ជំងឺរលាកពោះវៀន គឺជាក្រុមជំងឺដ៏ស្មុគស្មាញមួយដែលត្រូវបានសម្គាល់ដឹងតាមរយៈការរលាកក្នុងពោះវៀន។ វាមានជំងឺពីរប្រភេទក្នុងនោះដូចជា Crohn’s Disease និង Ulcerative Colitis (UC) ដែលកើតឡើងញឹកញាប់បំផុត។ ថ្វីបើមានការប្រើប្រាស់ថ្នាំជាច្រើន និងភាពស្ត្រេសអាចបង្កជាផលវិបាកលើជំងឺនេះមែន តែរបបអាហារក៏ដើរតួនាទីដ៏សំខាន់លើការគ្រប់គ្រងរោគសញ្ញា និងធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរជាងមុនបានដែរ។

កាលណាមានជំងឺរលាកពោះវៀន ការរលាករ៉ាំរ៉ៃអាចធ្វើឲ្យខ្សោយការបឺតស្រូបជីវជាតិ និងកង្វះអាហារូបត្ថម្ភ។ បញ្ហាញឹកញាប់ដែលគេបារម្ភជាងគេលើជំងឺរលាកពោះវៀនគឺ ការកង្វះជាតិកាលស្យូម និងវីតាមីន D តែម្តង។

តើអាហារអ្វីខ្លះដែលអ្នកគួរតែចៀសវាង?
ផ្លែឈើ៖ ផ្លែអាប្រីកូដ ផ្លែឈើកំប៉ុង ផ្លែឈើរី ផ្លែប៉េស និងផ្លែឪឡឹក
បន្លែ៖ ប្រូខូលី ស្ពៃក្តោប សណ្តែកបណ្តុះ ផ្លាខាត់ណា ផ្សិត ពោតបារាំង សណ្តែក និងសណ្តែកសៀង
ប្រូតេអ៊ីនសត្វ៖ សាច់ក្រហម សាច់ក្រក និងសាច់បក្សីដែលពណ៌ចាស់ៗ
ផលិតផលធ្វើពីទឹកដោះគោ៖ បឺ ក្រែម ផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ច្រើន។

តើអាហារអ្វីដែលជាសម្ព័ន្ធមិត្តនឹងជំងឺរលាកពោះវៀន ហើយអាចញ៉ាំបាន?
អ្នកប្រហែលជាមានអារម្មណ៍មិនល្អហើយដែលត្រូវបានគ្រូពេទ្យណែនាំថា តមអាហារសឹងតែទាំងអស់ក្រោយពីរកឃើញមានជំងឺរលាកពោះវៀន ប៉ុន្តែវានៅតែមានជម្រើសច្រើនទៀតដែលអ្នកអាចញ៉ាំបានដើម្បីទទួលបានជីវិតចិញ្ចឹមរាងកាយ។ ថ្វីបើបន្លែ និងផ្លែឈើអាចបង្កជាបញ្ហាបានដោយសារតែវាមានជាតិសរសៃមិនរលាយខ្ពស់ តែអ្នកនៅតែអាចជ្រើសរើសវាញ៉ាំតាមរបៀបដូចខាងក្រោមដដែល៖

ត្រសក់ដែលគ្មានសម្បក
ដំឡូងបារាំង
ម្ទេសប្លោក
ផ្លែចេក
អ្នកក៏អាចរកមើលបន្លែ និងផ្លែឈើស្ងោរញ៉ាំបានដែរ ដោយសារតែវាងាយស្រួលក្នុងការរំលាយ។ អ្នកក៏មិនបាច់ចៀសវាងការញ៉ាំប្រូតេអ៊ីនសត្វទាំងស្រុងដែរ ផ្ទុយទៅវិញអ្នកអាចមានជម្រើសផ្សេងដូចជា៖

ត្រី
សាច់ជ្រូកសម្លក
ពពួកសត្វមានសម្បក
សាច់បក្សីដែលសៗ៕