ក្រៅពី​ការប្រើ​វិធី​ផ្សេងៗ​ជាច្រើន​ទៀត ក្នុងនោះ​ផ្លែ​ក្រូចឆ្មារ ក៏​មាន​ប្រសិទ្ធិភាព​ផងដែរ ក្នុងការ​កំចាត់​នូវ មុន​ក្បាល​ខ្មៅ ដែល​តែងតែ​មក​យាយី និង បំផ្លាញ​សម្រស់​ផ្ទៃមុខ របស់​អ្នក​។​

​ជាដំបូង អ្នក​គ្រាន់តែ ធ្វើ​ការសម្អាត​ផ្ទៃមុខ​របស់​អ្នក អោយបាន​ស្អាត​ល្អ​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ រួច​បន្ទាប់មក ធ្វើការ​ច្របាច់ ទឹក​ក្រូចឆ្មារ​មួយ​ផ្លែ ដាក់​ក្នុង​កូន​ចាន ហើយ​ធ្វើការ​បន្ថែម អំបិល​បន្តិច និង កូរ​វា​អោយ​រលាយ​សព្វ​ល្អ​។

​ក្រោយមកទៀត យក​ល្បាយ​នេះ​មក​លាប​លើ​ផ្ទៃមុខ ត្រង់​ចំណុច​ដែល​មាន​មុន​ក្បាល​ស និង ខ្មៅ រូ​ច​ទុក​វា​ចោល​ប្រហែលជា ២០​នាទី មុនពេល​ធ្វើ​ការលាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ ។​ការធ្វើ​បែប​នេះ ជាប្រចាំ ប្រាកដ​ជា​អាច​កាត់បន្ថយ​នូវមុន​ក្បាល​ខ្មៅ ដែល​មាន​នៅ​លើ​ស្បែក​មុខ​អ្នក​ជាក់​ជា​មិនខានឡើយ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង