ទឹក ផ្លែ​ទទឹម​អាច​នឹង​កាត់ បន្ថយ​ចំនួន​អាស៊ី​ដ ខ្លាញ់​នៅក្នុង​ឈាម ដែល​ត្រូវបាន ស្គាល់​ថា NEFA ។ ការសិក្សា​ស្រាវជ្រាវ​កាល ពី​លើក​មុនៗ​ដែល​ត្រូវ បាន​ធ្វើតេស្ត​ទៅ លើ​ខ្លួន​មនុស្ស និង​សត្វ បាន បង្ហាញឲ្យឃើញថា កម្រិត​នៃ​ជាតិ​អាស៊ី​ដ NEFA មាន​ទំនាក់ទំនង ធ្វើឲ្យ​មាន​ការប្រមូលផ្តុំ ខ្លាញ់​នៅ​ជុំវិញ​ក្បាលពោះ ព្រមទាំង​បង្កើន​គ្រោះថ្នាក់ នៃ​ការ​កើតរោគ​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​២​។


​នៅ​ក្នុង​ការ​ធ្វើ​តេស្ត បុរស និង ស្ត្រី​ចំនួន ២៤​នាក់​ត្រូវបាន​ឲ្យទទួល ទាន​ទឹក​ទទឹម​ជា រៀងរាល់ថ្ងៃ ដោយមាន ចំណុះ ៥០០ មី​លី​លីត្រ ។ ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា ស្ទើរតែ​ពាក់កណ្តាល នៃ​អ្នកស្មគ្រចិត្ត មាន​កំរិត​នៃ​ជាតិ អាស៊ី​ដ តិច​ជាមុន នៅ​ពេល​បញ្ចប់ នៃ​ការ​ធ្វើ​តេស្ត ។ ជាមួយគ្នានេះដែរ ក្រុម​អ្នកស្រាវជ្រាវ បាន​និយាយថា ការ​ទទួលទាន​ទឹក​ទទឹម​នេះ បាន​ធ្វើឲ្យ ពួកគេ​មាន អត្រា​តិច បំផុត​នៅ ក្នុង​ការ​មាន​ខ្លាញ់ នៅ​ក្បាលពោះ ព្រមទាំង​អាច​ធ្វើ ឲ្យ​សំពាធ​ឈាម​របស់ ពួក​គេ​ធ្លាក់​ចុះ​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង