ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកថា ពេលដែលអ្នកញាក់ភ្នែកស្តាំ ឬឆ្វេង អាចនឹងមានរឿងអ្វីកើតឡើងទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃច័ន្ទ មានន័យថានឹងមានរឿងកើតឡើងក្នុងថ្ងៃនេះ។ ប៉ុន្តែបើញាក់ភ្នែកស្តាំ ធម្មតាទេ មិនចាំបាច់ព្រួយបារម្ភឡើយ។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃអង្គារ អារម្មណ៍អ្នកអាចនឹងល្អខ្លាំង។ ប៉ុន្តែបើញាក់ខាងស្តាំ អាចកើតមានរឿងមិនសប្បាយចិត្តបាន។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃពុធ មានមនុស្សស្រឡាញ់អ្នក។ ប៉ុន្តែបើញាក់ខាងស្តាំ នឹងមានរឿងធ្វើឲ្យអ្នកមិនសប្បាយចិត្ត។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃព្រហស្បតិ៍ នឹងមានរឿងដែលនឹកស្មានមិនដល់កើតឡើង។ ប៉ុន្តែបើញាក់ខាងស្តាំ អ្នកមិនគួរលូកដៃក្នុងរឿងទាំងឡាយឡើយ។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃសុក្រ មានន័យថា មានមនុស្សកំពុងនឹកអ្នក។ ប៉ុន្តែបើអ្នកញាក់ភ្នែកស្តាំ នឹងមានរឿងល្អកើតឡើង។
  • បើអ្នកញាក់ភ្នែកឆ្វេងចំថ្ងៃសៅរ៍ រឿងអាថ៌កំបាំងអ្នកនឹងនឹងអាចធ្លាយក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ។ ប៉ុន្តែបើអ្នកញាក់ភ្នែកស្តាំ អ្នកនឹងមានកាដូក្នុងពេលថ្មីៗនេះ។
  • បើអ្នកញាក់ភ្នែកឆ្វេងក្នុងថ្ងៃអាទិត្យ នឹងមានរឿងនឹកស្មានមិនដល់កើតឡើង។ ប៉ុន្តែបើញាក់ភ្នែកស្តាំ នឹងមានសំណាងល្អចូលមករកអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង