ចង្កេះ គឺជាសរីរាង្គសំខាន់សម្រាប់មនុស្សគ្រប់រូប។អ្នកប្រើវាសម្រាប់ដើរ មានន័យថាបើវាឈឺអ្នកមិនអាចដើរបានទេ សូម្បីតែអង្គុយឬដេកក៏ពិបាកដែរ។ តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យអ្នកឈឺចង្កេះនោះ?
ការឈរយូរពេក: ដូចជាគ្រូបង្រៀន ឬសន្តិសុខជាដើម។ព្រោះនៅពេលដែលអ្នកឈរយូរឆ្អឹងខ្នងនឹងត្រង់ ធ្វើឲ្យវាមានសម្ពាធយ៉ាងខ្លាំង។ម្យ៉ាងទៀតធ្វើឲ្យឈាមដើរមិនបានស្រួល។ជាហេតុធ្វើឲ្យឆ្អឹងខ្នងឈឺ។
ការអង្គុយយូរមិនងើប។ព្រោះនៅពេលដែលអ្នកអង្គុយយូរ ហើយថែមទាំងអង្គុយមិនទំនង វាធ្វើឲ្យឆ្អឹងខ្នងប្តូររូបរាងឬទ្រង់ទ្រាយ។ធ្វើឲ្យចង្កេះអ្នកឈឺ។
ការឱនចង្កេះយូរ ព្រោះមានការងារខ្លះត្រូវការឱនចង្កេះយូរដើម្បីធ្វើការ។ដូចនេះធ្វើឲ្យសាច់ដុំនៅត្រង់ចង្កេះរងសម្ពាធយ៉ាងខ្លាំង។យូរទៅអាចជាប់ចង្កេះក៏មាន។
ការលើករបស់ធ្ងន់ៗដូចជាលីសែងជាដើម។វាកាន់តែប៉ះពាល់ដល់ចង្កេះអ្នកថែមទៀត។ព្រោះនៅពេលដែលអ្នកលី អ្នកអាចប្រើកម្លាំងចង្កេះខ្លាំង។ ដូចនេះបើអ្នកដឹងពីផលប៉ះពាល់ទាំងនេះ អ្នកគួរតែចៀសវាងកុំប្រព្រឹត្តបន្តទៅទៀត៕