អ្នកប្រហែលជាធ្លាប់មានអារម្មណ៍ស្អួកៗពីមួយថ្ងៃទៅមួយថ្ងៃ ឬកំពុងតែមានជំងឺរ៉ាំរ៉ៃក្នុងខ្លួនហើយ។ មែនហើយ រឿងនេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ បើសិនជាអ្នកកំពុងតែបញ្ចូលអាហារកៃឆ្នៃច្រើនទៅក្នុងរបបអាហារប្រចាំថ្ងៃ។ រឿងនេះអាចដោយសារតែវាមានជាតិពុលច្រើនដែលកំពុងតែកកកុញក្នុងរាងកាយ និងធ្វើឲ្យរាងកាយងាយនឹងមានជំងឺ។ 

ដូច្នេះហើយ ការច្រោះជាតិពុលពីក្នុងរាងកាយជារៀងរាល់ថ្ងៃអាចបង្កើតនូវរឿងអស្ចារ្យសម្រាប់សុខភាពទូទៅរបស់អ្នកបាន។ ការច្រោះជាតិពុលគឺជាដំណើរករដែលអ្នកអាចបញ្ចេញជាតិពុលពីក្នុងរាងកាយមកខាងក្រៅ ហើយអនុញ្ញាតិឲ្យសរីរាង្គទាំងអស់ក្នុងខ្លួនធ្វើការងាររបស់វាបានល្អធម្មតាវិញ។ អ្វីដែលជាដំណឹងល្អនោះគឺថា ការច្រោះជាតិពុលមិនតម្រូវឲ្យអ្នកតមអាហាររហូតដល់ស្គមខ្លួនឡើយ តែវាការបន្ថែមអាហារដែលមានប្រសិទ្ធភាពច្រោះជាតិពុលទៅក្នុងរបបអាហារប្រចាំថ្ងៃទៅវិញទេ។ អាហារទាំងនោះគឺអាចរកបានយ៉ាងស្រួល និងមានតម្លៃថោកថែមទៀតផងដូចជា៖

ខ្ញី

ខ្ញីផ្ទុកទៅដោយសារធាតុ Gingerols ដែលត្រូវបានគេដឹងថា មានសមត្ថភាពប្រឆាំងនឹងការរលាក។ រឿងនេះពិតជារឿងលញអសម្រាប់របបអាហាររបស់អ្នកបើសិនជាអ្នកមានបញ្ហារលាកសន្លាក់ ឬនៅពេលអ្នកត្រូវការការពារខ្លួនឯងពីជំងឺមហារីក។ អត្ថប្រយោជន៍មួយផ្សេងទៀតរបស់ខ្ញីគឺពង្រឹងដល់មុខងារថ្លើម។ មធ្យោបាយដ៏ល្អបំផុតក្នុងការទទួលបានប្រយោជន៍បែបនេះគឺធ្វើតែខ្ញីញ៉ាំ។ 

រមៀត

រមៀតត្រូវបានគេល្បីយូរហើយថា មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដែលអាចបន្ថយការរលាកនានាក្នុងរាងកាយបាន។ ការបន្ថែមម្សៅរមៀតទៅក្នុងអាហារអាចជាមធ្យោបាយដ៏ល្អមួយដើម្បីបន្ថែមរសជាតិ និងក្លិន។ បើសិនជាអ្នកមិនចូលចិត្តរសជាតិបែបនេះទេ អ្នកក៏អាចញ៉ាំថ្នាំបំប៉នប្រភេទរមៀតបានដែរ។ 

ប្រូខូលី

ប្រូខូលីជាបន្លែដ៏ល្អមួយដែលមានសមត្ថភាពបន្ថយចំនួនកូឡេស្តេរ៉ុលក្នុងឈាមបាន។ វាមានសារធាតុ Phytonutrients ផ្សេងៗទៀតដែលត្រូវបានគេរកឃើញថា បន្លែនេះអាចទ្រទ្រង់ដល់ដំណើរការណ៍នៃការច្រោះជាតិពុលក្នុងរាងកាយបាន។ អ្នកអាចញ៉ាំវាជាប្រភេទស្ងោ ឬផ្ទាប់ញ៉ាំជាមួយម្ហូបផ្សេងៗទៀត៕