​ស្នាម​ក្រិន នៅ​បាតដៃ ធ្វើឱ្យ​អ្នក​បាត់បង់​នូវ​ភាពស្រស់ស្អាត និង ភាព​ជឿជាក់​លើ​ខ្លួនឯង​​នៅពេល  ដែល​មាន​ចេញ​ទៅ​ខាងក្រៅ រើស​សំលៀកបំពាក់ កាន់​អាហារ​ទទួលទាន និង​​ចាប់ដៃ​មិត្ត​ប្រុស​ជាទី​ស្រលាញ់​របស់​អ្នក​។​

​បញ្ហា​ទាំងនេះ បណ្ដាលមកពី ការប៉ះទង្គិច ឬ ការ​កកិត​ជា​ញឹកញាប់  រវាង​បាតដៃ​ជាមួយ​​នឹង​វត្ថុ​រឹង​ផ្សេងៗ  ដែល​ធ្វើឱ្យ​បាតដៃ​របស់​អ្នក   មាន​ស្នាម​ក្រិន​។ ប៉ុន្តែ សូម​កុំ ព្រួយបារម្ភ​ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ  ដើម្បី​ការពារ និង ប្រែក្លាយ​ដៃ​របស់​ឱ្យ​ទន់ ស ម៉ដ្ឋ និង ភ្លឺរលោង​៖

១/ ទឹកឃ្មុំ​៖ យក​ទឹកឃ្មុំ លាយ​ជាមួយ   ក្រូចឆ្មា បន្ទាប់មក  លាប​នៅលើ​បាតដៃ ឱ្យ​សព្វ​​ទុក​រយៈពេល ២៥​នាទី រួច​លាង​សំអាត​ដៃ នឹង​សាប៊ូ​។ 

២/ ស្ករស​៖ យក​ស្ករស  លាយ​ជាមួយ  ក្រូចឆ្មា  កូរ​ចូលគ្នា​ឱ្យ​សព្វ  បន្ទាប់មក លាប​លើ​​បាតដៃ ទុក​រយៈពេល ២០​នាទី រួច​លាង​សំអាត​ចេញ   ដោយ​ប្រើ​ទឹក​សាប៊ូ​។ ធ្វើបែបនេះ​១​សប្តាហ៍ ២​ដង នឹង​ធ្វើឱ្យ​បាតដៃ​របស់​អ្នក មាន​ភាព​ទន់​រលោង​ឡើងវិញ ដូចដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង