មិន​ខុស​ពី​ស្ត្រី បុរស​ក៏​គួរ​យកចិត្តទុកដាក់ ក្នុង​ការថែរក្សា​សុខភាព និង សម្រស់​របស់​ខ្លួនឯង​ដែរ​។

ខាងក្រោម​នេះ គឺជា​គន្លឹះ​ថែរក្សា​សម្រស់​ទាំង ១៥យ៉ាង ដែល​បុរស​គ្រប់រូប​អាច​អនុវត្ត​តាម​បាន​ដោយ​ងាយស្រួល ៖

១. ត្រូវ​រក្សា​ស្បែក​មុខ​របស់​អ្នក​អោយ​ស្អាត​ជា​និច្ច​។​ចំណុច​នេះ​មានន័យ​ថា ក្រៅពី​ការលាង​សម្អាត​ផ្ទៃមុខ​ពេល​អ្នក​ងូតទឹក អ្នក​ក៏​ត្រូវមាន​អនាម័យ​គ្រប់ពេល ផងដែរ​។ ជា​ការល្អ អ្នក​មិន​ត្រូវ​ប្រើ​សាប៊ូដុំ​មក​ដុស​មុខ​នោះទេ ត្រូវ​ប្រើ​ក្រែម ឬ ហ្វូម​លា​មមុខ ដែល​សាក​សម​ទៅនឹង​ស្បែក​របស់​មនុស្ស​ប្រុស​។​

២. ប្រសិន​បើ​មុខ​អ្នក​មាន​មុន នោះ​អ្នក​ត្រូវ​ប្រើ​ផលិតផល​សម្រាប់​ព្យាបាល​វា ឬ ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​សើរ​ស្បែក ដើម្បី​ស្វែងរក​ដំណោះស្រាយ​ព្យាបាល​អោយបាន​ត្រឹមត្រូវ​។​

៣. មិន​ត្រូវ​ឧស្សាហ៍​យកដៃ​មក ដាក់​នៅ​លើ​ផ្ទៃមុខ​នោះទេ​។ ដាច់ខាត អ្នក​មិន​ត្រូវ​យក​ដាច់ ទៅ​ក្តិច​, កេះ ឬ អង្អែល​នៅត្រង់ចំណុច​ដែល​មាន​មុន​ជាដាច់ខាត​។ ការ​ធ្វើ​ដូចនេះ គឺ​កាន់តែ​ធ្វើអោយ​វា រីក​រាលដាល កាន់តែ​ខ្លាំង​ឡើង ។​

៤. ប្រសិនបើ​អ្នក ត្រូវ​ធ្វើការ​កោរពុកមាត់ អ្នក​ត្រូវ​ព្យាយាម​ប្រើប្រាស់​ដង​ឡា​ម​កោរពុកមាត់​ផ្សេងៗ​គ្នា តាម​ដែល​ស្បែក​របស់​ក្មេងប្រុស នឹង​ប្រែប្រួល ហើយ​សមស្រប​ល្អ​ទៅនឹង មុខ​ឡា​ម និង ម៉ាក​ផលិតផល​ផ្សេងៗ​គ្នា​។​

៥. ធ្វើការ​ផ្តល់​សំណើម​ដល់​មុខ របស់​អ្នក បើទោះជា​វា​មាន​ជាតិ​ប្រេង​ក៏ដោយ​។ អ្នក​ត្រូវ​ជ្រើសរើស​យក ក្រែម​ផ្តល់​សំណើម​ដែល​គ្មាន​ជាតិ​ខ្លាញ់ មក​លាប​លើ​ផ្ទៃមុខ​បន្តិច បន្ទាប់​ពី​អ្នក​បាន​លាង និង សម្ងួត​មុខ​រួច​។​

៦. ប្រែ​គ្រីម​ខាត់​ស្បែក​ចាស់​ដែល​ងាប់​ចេញ ជា​រៀង​រាល់​សប្តាហ៍​។ វា​មិន​ត្រូវបាន ប្រើ​សម្រាប់​មនុស្ស​ស្រី​នោះទេ​។ វា​ក៏​សាក​សម​ទៅនឹង​ស្បែក​របស់​បុរស ក្នុង​ការ​យក​ចេញ​នូវ​ស្បែក​ដែល​ងាប់ និង ស្នាម​មុន​ចេញពី​ផ្ទៃមុខ​អ្នក​បាន​ផង​ដែរ​។​

៧. ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​។ ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង បំពង​ព្រោះ​វា​មានកូ​ឡេ​ស្តេ​រ៉ូល​ច្រើន ដែល​ធ្វើអោយ​អ្នក​ធាត់ និង មិន​មាន​ផល​ល្អ​ចំពោះ​សុខភាព​។​

៨. ផឹកទឹក​អោយបាន​ច្រើន​។ ត្រូវ​ធ្វើការ​ផឹកទឹក​អោយបាន​ពី ៨ ទៅ ១០​កែវ​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​បញ្ចេញ​នូវ​ជាតិពុល​ពី​ក្នុង​ខ្លួន និង ធ្វើអោយ​ស្បែក​មាន​សុខភាព​ល្អ​។​

៩. ចៀសវាង​ការ​ប្រើជែល ឬ ចា​ហ៊ួយ​លាប​សក់ ព្រោះ​វា​អាច​រំខាន​ដល់​ស្បែក​នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​។​

១០. ត្រូវ​ជ្រើសរើស​សាប៊ូ​ដុស​មុខ និង ដងខ្លួន​អោយ​សាក​សម​ទៅនឹង សភាព​ស្បែក​របស់​អ្នក​។​

១១. ប្រើ​ទឹក​លាង​សម្អាត​មុខ ឬ ធូរ​ណឺ​ដើម្បីអោយ​ស្បែក​មានសំណើម​ល្អ និង ជួយ​ភ្ជិត​រន្ធ​ញើស​អោយ​បាន​រួម​តូច​។​

១២. ប្រើ​ហ្វូម​កោរពុកមាត់ ដែល​មាន​ជាតិ​ជ័រ​ប្រទាល​កន្ទុយក្រពើ ឬ វីតាមីន ដើម្បី​ជួយ​ទប់ស្កាត់​ការ​សង្កត់ និង ការ​ដាច់​រលាត់​ដោយសារ​មុខ​ឡា​ម​កោរពុកមាត់​នៅលើ​ស្បែក​មុខ​។​

១៣. នៅពេល​កោរពុកមាត់ ចៀសវាង​ការ​ទាញ​ស្បែក ដែល​វា​អាច​ធ្វើអោយ​រោម​ដុះ​មក​មិន​បាន​ល្អ ។ អ្នក​ត្រូវ​ធ្វើ​ការដាក់​ដង​ឡា​ម អោយ​កៀក​នឹង​ស្បែក និង ធ្វើការ​កោរ​តាម​បណ្តោយ​រោម​ថ្នមៗ ។​

១៤.​ធ្វើការ​ផឹកទឹក និង សម្រាក​អោយបាន​គ្រប់គ្រាន់ យ៉ាងហោចណាស់ អ្នក​គួរគេង​អោយបាន ៨​ម៉ោង ក្នុង​មួយ​ថ្ងៃ​។​

១៥. បន្ទាប់​ពី​លាងមុខ​នឹង​សាប៊ូ​រួច អ្នក​គួរប្រើ​ទឹក​ត្រជាក់​មក​លុបមុខ ព្រោះថា វា​នឹង​ជួយ​បិត​ភ្ជិត​រន្ធ​ញើស និង ធ្វើអោយ​សាច់ដុំ​ផ្ទៃមុខ​អ្នក​តឹង​ណែន​ល្អ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង