​ទឹកអប់​គឺជា គ្រឿងសម្អាង​ម្យ៉ាង ដែល​អាច​ផ្តល់​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ ដល់​មនុស្ស​គ្រប់រូប​។ មិន​ថា មនុស្ស​ស្រី ឬ មនុស្ស​ប្រុស គឺ​សុទ្ធតែ​អាច​ប្រើ​ទឹកអប់​បាន​ដូចគ្នា តែ​អ្វី​ដែល​សំខាន់​នោះ អ្នក​គួរ​ជ្រើសរើស ក្លិន​ទៅតាម ចំណង់​ចំណូលចិត្ត​របស់​អ្នក និង ប្រាកដ​ថា​អ្នក​មិន​ប្រើ​វា ក្នុង​កម្រិត​ច្រើន​ជ្រុល​ពេក​នោះទេ ព្រោះថា ការបាញ់​វា​ខ្លាំងពេក អាច​នឹង​ផ្តល់​ក្លិនឈួល​ដល់​អ្នកដទៃ ដែល​អាច​ធ្វើអោយ​ពួកគេ​ឈឺក្បាល និង មានប្រតិកម្ម​បាន​។


​ដូច្នេះ​អ្នក​ត្រូវ​ចេះ​ប្រើ​វា​អោយបាន​ត្រឹមត្រូវ និង ជា​ពិសេស​អ្នក​ត្រូវ​យល់​ដឹង​ពី តំបន់​ដែល​ត្រូវ​បាញ់​ទឹក អប់​នៅលើ​ដងខ្លួន​របស់​អ្នក នោះ​វា​នឹង​ធ្វើអោយ​ក្លិន​ជាប់​បាន​យូរ ។ ក្នុងនោះ មាន​ទីតាំង​៣​កន្លែង ដែល​អ្នក ត្រូវ​ធ្វើការ​បាញ់​ទឹកអប់ ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​ល្អ​៖
 

  1. កដៃ : ជា​ចំណុច​មួយ​ដែល​យើង​នឹកស្មាន​មិន​ដល់ ប៉ុន្តែ​កដៃ​ជា​ចំណុច​មួយ​ដែល​រក្សា​ក្លិន​ទឹកអប់​បានយូរ  ហើញក៏​ជា​កន្លែង​ដែលមា​ន​សកម្មភាព​ច្រើន​ជាង​គេ​នៅ​ពេល​មាន​ទំនាក់ទំនង ។​
  2. កន្លាក់ដៃ : ជា​ចំណុច​ងាយ​នឹង​បែកញើស ហើញ​បង្ករ​ឱ្យ​មាន​ក្លិន​មិនល្អ  ដូចនេះ​គួរ​បាញ់​ទឹកអប់​តិចៗ​នៅ​ចំណុច​នេះ ដើម្បី​បំបាត់​ក្លិន​ញើស ។​
  3. ត្រង់​ក និង ក្រោម​ត្រចៀក (​កញ្ជឹងក​)  : តំបន់ នេះ​ជា​កន្លែង​ដែល​បញ្ចេញ​កំដៅ​ខ្លាំង ដូចនេះ​នៅពេល​ដែល​កំដៅ​ប៉ះ​ជាមួយ​នឹង​ទឹកអប់​វា​នឹង​មាន​ប្រតិកម្ម ដែល​ជាហេតុ​នាំ​ឱ្យ​ក្លិន​ទឹកអប់​សាយភាយ​ជុំវិញ​ខ្លួន​អ្នក​បាន​យ៉ាង​ល្អ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង