តែ​បៃតង គឺជា​ប្រភេទ​តែ​ម្យ៉ាង ក្នុងចំណោម​តែ​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​នៅលើ​ពិភពលោក​។ ប៉ុន្តែ តួនាទី​របស់​វា ក្នុង​ការជួយ​អោយ​ស្រក​ទម្ងន់ គឺ​បាន​ទទួល​នូវ​ការគាំទ្រ និង ការទទួលស្គាល់ ដោយ មនុស្ស​ជាច្រើន​លាន​នាក់ នៅក្នុង​ប្រទេស​ផ្សេងៗ​ជាច្រើន នៅក្នុង​សកលលោក​នេះ ។

ប្រសិនបើ​អ្នក កំពុងតែ​ឆ្ងល់​ថា តើ​តែ​បៃតង​អាចជួយ​អ្នក ក្នុងការ​សម្រក​ទម្ងន់​បាន​ដូចម្តេចខ្លះ នោះ​អ្នក​អាច​បន្ត​អាន នៅ​ចម្លើយ​ដែល​មាន​ដូចខាងក្រោម​នេះ ៖

​តែ​បៃតង​ប្រើ​សម្រាប់​ការ​សម្រក​ទម្ងន់​
    
​តែ​បៃតង​មាន​តួនាទី យ៉ាងសំខាន់ ក្នុង​ការរំលាយ​ខ្លាញ់ ចេញពី​រាងកាយ​អ្នក​។ វា​បញ្ជាក់​ន័យ បាន​ដោយ​ការ បង្កើន​នូវ​សម្តត្ថភាព​របស់​រាងកាយ ក្នុង​ការដុត​រំលាយ​ខ្លាញ់ អោយ​បាន​លឿន​។ នៅពេល ដែល​គេ ធ្វើ​ការប្រៀបធៀប រាល់​សារជាតិ​បំប៉ន ដែល​ត្រូវបាន​រកឃើញ នៅ​ក្នុង​តែ​បៃតង សារជាតិ epigallocatechine គឺជា​មូលហេតុ​ចំបង ដែល​ធ្វើអោយ​អ្នក​ស្រក​ទម្ងន់​បាន​។ សារជាតិ​បំប៉ន​នេះ​បាន ជម្រុញ​ដល់ កត្តា​មេតាបូលីស របស់​រាងកាយ​អ្នក និង កាត់បន្ថយ​ផង​ដែរ នូវ​ចំណង់​នៃ​ការស្រេកឃ្លាន​។ តែ​បៃតង បាន​ជួយ​លៃ​តម្រូវ គ្លុយកូស ដែល​បញ្ចេញ​ទៅក្នុង​រាងកាយ​របស់​អ្នក​។ ហើយ​គ្លុយកូស បាន​ភ្ញោ​ច​ទៅ ដល់ រាងកាយ អោយធ្វើ​ការប្រើប្រាស់​នូវ​កា​ឡូរី ដែល​បានមកពី​អាហារ អោយបាន​ច្រើន ។​
   
​វត្តមាន​នៃ​សារជាតិ polyphenols ដែល​មាន​នៅ​ក្នុង​តែ​បៃតង បាន​ពង្រា​វ​នូវ​សារជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរីដ (triglyceride )​នៅក្នុង​រាងកាយ​។​បរិមាណ នៃ​ទ្រី​គ្លី​សេរីដ  មួយចំនួន គឺ​មាន​ភាពចាំបាច់ ចំពោះ​រាងកាយ តែ​ស្ថិតក្នុង​បរិមាណ​ច្រើន​ជ្រុល វា​នឹង​នាំអោយ​មាន​នូវ​ការ ស្តុក​ទុក​ខ្លាញ់​បាន​ជាច្រើន ហើយ​ក្នុង​ករណី នេះ គឺ​តែ​បៃតង​អាច​បង្ការ​នូវ​បញ្ហា​នេះ​បាន​។ តែ​បៃតង ក៏​អាច​ជួយ​ពង្រឹង​ដល់ កម្រិត​នៃ​ការ​អត់​ធន់ របស់​បុគ្គល​ម្នាក់ៗ​បាន​ផង​ដែរ ។ ហើយ​វា​អាចជួយ ធ្វើអោយ​មនុស្ស​យើង​ម្នាក់ៗ អាច​ធ្វើ​លំ​ហាត់ប្រាណ បាន​ក្នុង​រយៈ ពេល​បាន យូរ​ជាង​មុន​។ ក្នុង​នោះ​ផង​ដែរ កោសិកា​សាច់ដុំ និង ថ្លើម នឹង​អាច​ដំណើរការ​ទៅ បាន​យ៉ាង​ល្អ ដូច្នេះហើយ ពួកវា​នឹង​អាច​ប្រើប្រាស់ នូវ​ការប្រមូល​ស្តុក​ទុក របស់​អាស៊ីត​ខ្លាញ់ ដើម្បី​បង្កើត​បាន ជា​ថាមពល ។​
​អត្ថប្រយោជន៍​ផ្សេងទៀត​
 
​សារជាតិ​កាបូ​អ៊ី​ដ្រាត ធ្វើការ​បញ្ចេញ​បន្តិច​ម្តងៗ ដូច្នេះហើយ  ការកើនឡើង​នៃ​អាំង​ស៊ុយ​លីន នឹង​អាច ត្រូវបាន បង្ការ​បាន​។ តែ​បៃតង អាចបង្កើត​កម្តៅ នៅក្នុង​រាងកាយ ដែល​ជា​ប្រតិកម្ម​ម្យ៉ាង ដែល​ត្រូវបាន​គេ​ហៅថា thermogenesis ដែល​ជា​លទ្ធផល វា​អាច​ជួយ​ដុត​បំផ្លាញ​ខ្លាញ់ ។ ដូច​ច្នេះ តែ​ប្រភេទ​នេះ គឺ ជា​វិធី ដ៏​មាន​ប្រសិទ្ធិភាព​បែប​ធម្មជាតិ និង សុវត្ថិភាព​បំផុត ក្នុង​ការដុត​បំផ្លាញ​នូវ​កំណកខ្លាញ់​ដែល មាន​នៅក្នុង រាងកាយ​របស់​អ្នក​។ វា​ជួយ ក្នុងការ​រក្សា​នូវ កម្រិត​ស្ករ និង កូ​ឡេ​ស្តេ​រ៉ូល  LDL នៅក្នុង​រាងកាយ​។ វា​ក៏ ត្រូវបាន​គេ​អះអាង​ផងដែរ​ថា  តែ​បៃតង​អាច​បង្ការ​ដល់ ការកើតមាន​នូវ ជំងឺ អាល់​សេមឺ ( Alzheimer’s )  ,​ជំងឺ​ប៉ា​គីន​សាន់ (Parkinson’s ) និង ជំងឺ​ស​សៃឈាម​បេះដូង ចំពោះ​បុគ្គល​ម្នាក់ៗ ។​
    
​ចំពោះ​កម្រិត​បរិមាណ នៃ​ការប្រើប្រាស់​តែ​បៃតង​នេះ ក្នុង​ការជួយ​ស​ម្រកទ​ម្ងន់ គឺ​វា​មិន​ត្រូវបាន​គេ កំណត់ ច្បាស់លាស់​នោះ​ទេ ។ ប៉ុន្តែ​អ្នក​អាច ធ្វើការ​ផឹក​វា​អោយបាន ៣​កែវ ជា​រៀងរាល់ថ្ងៃ ដើម្បី​ជួយ សម្រក​ទម្ងន់ និង រក្សា​បាន​ផង​ដែរ​នូវ រូបរាងកាយ​សមសួន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង