ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីទ្រព្យដែលស្វាមីនារីឆ្នាំទាំងឡាយខាងលើ អាចទទួលបានក្រោយរៀបការរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំកុរ

ប្រពន្ធឆ្នាំកុរ ជាភរិយាដែលមានចរិតរួសរាយ ថែមទាំងអាចនាំទ្រព្យច្រើនដល់ស្វាមីផងដែរ។ ជាពិសេស ប្រពន្ធឆ្នាំនេះ តែងតែទុកមុខមាត់ជូនស្វាមីគេជានិច្ច មិនដែលធ្វើឲ្យប្តីគេអាប់អោនកិត្តិយសមុខសាធារណៈជនឡើយ។ ម្យ៉ាងទៀត គេក៏ងាយចុះសម្រុងជាមួយនឹងម្តាយក្មេកផងដែរ។

ឆ្នាំវក

ភរិយាដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលវៃឆ្លាត និងប្រតិកម្មលឿន ដោយតែងជួយចង្អុលផ្លូវទ្រព្យជូនដល់ស្វាមីគេនិច្ច។ មិនថាប្តីមានបញ្ហាអ្វីទេ សុទ្ធតែអាចជួយដោះស្រាយបានទាំងអស់។ ថ្វីត្បិតតែចរិតគេរាងឆេវឆាវបន្តិច ប៉ុន្តែគេតែងនាំទ្រព្យជូនស្វាមីមិនឈប់ឡើយ។

ឆ្នាំឆ្លូវ                 

ប្រពន្ធឆ្នាំឆ្លូវនេះ ជាភរិយាដែលមានចរិតទន់ភ្លន់ មិនខ្លាចនឿយហត់ ថែមទាំងស្មោះទៀតផង។ មានពេលខ្លះ គេអាចបញ្ចេញចរិតឆេវឆាវ ប៉ុន្តែគេសុទ្ធតែចង់ឲ្យស្វាមីល្អជានិច្ច។ ជាពិសេស បុរសដែលរៀបការជាមួយគេ នឹងមិនខ្វះលុយឡើយក្នុងជីវិត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង