​ការឡើង​ទម្ងន់​ឆាប់​ពេក និង​ការ​មាន​ផ្ទៃពោះ គឺជា​កត្តា​ហានិភ័យ​ពីរ​ទូទៅ​បំផុត​។​​ជាទូទៅ​សង្វារ​កម្រ​បង្ក​អោយ​មាន​ការឈឺចាប់ ឬរ​មាស់​ណាស់​។ សង្វារ​ក៏​មិន​បណ្តាល​អោយ​មាន​រោគសញ្ញា​ជា​បញ្ហា​ដទៃ​ទៀត​នោះដែរ​។

វា​ចាប់ផ្តើម​ចេញ​ជា​បន្ទាត់​ខ្សែ​ក្រហម ឬ​មួយ​ក៏​ស​នៅលើ​ស្បែក​។​​យ៉ាងណាមិញ​មិនមាន​ថ្នាំ​ព្យាបាល​នៅផ្ទះ​ណា​អាច​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​ការលេចចេញ​នូវ​សង្វារ​នេះ​នោះ​ទេ​។ ជា​ទូទៅ​វា​ត្រូវបាន​គេ​យល់​ស្រប​ថា មិន​មាន​ការបង្ហាញ​ថា ក្រែម ឬ​ប្រេង​ណាមួយ នឹង​បង្កើត​នូវ​ភាពប្រសើរ​ឡើង​ចំពោះ​ការលេចចេញ​នៃ​សង្វារ​នោះទេ​។

ការប្រើប្រាស់​បច្ចេកវិទ្យា​នានា ដូចជា​ការបាញ់​ឡា​ហ្ស៊ែ​ជាដើម នៅ​មិន​មាន​ការបញ្ជាក់​នោះទេ​។ ប៉ុន្តែ​ពេល​វេលា​នឹង​ប្រាប់​ថា​តើ​ការព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​ឬ​យ៉ាងណា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង