​ត្រគៀក​គឺជា​តំបន់​ដ៏​មាន​បញ្ហា​មួយ​ដែល​ស្ត្រី​ភាគច្រើន​ពិបាក​នឹង​ដោះស្រាយ​ណាស់​។ ដើម្បី​ទទួលបាន​រាងកាយ​ដ៏​សិច​ស៊ី អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​អោយ​មាន​ភាពរឹងមាំ និង​តឹង​ណែន​ល្អ​នៅ​តំបន់​នេះ​។ ថ្ងៃនេះ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ដើម្បី​អោយ​ត្រគាក​មាន​ភាព​ស៊ិច​ស៊ី និង​ស្លីម​។​


​គោលដៅ​របស់​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ជា​ការរំលាយ​ជាតិ​ខ្លាញ់​ជំនួស​ការ​សម្រក​ទម្ងន់​វិញ​។ គោលដៅ​ចុង​ក្រោយ​អ្នក​គួរតែ​ជាការ​ហាត់ប្រាណ ព្រោះ​វា​ជា​វិធីសាស្ត្រ​តែមួយគត់​ដែល​ត្រូវធ្វើ និង​អាច​សម្រក​ជាតិ​ខ្លាញ់​បាន ហើយ​អ្នក​ក៏​នឹង​សម្គាល់​ដឹងថា​មាន​ការថយចុះ​នៅ​តំបន់​ដែល​មាន​បញ្ហា​ដែរ​។

  • ការ​ហាត់ប្រាណ​ស​ម្រ​ក​ទម្ងន់​បែប​ខ្លាំងក្លារ​ដោយ​មាន​ចលនា​ច្រើន​ចូលរួម​ដូចជា ការលើក​ទម្ងន់​ដាក់​លើ​ស្មា​ដោយ​ឈរ​ហើយ​អង្គុយ​ចុះ​ចោហោង​, ដេក​លើ​ក​អាល​ទែ ។​ល​។ អោយបាន ៦ ទៅ​១៥​ដង​។ ចូរ​ជ្រើសរើស​លំ​ហាត់ប្រាណ ៤ ទៅ​៦​ប្រភេទ និង​ធ្វើ​វា​អោយបាន ២ ទៅ​៣​ដង​ក្នុង​មួយ​មុខៗ​។
  • ការ​ហាត់ប្រាណ​ដោយ​ទ្រ​ទម្ងន់​ដូចជា ការ​អា​វង់​, យឹតរ​បា​ដែក​លើកខ្លួន​ឡើង​លើ​។​
  • ចូរ​រត់​ចម្ងាយ​ពី ៥០ ទៅ​១០០​ម៉ែត្រ​ចំនួន ៦ ទៅ​២០​ដង ព្រមទាំង​ចំណាយពេល ២​នាទី​ក្នុង​ការដើរ​សម្រាក់​ពេល​រត់​ចប់​ម្តង់ៗ​។
  • លេង​កីឡា​ដូចជា វាយ​តេ​នីស​, ទា​ត់បាល​ជាដើម​។
  • ហាត់​ក្បាច់គុន​


​ហាត់​ក្បាច់​យូ​ហ្គា​ជួយ​អោយ​សាច់ដុំ​កំប៉េះគូថ​រឹងមាំ​។ យូ​ហ្គា​ជួយ​ធ្វើអោយ​កំប៉េះគូថ​យឺត ដោ​សយារ​តែ​ការ​ចលនា​នៃ​ការ​អង្គុយ​មានការ​លាតសន្ធឹង​ខ្លាំង​។ ក្បាច់​យូ​ហ្គាក៏​អាច​ជួយ​បង្កើន​ថាមព​ល​រាងកាយ​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង