តើ​អ្នក​ចង់​បាន​អត្ថប្រយោជន៍ កាន់តែ​ច្រើន​ពី​ការបរិភោគ​របស់​អ្នក​ដែរឬទេ​? អាហារ​ខាងក្រោម​នេះ​មាន​មុខងារ​ពីរ​យ៉ាង​គឺ វា​ជួយ​អ្នក​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​រយៈពេល​យូរ ដូច្នេះ​ហើយ​អ្នកនឹង​បរិភោគ​ចំនួន​កាឡូរី​តិច​ជាង​មុន​។​


​ស៊ុត​៖ ៧៨ កា​ឡូរី ក្នុង​មួយ​គ្រាប់​
​ស៊ុត​មិន​ត្រឹមតែ​សម្បូរ​ទៅ ដោយ​សារធាតុចិញ្ចឹម​នោះទេ វា​ថែមទាំង​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ទៀតផង​។ ចូរ​ទទួលទាន​ស៊ុត​ជា​អាហារ​ពេលព្រឹក ព្រោះ​វា​នឹង​ជួយ​ទប់​ការ​ឃ្លាន​របស់​អ្នក​ដែល​អ្នក​នឹង​មាន​កាឡូរី​តិចជាង ធម្មតា​ប្រហែលជា ៣៣០ កា​ឡូរី​។​

​សូកូឡា​ខ្មៅ​៖ ១៧០ កា​ឡូរី ក្នុង ១ អោន (​ប្រហែល ២៨,៤​ក្រាម​)
​ការស្រាវជ្រាវ​ពី មហាវិទ្យាល័យ Copenhagen បានឱ្យដឹងថា ការបរិភោគ​សូកូឡា​ខ្មៅ​អាចជួយ​ឱ្យ​អ្នក​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​នៅពេល បន្ទាប់​។​

​ហេតុអ្វី​? សមាសធាតុ​ក្នុង​សូកូឡា​ជួយ​ពន្យឺត​ការរំលាយ​អាហារ និង​ធ្វើឱ្យ​អ្នក​អារម្មណ៍​ឆ្អែត​បានយូរ​។ សូកូឡា​មួយ​ដុំ​តូច ក៏​អាច​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​ដែល​មាន​ជាតិ​ប្រៃ អាហារ​ផ្អែម និង​អាហារ​ខ្លាញ់​ផងដែរ​។​

​ឈីស​៖ ៧៦ កា​ឡូរី ក្នុង ១ អោន (​ប្រហែល ២៨,៤​ក្រាម​)
​ឈីស​ធ្វើ​ពី​ទឹកដោះចៀ​ម​ឬ ពពែ​ដែលមាន​ជាតិ​អាស៊ីត conjugated linoleic (CLA) ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​ថា​ឆ្អែត និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើន​។ ឈី​ស​ដែល​ធ្វើ​ឡើង​ពី​ទឹកដោះ​សត្វ​ស៊ី​ស្មៅ​មាន CLA ខ្ពស់បំផុត​។​

​ទឹកដោះគោ​៖ ៨៦ កា​ឡូរី ក្នុង​មួយ​កែង​
​មនុស្ស​យើង​ភាគច្រើន​គិតថា ទឹកដោះគោ​គឺជា​អាហារ​របស់​ក្មេងៗ ប៉ុន្តែ​វា​បង្កើន​អត្ថប្រយោជន៍​ចំពោះ​ការលូតលាស់​។ ប្រូតេអ៊ីន (whey និង casein) របស់​ទឹកដោះគោ អាច​ធ្វើ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​ជាង​ភេសជ្ជៈ​ផ្សេងៗ​។ CLA នៅក្នុង​ទឹកដោះគោ​ក៏​ជួយ​ប្រឆាំង​នឹង​ជាតិ​ខ្លាញ់​ដែរ​។​

​ក្រូច​៖ ៥៩ កា​ឡូរី ក្នុង​មួយ​ផ្លែ​
​ផ្លែក្រូច​គឺជា​ផ្លែ​ឈើ​ដែល អ្នក​គួរតែ​បរិភោគ​ឱ្យបាន​ច្រើន ព្រោះ​វា​មាន​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​អ្នក​។ ជាតិ​សរសៃ​ជួយ​ឱ្យ​អ្នក​មាន​ខ្លាញ់​ពោះ​តិច​។​

​ដំឡូង​៖ ១៦១ កា​ឡូរី ក្នុង​មួយ​មើ​ម​
​ដំឡូង​អាចបំពេញ​ក្រពះ​របស់ អ្នក​បាន​ច្រើន​ជាង​នំប៉័ង​ដល់​ទៅ​បី​ដង​។ ម្យ៉ាងវិញទៀត ជាតិ​សរសៃ​នៅក្នុង​ដំឡូង​ជួយ​រាង្គ​កាយរ​បស់​អ្នក​ក្នុង​ការដុត​បំផ្លាញ ជាតិ​ខ្លាញ់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង