​មូលហេតុ​ដែល​ធ្វើអោយ អ្នក​មាន​ស្នាម​ជ្រួញ​នៅលើ​បបូរមាត់ គឺ​មាន​សភាព​ខុសគ្នា ទៅតាម​មនុស្ស​ម្នាក់ៗ ដោយសារ​តែ​សកម្មភាព និង ទម្លាប់​ផ្សេងៗ​គ្នា​។ ជាទូទៅ អ្នកនឹង​សម្គាល់​ឃើញថា មាន​មនុស្ស​ជាច្រើន តែង​មាន​ស្នាម​ជ្រួញ​នៅលើ​បបូរមាត់​ផ្នែក​ខាងលើ ច្រើន​ជាង​នៅ​លើ បបូរមាត់​ផ្នែក​ខាងក្រោម​។​

​ខាងក្រោម​នេះ គឺជា​មូលហេតុ​ដែល​ធ្វើអោយ​ស្នាម​ជ្រួញ​អាច​កើត មាន​ឡើង​នៅលើ​បបូរមាត់​របស់​អ្នក​បាន ៖
១.​ការ​ប្រឈម​នឹង​ពន្លឺព្រះអាទិត្យ​

​តើ​អ្នក​មាន​ធ្លាប់បាន ចំណាយ​ពេល​ជា​ច្រើន ជាមួយនឹង​ពន្លឺព្រះអាទិត្យ​ដែរឬទេ​? ជា​ការពិត នេះ​គឺជា​មូលហេតុ​មួយ ដែល​អាច​ធ្វើអោយ​បបូរមាត់​របស់​អ្នក​ជ្រួញ និង ខ្មៅ​បាន​។ វា​មិន​ត្រឹមតែ​អាច ធ្វើអោយ​បបូរមាត់​អ្នក​ជ្រួញ​បាន​នោះ​ទេ វា​ថែមទាំង​ធ្វើអោយ ស្បែក​មុខ​,​ថ្ងាស​, និង ស្បែក​ត្រង់​ក​របស់​អ្នក ជ្រួយ​បាន​ផងដែរ ។ កាំរស្មី​ពន្លឺព្រះអាទិត្យ UVA និង UVB គឺ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា វា​ជា​ភ្នាក់ងារ ដែល​បំផ្លាញ​ដល់​ជាតិ​កូឡា​ជែន និង ភាពយឺត​តឹង​ណែន​របស់​ស្បែក ដែល​នឹង​ធ្វើអោយ​សាច់ដុំ នៅ​ជុំវិញ​បបូរមាត់​របស់​អ្នក ចុះខ្សោយ​បាន​ផងដែរ ដែល​នេះ​គឺជា​មូលហេតុ​ធ្វើអោយ​វា ក្លាយទៅជា​ជ្រួញ​បាន ។​

២.​ការជក់បារី​
​ការជក់បារី នឹង​ធ្វើអោយ​សម្តត្ថភាព​របស់​រាងកាយ ក្នុង​ការផលិត​ជាតិ​កូឡា​ជែន មាន​ដំណើរការ​យឺត​។ ហើយ​វា​ក៏ ត្រូវបាន​គេ​ស្គាល់​ផង​ដែរ​ថា វា​ជា​គន្លឹះ​ដែល​ធ្វើអោយ​អង់​ស៊ីម បំបែក​ដល់​ជាតិ​កូឡា​ជែន និង ភាពយឺត​តឹង​ណែន​របស់​ស្បែក ដែល​នឹង​ធ្វើអោយ​វា​ចុះ​ខ្សោយ​បាន​។ នៅ​ក្នុង​កត្តា​នេះ ការជក់បារី នឹង​អាច ធ្វើអោយ​បបូរមាត់​អ្នក មាន​ស្នាម​ជ្រួញ​បាន ដោយសារតែ​បបូរមាត់​របស់​អ្នក ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​សកម្មភាព​នៃ​ការជក់បារី នោះ​បបូរមាត់​របស់​អ្នក នឹង​ប្រឈម​នឹង​ឥទ្ធិពល​ជា​វិជ្ជមាន​នេះ បាន​យ៉ាងខ្លាំងបំផុត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង