ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីផ្លែឈើដែលមនុស្សស្រីគួរតែពិសារ ដើម្បីថែរក្សាស្បែក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចយកផ្លែឃីវីទៅកិនជាទឹក ហើយទុកក្នុងទូរទឹកកក ដោយអាចយកមកញ៉ាំពេលណាក៏បានដែរ។ ក្រោយពេលដែលអ្នកពិសាររួច នោះស្បែកអ្នកនឹងប្រែជាសជាមិនខានឡើយ។ ប៉ុន្តែអ្នកដែលមានស្បែកមិនស្រួល មិនគួរញ៉ាំច្រើនឡើយ។
- អ្នកក៏អាចពិសារក្រូចឆ្មារផងដែរ ព្រោះវាមានផ្ទុកវីតាមីនសេ ដែលអាចជួយធ្វើឲ្យស្បែកអ្នកស្អាតតាមបែបធម្មជាតិបាន។
- ផ្លែប៉ោមក៏មានសារធាតុជួយអ្នកឲ្យមានស្បែកដែលស្អាតផងដែរ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកទន់ ម៉ត់រលោងតែម្តង។ ជាពិសេស ស្នាមអ៊ុចខ្មៅ ក៏អាចបាត់ផងដែរ។
- ផ្លែស្រកានាគ ក៏សម្បូរវីតាមីនសេផងដែរ ដោយធ្វើឲ្យស្បែកអ្នកមានទម្ងន់ ប្រឆាំងភាពចាស់ជ្រួវជ្រួញទាំងឡាយ។
- ស្ត្រប៊ឺរី ក៏អាចធ្វើឲ្យស្បែកអ្នកស្អាតផងដែរ ទោះបីជាអ្នកមិនផាត់មុខក៏ដោយ ព្រោះសាធាតុវាអាចជួយធ្វើឲ្យស្ពេកម៉ត់ជាខ្លាំងតែម្តង។
- ប៉េងប៉ោះ សម្បូរទៅដោយវីតាមីនសេ ធ្វើឲ្យស្នាមអ៊ុចខ្មៅទាំងឡាយអាចបាត់ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកអាចព្យាយាមបរិភោគផ្លែឈើទាំងឡាយខាងលើនេះ ដើម្បីសុខភាពស្បែករបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855