាសសៃឈាមរបស់អ្នកត្រូវការវីតាមីន C ដើម្បីរក្សាបាននូវភាពបត់បែនដែលចាំបាច់សម្រាប់គ្រប់គ្រងកំណត់កម្រិតសម្ពាធឈាម? ក្រូចសើច ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយរក្សាសសៃឈាមអាកទែពីការស្ទះ ដោយទប់ស្កាត់ជាតិកូឡេស្តេរ៉ូលមិនល្អ។
៤. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
អ្នកអាចកែប្រែក្រូចសើចទៅជាតែបានយ៉ាងងាយ ដោយគ្រាន់តែដាក់ក្រូចសើចប៉ុន្មានបន្ទះឆុងក្នុងទឹកក្ដៅមួយកែវ។ ការទទួលទានតែក្រូចសើច មានប្រសិទ្ធិភាពជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ។
៥. បង្កើនការផលិតទឹកនោម
តែក្រូចសើច មិនត្រឹមតែប្រសើរសម្រាប់បញ្ហាទាក់ទងនឹងការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ដោះស្រាយបញ្ហាផ្លូវទឹកនោមផងដែរ។ តែក្រូចសើច មានអត្ថប្រយោជន៍ជាពិសេសសម្រាប់អ្នកជំងឺរលាកផ្លូវបង្ហូរនោម ដោយតែក្រូចសើចជួយបង្កើនការផលិតទឹកនោម ហើយបញ្ចេញចោលនូវបាក់តេរី។ លើសពីនេះទៅទៀត ការទទួលទានតែក្រូចឆ្មារ ក៏ល្អសម្រាប់អ្នកជំងឺគ្រួសក្នុងតម្រងនោមផងដែរ ដោយវាជួយក្នុងការបំបែកគ្រួស និងជម្រុញការផលិតទឹក
នោម៕