ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីមុខសញ្ញាមួយចំនួនដែលអាចបង្ហាញអ្នកថា អ្នកអាចប្រឈមមុខនឹងជំងឺមហារីក។ តើមានអ្វីខ្លះទៅ? (អាន:លេចចេញមុខសញ្ញា៤នេះ ថ្លើមអ្នកកំពុងតែស្រែកប្រាប់ថា មិនស្រួលហើយ)

  1. ប្រសិនជាអ្នកមិនបានតមអាហារព្រោះតែចង់ស្រកទម្ងន់ ឬមិនបានហាត់ប្រាណ ហើយទម្ងន់បែរជាស្រកខ្លួនឯង នេះជាមុខសញ្ញាទី១ដែលអ្នកគួរតែកត់សម្គាល់។
  2. មុខសញ្ញាទី២ អ្នកអាចកើតមានអាការៈហើមពោះ ដោយអ្នកមិនធ្លាប់មានពីមុនសោះ ក៏ជាសញ្ញាដែលអ្នកគួរតែប្រយ័ត្នផងដែរ។
  3. នៅពេលដែលអ្នកស្រាប់តែពិបាកលេបអាហារ អ្នកគួរតែប្រយ័ត្នពីមហារីកប្រព័ន្ធអាហាររបស់អ្នក។
  4. មុខសញ្ញាមួយទៀត អ្នកអាចកើតមានអាការៈរំលាយអាហារមិនបានល្អ ដោយអាចធ្វើឲ្យអ្នករាក ឬទល់លាមក ក៏អ្នកគួរតែប្រយ័ត្នផងដែរ។
  5. នៅពេលដែលស្បែកនៅត្រង់ទ្រូងអ្នកកើតមានអាការៈខុសពីធម្មតា អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះអាចជាមុខសញ្ញានៃមហារីក។
  6. ពេលដែលអ្នកបត់ជើងតូចចេញឈាម ក៏អ្នកគួរតែទៅពិនិត្យឲ្យបានច្បាស់ដែរ ព្រោះអាចជាអាការៈនៃការកើតមហារីកផងដែរ។
  7. ពេលដែលអ្នកស្រាប់តែក្តៅខ្លួនខុសពីធម្មតា ដោយប្រើថ្នាំមិនបាច់សោះ អ្នកគួរតែប្រយ័ត្នពីជំងឺមហារីក ដោយគួរតែពិនិត្យឲ្យបានច្បាស់។ ដូចនេះ បើអ្នកប្រទះនឹងសញ្ញាទាំងនេះ អ្នកគួរតែប្រយ័ត្នពីជំងឺមហារីកឲ្យបានខ្ពស់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង