ការ​មិន​បាន​ថែរក្សា​ស្បែក អោយបាន​ត្រឹមត្រូវ​ល្អ អាច​ផ្តល់​នូវ​ផល​អាក្រក់ ហើយ​ពេល​ខ្លះ​ទៀត វា​អាច នឹងធ្វើ អោយ​ស្ថានភាព​ស្បែក កាន់តែ​អាក្រក់​ជាង​មុន ជាង​ការដែល​មិនបាន​ធ្វើ​ការថែទាំ​វា ទាល់តែសោះ ទៅទៀត ។​

​ចំណុច​ដំបូង ដែល​អ្នក​គួរ​ដឹង​នោះ​គឺថា អ្នក​មិន​ត្រូវ​ប្រើ ក្រែម ឬ ឡេ​លាប​ស្បែក ដែល​សម្រាប់​ប្រើ នៅក្នុង​រដូវក្តៅ យកមកប្រើ​នៅក្នុង​រដូវរងារ នោះទេ ពីព្រោះថា ពួក​វា​មាន​ផ្ទុក​ជាតិ​ទឹក ដែល​អាច​នឹង បឺត ស្រូប​ចូលទៅក្នុង​ស្បែក ហើយ​អាច​នឹង​ក​កបាន នៅពេល​ដែល​វា ត្រូវ​ប្រឈម​ទៅ​នឹង អាកាសធាតុ​ត្រជាក់ ។ ហេតុដូចនេះ​ហើយ វា​អាច​នឹង ទាញ​សន្ធឹង​នូវ កោសិកា​ស្បែក និង អាច​បណ្តាលអោយ អ្នក មាន​ស្នាម ជ្រាវ​ជ្រួញ​មុន​អាយុ​បាន ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​ប្រើ ឡេ​លាប​ស្បែក ដែលមាន សភាព​ក្រាស់ និង មាន​ជាតិ​ប្រេង​ច្រើន​ជាង​មុន ដែល​ត្រូវបាន​រៀបចំ​សម្រាប់ អាកា​ធាតុ​ត្រជាក់ និង ធ្លាក់​ខ្យល់ ។​

​ប្រសិនបើ​អាកាសធាតុ​ត្រជាក់ កើតមាន ហើយ​អ្នក​មិន​បាន​ត្រៀម​ឡេ​លាប​ស្បែក ទុកជាមុន នោះ​អ្នក​អាច បង្កើត ឡេ​លាប​ស្បែក​បាន​ដោយ​ខ្លួនឯង​ភ្លាមៗ ដោយ​អ្នក គ្រាន់តែ​យក ប្រេង​អូ​លីវ ពីរ​បី​តំណក់ មក លាប​នៅលើ​មុខ ដែល​មធ្យោបាយ​នេះ គឺជា​វិធី​ការពារ​មួយ​ដ៏​មាន​ប្រសិទ្ធិភាព ។​

​អ្នក​ត្រូវ​កត់​សម្គាល់​ផងដែរ​ថា ឡេ​លាប​ស្បែក​ដែលមាន​ជាតិ​ប្រេង​ផ្សំ​ពី​បន្លែ អាច​ជា​វិធី​ព្យាបាល​ដ៏​ល្អ សម្រាប់ ស្បែក​ដែល​ឆាប់​មានប្រតិកម្ម​, មាន​រន្ធ​ញើស​រីក​ធំ និង អាច​ប្រើ​បាន​សម្រាប់​ស្បែក​គ្រប់​ប្រភេទ​។ ពួក​វា​ក៏​អាច​ជួយ​ផ្តល់​សំណើម និង ការពារ​ស្បែក ក៏ដូចជា​ជម្រុញ​អោយ​កោសិកា​ស្បែក​ថ្មី មាន​ការលូតលាស់​ឡើងវិញ អោយបាន​ច្រើន​ផងដែរ​។​

​សម្រាប់​ស្បែក​ដែល​ស្ងួត និង ឆាប់​មានប្រតិកម្ម ក៏ដូចជា​ស្បែក ដែល​មាន​ស្នាម​ជ្រាវ​ជ្រួញ នោះ​ប្រេង​ផ្កា កូឡាប​អាច​នឹង មាន​ប្រសិទ្ធិភាព​បាន​យ៉ាង​ពិសេស​។ វា​ជួយ​ធ្វើ អោយ​ស្បែក​ធ្វើ​យុវ​កម្ម និង បង្កើត​ស្បែក ថ្មី ខណៈពេលដែល វា​ក៏​នឹង​ជួយ​បង្កើន​នូវ ភាព​តឹង​ណែន​របស់​ស្បែក​បាន​ផងដែរ​។ ជាធម្មតា ប្រេង​ផ្កាម្លិះ​, ប្រេង ផ្លែ​អា​ប្រី​កុត (apricot) និង ភី​ជ​(peach) ក៏​អាច​ជួយ​បន្ទន់​ស្បែក និង ផ្តល់​សំណើម​ដល់​ស្បែក របស់​អ្នក បាន​ផង​ដែរ ។​

​អ្នក​ត្រូវ​ធ្វើការ​ពិគ្រោះ​ជាមួយ នឹង​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើរ​ស្បែក​អោយបាន​ត្រឹមត្រូវ​មុន ពេល​សម្រេច​ចិត្ត ថា​នឹង ជ្រើសរើស​យក​ប្រភេទ​ឡេ​ណាមួយ ដែល​ល្អ​សាក​សម ជាពិសេស​សម្រាប់​ស្បែក​អ្នក ហើយ​គ្រូពេទ្យ នឹង​អាច​ធ្វើ​ការណែនាំ នូវ​វិធីសាស្ត្រ​មួយចំនួន ក្នុង​ការថែរក្សា​ស្បែក​ទៅ​តាម​ប្រភេទ​របស់ អ្នក អោយបាន​ត្រឹមត្រូវ​ល្អ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង