​យុវតី​ភាគច្រើន​តែងតែ​ត្រូវការ​អោយមាន​ភាព​សម្អិត​សម្អាង និង​កិច្ចការ​ផ្ទះ​របស់​ពួកគេ​មើល​ទៅ​អស្ចារ្យ​តែម្តង​។ ពួកគេ​ក៏​តែងតែ​ផ្អែក​ទៅលើ​សម្ផស្ស​ដើម្បី​ទទួលបាន​នូវ​រូបរាង​ដូច​បំណង​ដែរ​។ ប៉ុន្តែ​ការប្រើប្រាស់​គ្រឿង​សម្អាត​តុបតែង​ខ្លួន​មិន​ត្រឹមត្រូវ​តាម​បែប​ធម្មជាតិ​អាច​នឹង​ងាយ​ធ្វើអោយមាន​បញ្ហា​ច្រើន​លើ​ស្បែក​ដូចជា កើតមុន និង​ស្បែក​ស្ងួត​ជាដើម​។

បើសិន​ជា​អ្នក​គឺ​ជា​ឪពុក​ម្តាយ​របស់​កូនស្រី​ជំទង់ៗ អ្នក​អាច​ជួយសង្គ្រោះ​ស្បែក​របស់​ពួកគេ​បាន​តាមរយៈ​បង្ហាញ​នូវ​អាថ៌កំបាំង​សម្រស់​ដែល​អ្នក​បាន​ដឹង​កាល​ពី​វ័យក្មេង​ដែរ​។​

វ៉ា​សេ​លីន​
អ្នក​ប្រហែលជា​ប្រើប្រាស់​វ៉ា​សេ​លីន​សម្រាប់​ជួយ​ព្យាបាល​បញ្ហា​ស្បែក​ស្ងួត​ទេ​មើលទៅ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា វា​ក៏​ជួយ​លាង​សម្អាត​គ្រឿង​លាប​ភ្នែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​។ ក្រៅពីនេះ វា​ក៏​មាន​តម្លៃថោក​ផងដែរ​។ មុនពេល​ចូល​ដេក ចូរ​លាប​វ៉ា​សេ​លីន​លើ​ស្បែក​អ្នក​ដើម្បី​អោយ​វា​មាន​ភាព​រលោង​បានយូរ​។ វ៉ា​សេ​លីន​មាន​ភាព​ខា​ប់ ហើយ​ប្រហែលជា​អាច​នាំ​អោយ​ស្ទះ​រន្ធ​ញើស ដែល​ជា​ហេតុនាំអោយ​កើត​ជា​មុន​បាន ដូច្នេះ​ចូរ​លាប​វា​តែ​បន្តិចបន្តួច​បាន​ហើយ​។ ស្ត្រី​ដែល​មាន​ស្បែក​ស្តើង និង​ប្រេង​មិនគួរណា​ប្រើ​វ៉ា​សេ​លីន​លើ​ស្បែក​ឡើយ​។​

ការលាង​សម្អាត​សក់​មួយ​ថ្ងៃ​រំលង​មួយថ្ងៃ​
អ្នក​ធ្លាប់​គិតថា ការលាង​សម្អាត​សក់​ញឹកញាប់​នឹង​ធ្វើអោយ​វា​មាន​ភាព​ពុកផុយ និង​ស្រអាប់​មែន​ទេ​? មិនមែន​ទេ​។ ការលាង​សម្អាត និង​ការ​អប់ស​ក់​មួយ​ថ្ងៃ​រំលង​មួយថ្ងៃ​នឹង​មិន​អាច​ធ្វើអោយ​សក់​ស្ងួត​ទេ តែ​វា​នឹង​ជួយ​អោយ​ស្បែកក្បាល​ស្អាត​ល្អ​ទៅវិញ​។ បើសិន​ជា​អ្នក​មិន​អាច​លាង​សម្អាត​វា​មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ​ទេ ចូរ​ប្រើ​កៅស៊ូ​ចង​សក់​សិន​ទៅ សក់​ដែល​មាន​ជាតិ​ខ្លាញ់ ឬ​ប្រេង​ច្រើន​អាច​ងាយ​នឹង​ទទួលរង​ភាព​គគ្រិច​ណាស់​។​

ដុស​សម្អាត​ស្បែក​ដែល​ស្ងួត​នៅ​រដូវរងា​
នៅ​រដូវរងា អ្នក​ប្រហែលជា​ដុស​សម្អាតិ​ស្បែក​ដែល​ស្ងួត និងរ​មាស់​ដើម្បី​បំបាត់​ភាព​ស្ងួត និង​រលាក​របស់​វា​ហើយ​។ ចូរ​បង្កើត​ការលាង​សម្អាត​អោយ​វា​សម​នឹង​រដូវ​កាល​ត្រជាក់​បែបនេះ​ផង​។ ក្រោយ​ពី​ដុស​សម្អាត​ស្បែក​រួចហើយ ចូរ​ប្រាកដថា អ្នក​បាន​ប្រើ​ក្រែម​ផ្តល់​សំណើម​ដែល​ក្រាស់ៗ​។ ដើម្បី​អោយ​ប្រអប់ជើង​ដែល​ស្ងួត និង​ប្រេះ​ជា​វិញ ចូរ​ត្រដុស​វា​ជាមួយនឹង​ថ្ម​ខាត់ ព្រោះ​វា​មាន​លក្ខណៈ​ល្អ​ជាង​ក្រែម​ដុស​ប្រអប់ជើង​ដែលលក់​នៅ​តាម​ផ្សា​ទៅទៀត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង