ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីបុគ្គល៨ប្រភេទដែលអ្នកមិនគួរជួយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរជួយបុគ្គលដែលមានរឿងទើបរកអ្នកទេ ហើយគ្មានរឿងមិនឃើញមុខសោះ។ បុគ្គលបែបនេះ ចង់បានតែប្រយោជន៍ពីអ្នកទេ។ ដូចនេះ អ្នកមិនគួរជួយឲ្យអស់តែកម្លាំងអ្នកនោះទេ។
- អ្នកក៏មិនគួរជួយមនុស្សដែលពេលដែលអ្នកផ្តល់ប្រយោជន៍ដល់គេ ទើបគេធ្វើល្អដាក់អ្នក ហើយពេលដែលអ្នកមិនបានឲ្យអ្វីដល់គេ គេតែងនិយាយមិនល្អពីអ្នក។ បុគ្គលបែបនេះ អ្នកមិនគួររាប់អានជាមួយឡើយ។
- អ្នកក៏មិនគួរជួយបុគ្គលដែលតែងធ្វើជាគួរឲ្យអាណិតនៅចំពោះមុខអ្នក ប៉ុន្តែនៅខាងក្រោយបែរជាមនុស្សផ្សេង។ បុគ្គលបែបនេះ នៅពេលដែលគេមានលុយច្រើន គេនឹងបកមកខាំអ្នកវិញជាមិនខានឡើយ។
- អ្នកមិនគួរជួយបុគ្គលដែលធ្វើពុតជាចិត្តល្អឡើយ ព្រោះនៅពេលដែលអ្នកជួយគេកាន់តែច្រើន គេមិនត្រឹមតែមិនដឹងគុណទេ ថែមទាំងគិតមិនល្អលើអ្នកទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះបុគ្គលទាំងឡាយខាងលើ ទើបមិននាំគ្រោះចូលផ្ទះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)