​ការស្រាវជ្រាវ​បាន​បង្ហាញអោយឃើញថា សារធាតុចិញ្ចឹម​មួយចំនួន គឺ​មាន​សារៈសំខាន់​សំរាប់​ការបង្ការ និង​ការផ្លាស់ប្តូ​រសញ្ញា​នៃ​ភាព​ចាស់​របស់​ស្បែក​ជាច្រើន​។ របប​អាហារ​ល្អ និង​មាន​តុល្យភាព គឺ​សំខាន់​ណាស់​។

ការបរិភោគ​ប្រភេទ​នៃ​អាហារ​ដែល​មាន​សុខភាព​ល្អ​អាច​ជួយ​រក្សា​ស្បែក​អោយ​ទន់ និង​ជា​របាំង​ការពារ​មុខ​យ៉ាង​ក្រាស់​។​

1)​    ​វីតាមីន A ជួយ​បំបាត់​ភាព​ជ្រីវជ្រួញ ៖ វា​មាន​នៅក្នុងឡេ ក្រែម និង​ផលិតផល​វេជ្ជសាស្ត្រ​មួយចំនួន​។ វា​ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ បន្ថយ​ចំណុច​ពណ៌​ត្នោត និង​ជួយ​បំបាត់​ភាព​គ្រើម​អោយទៅ​ជា​រលោង​វិញ​។​
2)​    ​វីតាមីន B3 សម្រាប់​បំបាត់​ការ​រលាក​ក្រហម ៖ វា​ជួយ​បង្កើន​ជាតិ​ទឹក ដើម្បី​កាត់បន្ថយ​ការ​រលាក​ក្រហម​។ វា​មាន​នៅក្នុងឡេ ក្រែម និង​សេរ៉ូម​មួយចំនួន​។ វា​ជា​របាំង​ការពារ​ស្បែក​ខាង​ក្រៅ​របស់​អ្នក​។​
3)​    ​វីតាមីន C សម្រាប់​បំបាត់​ស្នាម​អុច​ខ្មៅ ៖ វា​ជួយ​រក្សា​ជាតិ​សំណើម ធ្វើអោយ​ស្បែក​ភ្លឺរលោង ទន់ និង​ជួយ​កាត់បន្ថយ​ស្នាម​អុច​ខ្មៅ​។​
4)​    ​វីតាមីន E សម្រាប់​ផ្តល់​សំណើម ៖ វា​ជួយ​ស្បែក​កុំអោយ​ស្ងួត កុំ​អោយ​ឡើង​ពង​បែក វា​ជួយ​ការពារ​កាំរស្មី UV​។ វា​មាន​នៅក្នុងឡេ​ការពារ​កំដៅថ្ងៃ​។​
5)​    ​វីតាមីន K សម្រាប់​ជួយ​កាត់បន្ថយ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក ៖ វា​មាន​នៅក្នុង​ក្រែ​មលាប​ភ្នែក​មួយចំនួន​។ វា​អាច​ជួយ​អោយ​រង្វង់​ក្រោម​ភ្នែក​ភ្លឺរលោង និង​កាត់បន្ថយ​ភាព​ខ្មៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង