ការ​ចំណាយពេល ត្រឹម​តែ​ពីរ​បី​នាទី សម្រាប់​ទំលាប់ នៃ​ការលាង​សំអាត​មុខ​នា​ពេលយប់ ក៏​អាច​ជួយ​អោយ​សុខ ភាព និង សម្រស់​ស្បែក​របស់​អ្នក មាន​ភាពប្រសើរ​ឡើង​បាន​ផងដែរ​។​
  

  បន្ទាប់​ពី ការ​អត់​ទ្រាំ​នឹង​គ្រឿងសំអាង​, ខ្លាញ់​, អាកាសធាតុ និង ការបំពុល​ផ្សេងៗ​ពេញ​មួយ​ថ្ងៃ​នោះ ស្បែក​របស់​អ្នក ត្រូវការ ការថែរក្សា​ដោយ​យកចិត្តទុកដាក់ នៅក្នុង​ពេល​ល្ងាច​។ យើង​ពិតជា​ដឹង ថា​អ្នក​មាន​ភាព អស់កំលាំង​នៅពេល​យប់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច អ្នក​គួរតែ​ព្យាយាម​បើក​ភ្នែក​របស់​អ្នក និង អនុវត្ត​នូវ​គន្លឹះ​ថែ រក្សា​សម្រស់​នា​ពេលយប់​ខាងក្រោម​នេះ ដើម្បី​ទទួលបាន​នូវ​សម្រស់​ផូរផង់​នា​ពេល​ព្រឹកស្អែក​ទៀត ។​

​លាង​សំអាត​មុខ​របស់​អ្នក នា​ពេលយប់​
    ឈប់​! អ្នក​មិន​ត្រូវ​ចូល​គេង ដោយ​មិន​បាន​លាង​សំអាត​ផ្ទៃមុខ របស់​អ្នក​នោះ​ទេ​។ គ្រឿងសំអាង​របស់​អ្នក បាន​ជ្រាប​ចូលទៅក្នុង​ស្បែក​អ្នក ជា​រៀងរាល់​យប់ ដែល​វា​នឹង​បណ្តាល​អោយ មុន​លេចចេញ​ឡើង និង វា​ថែមទាំង អាច​ធ្វើអោយ​រន្ធ​ញើស​រីក​ធំ និង​ធ្វើអោយ ស្បែក​អ្នក​មើល​ទៅ​ចាស់​មុន​អាយុ​។ ទឹក​លាង​សំអាត​គ្រឿងសំអាង ដែល មាន​ជាតិ​ប្រេង ត្រូវបាន​គេ​នាំ​អ្នក សម្រាប់​អ្នក ដែល​វា​ថែមទាំង​អាច យក​ចេញ​នូវ​ម៉ា​ស្កា​រ៉ា ដែល​ធន់​នឹង​ទឹក ដោយ មិនចាំបាច់ ធ្វើការ​សង្កត់​ខ្លាំងៗ​ទៅលើ​ស្បែក​ទន់​ខ្ចី​របស់​អ្នក​។

ប្រើ​ដុំ​សំឡី ជ្រលក់​ជាមួយនឹង​ទឹក​សម្រាប់​ជូត​សំអាត គ្រឿងសំអាង​នេះ រួច​ជូ​តវា​ទៅលើ​ស្បែក​របស់​អ្នក និង បន្ទាប់​មក​លាង​សំអាត​វា​ថ្នមៗ ជាមួយនឹង​សាប៊ូលាងមុខ​។​

​ជំរុញអោយមាន កូឡា​ជែន​( Collagen) ជាមួយនឹង វីតាមីន A
      កាល​បើ​អ្នក​កាន់តែ​ចាស់ នោះ​ការផលិត​កូឡា​ជែន នៅក្នុង​ស្បែក​អ្នក នឹង​មាន​ការថយចុះ​។ ប្រសិនបើ​អ្នក អាច មិន​បញ្ឈប់ ការផលិត​ជាតិ​កូឡា​ជែន និង អាច​មិន​បំផ្លាញ​ជាតិ​កូឡា​ជែន​នេះ នោះ​អ្នក​នឹង​មិន​ដែល​មាន​ស្នាម​ជ្រាវ​ជ្រួញ ហើយ​រន្ធ​ញើស​របស់​អ្នកនឹង​នៅ​រួម​តូច អ្នក​នឹង​មិន​ដែល​មាន​សន្លាក ហើយ​ស្បែក​របស់​អ្នកនឹង​នៅតែ​ស្ថិតនៅ ស្រស់ថ្លា និង តឹង​ណែន​ជា​ដរាប​។

កូឡា​ជែន គឺជា​គន្លឹះ​យ៉ាងសំខាន់​។ ដើម្បី​ជំរុញ​អោយ មាន​ការផលិត​ជាតិ កូឡា​ជែន ដែល​វា​នឹង​អាច​ជួយ​ធ្វើ អោយ​ស្បែក​អ្នក​ទន់​រលោង និង កាត់បន្ថយ​ស្នាម​រីក​ធំ​នៃ​រន្ធ​ញើស គឺ​អ្នក​គួរតែ លាប​វីតាមីន A មិន​ថា វា​ជា​ឱសថ​តាម​វេជ្ជបញ្ជា ឬ អ្នក​អាច​ទិញ​វា​បាន​ដោយ​ខ្លួនឯង គឹ retinoids អោយបាន​ជា រៀងរាល់​យប់ ។  វា​អាច​ជួយ ធ្វើអោយ​ស្នាម​ពណ៌​ត្នោត មាន​ភាព​ភ្លឺ​ថា្ល​ឡើងវិញ​។​

លាប​ក្រែម​ជុំវិញ​រង្វង់​ភ្នែក​
     សម្រាប់​ការ​មើលទៅ អោយឃើញ​ភ្នែក​អ្នក​ស្រស់ថ្លា គឺ​អ្នក​ត្រូវតែ​លាប​ក្រែ​មនៅ​ជុំវិញ រង្វង់​ភ្នែក​។ ស្បែក​ដែល នៅ​ជុំវិញ​ភ្នែក​របស់​អ្នក គឺ​មាន​សភាព​ស្តើង​ជាង កន្លែង​ផ្សេងៗ​ទៀត នៅលើ​ខ្លួនប្រាណ​របស់​អ្នក ហើយ​កាលបើ​អ្នក កាន់តែ​ចាស់ នោះ​វា​ក៏​កាន់តែ​ស្តើង​ថែមទៀត ដែល​វា​អាច​នឹង​ធ្វើអោយ អ្នក​មាន​ស្នាម​ខ្មៅ និង មាន​ខូង នៅ​ជុំវិញ ភ្នែក​របស់​អ្នក​។

អ្នក​អាច​ស្វែងរ​កក្រែ​មលាប​ភ្នែក ឬ ជា​សេរ៉ូម ដែល​មាន​ផ្ទុក​វីតាមីន A, C, E ឬ K ដែល​ពួក​វា​អាច ជួយ​ជួសជុល ស្បែក និង ធ្វើអោយ​ស្នាម​រង្វង់​ខ្មៅ​នោះ​បាត់​ទៅ​វិញ​។ ប្រសិនបើ​អ្នក ប្រើ​សេរ៉ូម នោះ​អ្នក​នឹង​ត្រូវការ ប្រើ ក្រែ​មលាប​ភ្នែក​បន្តិច​នៅ​លើ​វា ដើម្បី​រក្សា​វា​អោយ​មាន​សំណើម ។​

ផ្លាស់ប្តូរ​ការ​ដេក​ចំហៀង​របស់​អ្នក​
     គេ​អាច​មើល​ដឹងថា អ្នក​គេង​បែរ​ទៅ​ចំហៀង​ណា​ច្រើន ដោយ​គ្រាន់តែ​មើល​ឃើញ​ស្នាម​ជ្រាវ​ជ្រួញ ដែលមាន ច្រើន​ជាង​ផ្នែក​ផ្សេង​ទៀត​នៃ​ផ្ទៃ​មុខ​របស់​អ្នក​។ មាន​អ្នកជំនាញ​ខ្លះ បាន​ណែនាំ​អោយ​អ្នក​ប្រើ​ខ្នើយ​កើយ ដែល​ប្រ ឆាំង​នឹង​ស្នាម​ជ្រាវ​ជ្រួញ​។ ឬ អ្នក​អាច​ព្យាយាម គេង​ផ្ងារ​។​

ធ្វើ​ចិត្ត​អោយ​រីករាយ​
    ដើម្បី​មើល​ទៅ​អោយ​ស្រស់ស្អាត នោះ​អ្នក​ត្រូវតែ​មាន​អារម្មណ៍ល្អ​។ អ្នក​គ្រាន់តែ​ចំណាយពេល រីករាយ​ក្នុង​ជីវិត​។ អ្វី​ដែល​កើតមាន​នៅ​ខាង​ក្នុង​ខ្លួន​របស់​អ្នក គឺ​ពិតជា​ឆ្លុះបញ្ចាំង​អោយ គេ​ឃើញ​តាម​រូបរាងកាយ​ខាងក្រៅ របស់​អ្នក​។​ដូច្នេះ អ្នក​ត្រូវ​ចំណាយពេល ពីរ​បី​នាទី ដើម្បី​អាន​សៀវភៅ​រឿង​កំប្លែង ឬ មើល​រឿង​ដែល​គួរអោយ​អស់សំណើច​។

អ្នក​អាច​ចេញទៅ ក្រៅ​ដើរលេង​ជាមួយ​មិត្តភក្តិ ឬ រីករាយ​នឹង​ការ​ទទួលទាន​ស៊ុក​កូឡា​ខ្មៅ​។ សកម្មភាព​ទាំងនេះ អាចធ្វើអោយ​អ្នក​រីករាយ និង ធ្វើអោយ​រូប​សម្រស់​អ្នក​មាន​ភាព​ស្រស់​ផូរផង់​។​

ថែរក្សា​សម្រស់​ស្បែក​ដៃ និង ជើង​របស់​អ្នក​
    មិនមែន​មាន​តែ​ស្បែក​មុខ នោះទេ ដែល​ត្រូវការ ការថែរក្សា​នោះ​។ ធ្វើការ​ដុស​មេជើង និង កែងជើង​របស់​អ្នក ជាមួយនឹង​ឡេ​ដែល​មាន​ផ្ទុក អាស៊ី​ត ឡាក់​តិច ១២​ភាគរយ ដែល​វា​អាច​នឹង​ជួយ សក​ស្បែក​ស្ងួត​របស់​អ្នក​ចេញ​។ ដាក់ឡេ​នេះ ជាមួយនឹង​ក្រែម​ដែល​មាន​ជាតិ​ខ្លាំង​ជាង​នេះ ដូចជា shea butter ឬ glycerin ។ បន្ទាប់​មក​អ្នក ត្រូវ​ពាក់ ស្រោម​ជើង និង ទុក​វា​អោយបាន​មួយ​យប់​។

តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​មិន​ត្រូវ​ពាក់​ស្រោមជើង​ដើម្បី ផ្តល់ កំដៅ​ដល់​ជើង​អ្នក ជា​រៀងរាល់​យប់​នោះ​ទេ ពីព្រោះ​ថា​ម​ជ្ឈ​ដា្ឋន​សើម គឺ​ផ្តល់​ផល​ល្អ​បំផុត សម្រាប់​ការ​ចំលងរោគ របស់​ពពួក​ផ្សិត​។ អ្នក​ក៏​ត្រូវ​ធ្វើ​ការថែទាំ​ស្បែក​ដៃ​របស់​អ្នក​ផងដែរ​។ អ្នក​អាច​លាប​ក្រែម​ផ្តល់សំណើម ដល់​ដៃ​របស់​អ្នក នា​ពេលយប់ មុន​ពេល​អ្នក​ចូល​គេង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង