អ្នក​ប្រហែលជា​មិន​ចាប់​អារម្មណ៍​នឹង​ភាព​ទន់​របស់​សក់​អ្នក​រហូត​ទាល់តែ​វា​លែង​ទន់​។ ការ​មាន​សក់​ទន់​មិនមែន​ជា​រឿង​ពិបាក​នោះទេ បើទោះបីជា​អ្នក​មាន​សក់រួញ​ក៏ដោយ​។ អ្នក​ត្រូវ​ចំណាយពេល​និង​ខិតខំ​បន្តិច ប្រសិនបើ​អ្នក​មាន​សក់​ខូច ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​ទទួលបាន​សក់​ទន់​រលោង​។ នៅពេល​ដែល​អ្នកថែរក្សា​សក់​របស់​អ្នក​បាន​ល្អ នោះ​អ្នកនឹង​អាច​ជួយ​សក់​របស់​អ្នក​ឲ្យ​ស្អាត​ជា​ង​មុន និង​មាន​ភាព​ទន់​ជាង​មុន​។​

១. ចូរ​ប្រើ​ផលិតផល​សំណើម​លើ​សក់​របស់​អ្នក​។ ការ​មាន​ជាតិ​សំណើម​គ្រប់គ្រាន់​លើសក់​នឹង​ជួយ​ធ្វើឲ្យ​វាទន់​ជាង​មុន​។ នៅពេល​ដែល​អ្នកទិញ​សាប៊ូ​និង​សាប៊ូ​បន្ទន់ ចូរ​ស្វែងរក​ផលិតផល​ណា​ដែល​មាន​ផ្សំ​ពី​រូបមន្ត​សម្រាប់​សក់​ស្ងួត​។​

២. កក់សក់​របស់​អ្នក​យ៉ាងតិចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​សាប៊ូ​រាល់​ថ្ងៃ​ឡើយ​។ ការ​កក់សក់​ញឹកញាប់​ពេក​អាច​បង្ករ​ឲ្យមាន​សភាព​ស្ងួត​នៃ​សក់​។ ប្រសិនបើ​អ្នកត្រូវការ​មុជទឹក​ទាំង​សក់​រៀងរាល់ថ្ងៃ អ្នក​គួរប្រើ​សាប៊ូ​បន្ទន់ និង​សិតសក់​ឲ្យបាន​ល្អ​។​

៣. ប្រមូលផ្តុំ​សាប៊ូ​បន្ទន់​ទៅលើ​ផ្នែក​ខាង​ចុង​នៃ​សក់ មិនមែន​ផ្នែក​គល់​សក់​ទេ​។ ចុង​សក់​គឺ​ចាស់​ជាង ហើយ​ងាយ​នឹង​ស្ងួត​ជាង​។​

៤. ចូរ​ត្រឹម​សក់​ដែល​បែក​ចុង​ជាប្រចាំ​។ អ្នក​អាច​ទៅឲ្យ​ជាង​ធ្វើ​ការតម្រឹម ឬក៏​តម្រឹម​ខ្លួនឯង​ក៏​បាន ប្រសិនបើ​អ្នក​ចេះ​ប្រយ័ត្ន​។ រៀងរាល់​បី​ខែ​ម្តង ចូរ​តម្រឹម​សក់​ចុង​ប្រហែល ៧​មី​លី​ម៉ែត្រ ចេញ​។ វា​ជួយ​កាត់​សក់​ដែល​ស្ងួត​និង​ងាប់​ចេញ ហើយ​ក៏​ជួយ​បង្ការ​មិនឲ្យ​មានស​ក់បែ​កចុង​ផង​ដែរ​។​

៥. ចូរ​គេង​ដោយ​ប្រើ​មួក​ធ្វើ​ពី​សូត្រ ឬ​ប្រើ​ស្រោមខ្នើយ​សូត្រ​។ វា​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​មាន​សក់រួញ ឬ​ស្ងួត​។ ស្រោមខ្នើ​មសាច់​ក្រណាត់​ធម្មតាអា​ច​បឺត​យក​ជាតិ​សំណើម​ពី​សក់ ដែល​ធ្វើឲ្យ​វា​កាន់តែ​ស្ងួត និង​មិនសូវ​ទន់​។​

៦. ប្រើជែល​ដែល​គ្មាន​ជាតិ​អាល់កុល ព្រោះ​ជាតិ​អាល់កុល​ធ្វើឲ្យ​សក់​ឆាប់​ស្ងួត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង