​យោងតាម​អ្នកជំនាញ អាហារ​ដែល​ធ្លាប់​ស្គាល់​ទាំងនេះ​មិន​ត្រឹមតែ​ផ្តល់​សារធាតុចិញ្ចឹម​ដ៏​មានតម្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ការពារ​ការប្រមូលផ្តុំ​ជាតិ​ខ្លាញ់​នៅក្នុង​ខ្លួន​ផងដែរ​។

​សារាយសមុទ្រ​

​ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន ច្បាប់​ដំបូង​គឺ​ជ្រើសរើស​អាហារ​ដែល​មានកា​ឡូរី​ទាប​ដើម្បី​ការពារ​ការប្រមូលផ្តុំ​ជាតិ​ខ្លាញ់​, Hiroshige Itakura, នាយក​អាហារ​រូប​ត្ថ​ម្ភ​គ្លីនិក​នៅ​វិទ្យាស្ថាន​ជាតិ​នៃ​សុខភាព​និង​អាហារូបត្ថម្ភ​ក្នុងប្រទេស​ជប៉ុន​បាន​និយាយថា សារាយសមុទ្រ Wakame គឺជា​អាហារ​ដែលមាន​កាឡូរី​ទាប​។ សារាយសមុទ្រ Wakame 100 ក្រាម​ផ្តល់​ថាមពល​ត្រឹមតែ 15 កាឡូរី​ប៉ុណ្ណោះ​។​

​តែ​

​លោក​វេជ្ជបណ្ឌិត Yumi Shimano ប្រធាន​សាជីវកម្ម​វេជ្ជសាស្ត្រ North Star Society ប្រទេស​ជប៉ុន បាន​និយាយថា តែ​បៃតង​មាន​វីតាមីន​ដែល​ជួយ​កែលម្អ​ការរំលាយ​អាហារ​ជាតិ​ខ្លាញ់ និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​។ លើសពីនេះ ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​តែ​បៃតង​ក៏​ជួយ​ដុតបំផ្លាញ​ខ្លាញ់​ក្នុង​សរសៃឈាម​បាន​យ៉ាង​ល្អ​ផងដែរ​។​

​ត្រី​ស្បៃ​កា​

​លោក​វេជ្ជបណ្ឌិត Yumi បាន​និយាយថា ត្រី​ស្បៃ​កា​មួយ​ផ្តល់​ប្រហែល 190 កាឡូរី ប៉ុន្តែ​វា​មាន​ស្ទើរតែ​គ្មាន​កាបូ​អ៊ី​ដ្រា​ត ហើយ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​។​

​ផលិតផល​ពី​សណ្តែកសៀង អង្ករសំរូប​

​លោក Ou Sasaki វេជ្ជបណ្ឌិត​នៅ Akihabara Clinic ប្រទេស​ជប៉ុន បាន​និយាយថា ការសិក្សា​បាន​រកឃើញថា β-conglycinin នៅក្នុង​សណ្តែកសៀង និង​ផលិតផល​សណ្តែកសៀង អាចជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​បាន​។​

​ទន្ទឹមនឹងនោះ លោក​វេជ្ជបណ្ឌិត Okuda Masako អ្នកជំនាញ​ខាង​ថ្នាំ​បង្ការ​ជប៉ុន​ក៏បាន​ចង្អុល​បង្ហាញថា អង្ករសំរូប និង​សណ្តែកសៀង​អាចជួយ​បង្កើន​បរិមាណ adiponectin នៅក្នុង​ខ្លួន​។ នេះ​គឺជា​សារធាតុ​ដែល​អាចជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​។​

​ស្ពៃក្តោប​

​លោក​វេជ្ជបណ្ឌិត Yumi Shimano បាន​និយាយថា ស្ពៃក្តោប គឺជា​អាហារ​ដ៏​ល្អ​មួយ ក្នុង​ការជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​។ ការ​ទទួលទាន​ស្ពៃក្តោប 1/4 នៃ​ស្ពៃក្តោប​អាច​នាំមក​នូវ​អារម្មណ៍​ឆ្អែត​បានយូរ ដោយ​គ្រាន់តែ​ផ្ទុក​កាឡូរី​ប្រហែល 50 ទៅក្នុង​រាងកាយ​។ លើសពីនេះ បន្លែ​នេះ​ក៏​ជួយ​ការពារ​ស្រទាប់​ខាងក្នុង​នៃ​បំពង់​រំលាយ​អាហារ រារាំង​ការ​ស្រូបយក​ជាតិ​ស្ករ​។​

​លើសពីនេះ ស្ពៃក្តោប 100 ក្រាម​ក៏មាន​ផ្ទុក​ជាតិ​សរសៃ 1.8 ក្រាម​។ បរិមាណ​ជាតិ​សរសៃ​ច្រើន​អាចជួយ​បញ្ចេញ​ជាតិ​ខ្លាញ់ ការពារ​ការប្រមូលផ្តុំ​នៃ​ជាតិ​ខ្លាញ់ បង្កើត​អារម្មណ៍​ឆ្អែត​បានយូរ និង​កំណត់​ការ​ទទួលទាន​ច្រើនពេក​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង