ស្បែកក្បាល​ដែល​ស្ងួត​និងរ​មាស់​អាច​បង្ករ​ជា​ការរំខាន​ដល់​អ្នក​។ ការ​អេស​ក្បាល​របស់​អ្នក​ញឹកញាប់​អាចធ្វើឲ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ​និង​មាន​អារម្មណ៍​មិន​ស្រណុក​។ ការព្យាបាល​ស្បែកក្បាល​ដែល​ស្ងួត​និងរ​មាស់​មាន​ភាពងាយស្រួល​ណាស់ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដថា អ្នក​មិន​មាន​បញ្ហា​ស្បែក​ក្បាល​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ឡើយ​។​

១. ចូរ​លាង​សម្អាត​សក់​អ្នក​ឲ្យ​ស្អាត​ជា​ប្រចាំ​។ ការប្រមូលផ្តុំ​នៃ​ជាតិ​ប្រេង​ឬ​ធូលី​ដី​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​និង​ធ្វើឲ្យ​ស្បែក​ក្បាល​របស់​អ្នករ​មាស់​។ ពេលខ្លះ ការប្រើប្រាស់​សាប៊ូ​ដែល​ត្រូវ​នឹង​ស្បែកក្បាល​គឺជា​វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​ការព្យាបាល​។ ចូរ​ស្វែងរក​សាប៊ូ​ដែល​មាន​កម្រិត​pH ចន្លោះ​ពី ៤,៥​ទៅ ៥,៥ ដើម្បី​រក្សា​ស្បែក​ក្បាល​របស់​អ្នកឲ្យមាន​សំណើម​។​

២. ចូរ​ពិចារណា​ពី​ផលិតផល​ប្រើ​លើ​សក់​របស់​អ្នក​។ ប្រសិនបើ​សក់​របស់​អ្នក​ស្អាត​ប៉ុន្តែ​អ្នក​មាន​បញ្ហា​រមាស់​ស្បែក​ក្បាល​នោះ​វា​អាច​បង្ករ​មក​ពី​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ជាមួយនឹង​សាប៊ូ​សាប៊ូ​បន្ទន់ ឬ​ផលិតផល​សក់​ផ្សេងទៀត​។ ផលិតផល​ថ្មី​អាច​ធ្វើឲ្យ​ស្បែក​ក្បាល​របស់​អ្នករោ​ល ឬ​ស្បែក​ក្បាល​របស់​អ្នក​អាច​នឹង​បង្កើត​ភាព​ប្រតិកម្ម​ជាមួយនឹង​សាប៊ូ​ដែល​អ្នក​ធ្លាប់ប្រើ​។ ចូរ​ធ្វើការ​ផ្លាស់ប្តូរ​ទម្លាប់​ថែរក្សា​សក់​របស់​អ្នក​ដើម្បី​ព្យាបាល​អាការៈ​ស្បែក​ក្បាល​ស្ងួត​និងរ​មា​ស់​។​

៣. ចូរ​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សេងៗ​។ ការ​លាប​ពណ៌​សក់ និង​ការប្រើ​សា​ធាតុគីមី​ដែល​មាន​នៅក្នុង​ផលិតផល​ដូចជា​ជែល​ឬ​ស្ព្រាយ​ជាដើម​។​

៤. ចូរ​ពិនិត្យមើល​ថា​តើ​អ្នក​មាន​កំទេច​ពណ៌​សៗ​នៅជាប់​សក់​ដែរ​ឬទេ​។ អង្គែរ​ក៏​អាច​ជា​មូលហេតុ​បង្ករ​ឲ្យមាន​អាការៈរ​មាស់​ស្បែក​ក្បាល​ដែរ​។ អ្នក​អាច​ព្យាបាល​វា​បាន​យ៉ាង​ងាយស្រួល​ដោយ​ប្រើ​សាប៊ូ​បំបាត់​អង្គែ​រ​។​

៥. ចូរ​សម្គាល់​ថា​តើ​ថ្មីៗ​នេះ​អ្នក​ស្ថិតនៅក្រោម​ក​មៅ្ត​ព្រះអាទិត្យ​ច្រើន​ដែរឬទេ​។ អាការៈ​រមាស់ស្បែក​ក្បាលអាចជា​សញ្ញា​នៃ​ការ​រលាកក​មៅ្ត​ថ្ងៃ​។ ការ​រមាស់​បែប​នេះ​នឹង​បាត់​ទៅ​វិញ​នៅពេលដែល​ស្បែក​ជា​សះស្បើយ​។​

៦. ចូរ​ពិនិត្យមើល​ថា​តើ​អ្នក​មាន​ចៃ​ដែរឬទេ​។ ប្រសិនបើ​អាកា​រៈរ​មាស់​ស្បែក​ក្បាល​របស់​អ្នក​កើត​មាន​ច្រើន​ថ្ងៃ​ឬ​ប្រសិន​បើ​ស្ថានភាព​កាន់តែរ​មាស់​ខ្លាំង​ឡើង​ចូរ​ពិនិត្យមើល​សក់​របស់​អ្នក​ប្រសិនបើ​មាន​ពង​ពណ៌​ស​ឬ​ប្រផេះ​នោះ​វា​ជា​សញ្ញា​បញ្ជាក់​ថា​ស​ក់​របស់​អ្នក​មានចៃ​។ ចូរ​អ្នក​កំចាត់​វា​ជា​បន្ទាន់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង